គន្លឹះ​ក្នុង​ការ​ពិនិត្យ​មើល​ព័ត៌មាន​មិន​ពិត (Fake News) នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ (Facebook)។
គន្លឹះ​ក្នុង​ការ​ពិនិត្យ​មើល​ព័ត៌មាន​មិន​ពិត (Fake News) នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ (Facebook)។

នៅ​ពេល​ថ្មីៗ​នេះ ក្រុមហ៊ុន​ហ្វេសប៊ុក (Facebook) បាន​ចេញ​ផ្សាយ​នូវ​គន្លឹះ​ខ្លីៗ​ចំនួន ១០​ចំណុច​ជា​ភាសា​ខ្មែរ ដើម្បី​ឲ្យ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​របស់​ខ្លួន​ជា​ជនជាតិ​ខ្មែរ អាច​ដឹង​ពី​វិធី​ពិនិត្យ​មើល​ព័ត៌មាន​មិន​ពិត។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

ការ​ចេញ​ផ្សាយ​នូវ​គន្លឹះ​ទាំងនេះ គឺ​ស្រប​ពេល​ដែល​ព័ត៌មាន​មិន​ពិត ឬ​ក្លែងក្លាយ​ជាច្រើន ត្រូវ​បាន​គេ​បង្កើត​ឡើង និង​ចែក​រំលែក​នៅ​បណ្ដាញ​សង្គម​មួយ​នេះ ដែល​បណ្ដាល​ឲ្យ​មាន​ការ​ភ័ន្តច្រឡំ និង​បាត់បង់​នូវ​តម្លៃ​ព័ត៌មាន។

ការ​ចេញ​ផ្សាយ​នេះ​ផង​ដែរ ក៏​ស្ថិត​នៅ​ក្នុង​គម្រោង​មួយ​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក (Facebook) ដែល​មាន​ឈ្មោះ​ថា Facebook Journalism ProjectFacebook Journalism Project ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោល​បំណង​គាំទ្រ​ដល់​អ្នក​សារព័ត៌មាន និង​អក្ខរកម្ម​ព័ត៌មាន ហើយ​ក៏​ជា​មជ្ឈមណ្ឌល​សម្រាប់​អ្នក​សារព័ត៌មាន និង​អ្នក​បោះពុម្ព​ផ្សាយ ដើម្បី​រៀន និង​ចែក​រំលែក​ផង​ដែរ។

ក្រុមហ៊ុន​ហ្វេសប៊ុក​បាន​សរសេរ​សារ​ថា យើង​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​លើ​ការ​ទប់ស្កាត់​ព័ត៌មាន​មិន​ពិត។ សូម​ពិនិត្យ​មើល​មធ្យោបាយ​មួយ​ចំនួន ដើម្បី​កំណត់​ថា​ជា​ព័ត៌មាន​ពិត ឬ​មិន​ពិត។ទោះ​យ៉ាង​ណា ក្រុមហ៊ុន​ហ្វេសប៊ុក​ជំរុញ​ឲ្យ​អ្នក​ប្រើប្រាស់​ទាំងអស់ ចូលរួម​ទាំងអស់​គ្នា ទើប​អាច​ទប់ស្កាត់​ការ​ផ្សាយ​ព័ត៌មាន​មិន​ពិត​បាន។

អាន​អត្ថបទ​ផ្សេង​ទៀត៖

Tech Khmer សូម​ដកស្រង់​ខ្លឹមសារ​នៃ​គន្លឹះ​ដើម្បី​កំណត់​ថា​ជា​ព័ត៌មាន​មិន​ពិត​ពី​ការ​ផ្សាយ​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក​ដូច​ខាង​ក្រោម៖

គន្លឹះ​ទី​១៖ ត្រូវ​មាន​ការ​សង្ស័យ​ចំពោះ​ចំណង​ជើង

ព័ត៌មាន​មិន​ពិត ជា​ធម្មតា​មាន​ចំណង​ជើង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជា​អក្សរ​ធំ​ទាំងអស់​ជាមួយ​ឧទាន​សញ្ញា។ ប្រសិន​បើ​ចំណង​ជើង​មើល​ទៅ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ដែល​មិន​គួរ​ឲ្យ​ជឿ នោះ​អាច​ជា​ព័ត៌មាន​មិន​ពិត។

គន្លឹះ​ទី​១៖ ត្រូវ​មាន​ការ​សង្ស័យ​ចំពោះ​ចំណង​ជើង
គន្លឹះ​ទី​១៖ ត្រូវ​មាន​ការ​សង្ស័យ​ចំពោះ​ចំណង​ជើង

គន្លឹះ​ទី​២៖ សូម​មើល​ឲ្យ​ច្បាស់​តាម URL

ក្លែងក្លាយ ឬ​មើល​ទៅ​ស្រដៀង​ជា URL អាច​ជា​សញ្ញា​បង្ហាញ​ថា​ជា​ព័ត៌មាន​មិន​ពិត។ គេហទំព័រ​ព័ត៌មាន​មិន​ពិត​ជាច្រើន បន្លំ​ជា​ប្រភេទ​ព័ត៌មាន​ពិត​ប្រាកដ ដោយ​ធ្វើ​ការ​កែប្រែ​តិចតួច​ទៅ​លើ URL។ អ្នក​អាច​ចូល​ទៅ​គេហទំព័រ និង​ប្រៀបធៀប URL ទៅ​ប្រភព​ដែល​បាន​បង្កើត។

គន្លឹះ​ទី​២៖ សូម​មើល​ឲ្យ​ច្បាស់​តាម URL
គន្លឹះ​ទី​២៖ សូម​មើល​ឲ្យ​ច្បាស់​តាម URL

គន្លឹះ​ទី​៣៖ ស៊ើប​អង្កេត​ពី​ប្រភព​នៃ​ព័ត៌មាន

ត្រូវ​ប្រាកដ​ថា​អត្ថបទ​នោះ គឺ​សរសេរ​ដោយ​ប្រភព​ដែល​អ្នក​ជឿ​ទុក​ចិត្ត​បាន ជាមួយ​នឹង​កេរ្តិ៍​ឈ្មោះ​ដ៏​ត្រឹមត្រូវ។ ប្រសិន​បើ​អត្ថបទ​នេះ​ចេញ​មក​ពី​ស្ថាប័ន​ដែល​មិន​ច្បាស់លាស់ សូម​ពិនិត្យ​មើល​ផ្នែក «អំពី ឬ about» របស់​គណនី ឬ​គេហទំព័រ​នោះ​ដើម្បី​ស្វែងយល់​បន្ថែម។

គន្លឹះ​ទី​៣៖ ស៊ើប​អង្កេត​ពី​ប្រភព​នៃ​ព័ត៌មាន
គន្លឹះ​ទី​៣៖ ស៊ើប​អង្កេត​ពី​ប្រភព​នៃ​ព័ត៌មាន

គន្លឹះ​ទី​៤៖ សូម​ពិនិត្យ​រក​មើល​ទម្រង់​ដែល​ខុស​ប្រក្រតី

គេហទំព័រ​ព័ត៌មាន​មិន​ពិត​ភាគច្រើន​មាន​សរសេរ​អក្ខរាវិរុទ្ធ​ខុស​ច្រើន ឬ​ទម្រង់​បែប​ឆ្គង​មិន​សូវ​សម។ សូម​អាន​ដោយ​ប្រុងប្រយ័ត្ន បើ​សិន​អ្នក​ឃើញ​សញ្ញា​ទាំងនេះ។

គន្លឹះ​ទី​៤៖ សូម​ពិនិត្យ​រក​មើល​ទម្រង់​ដែល​ខុស​ប្រក្រតី
គន្លឹះ​ទី​៤៖ សូម​ពិនិត្យ​រក​មើល​ទម្រង់​ដែល​ខុស​ប្រក្រតី

គន្លឹះ​ទី​៥៖ ពិចារណា​អំពី​រូបថត

អត្ថបទ​នៃ​ព័ត៌មាន​មិន​ពិត ជា​ធម្មតា​មាន​ផ្ទុក​រូបភាព ឬ​វីដេអូ​ដែល​បាន​កាត់​ត។ ជួនកាល រូបភាព​នោះ​អាច​មាន​ភាព​ត្រឹមត្រូវ ប៉ុន្តែ​ត្រូវ​បាន​ដក​ចេញ​នូវ​ផ្នែក​ណា​មួយ។ អ្នក​អាច​ស្វែងរក​រូបថត ឬ​រូបភាព​ដើម្បី​បញ្ជាក់​ថា​តើ​វា​មក​ពី​ប្រភព​ណា។

គន្លឹះ​ទី​៥៖ ពិចារណា​អំពី​រូបថត
គន្លឹះ​ទី​៥៖ ពិចារណា​អំពី​រូបថត

គន្លឹះ​ទី​៦៖ ពិនិត្យ​មើល​កាលបរិច្ឆេទ

អត្ថបទ​នៃ​ព័ត៌មាន​មិន​ពិត អាច​ចុះ​ពេលវេលា​មិន​ច្បាស់លាស់​គួរ​ឲ្យ​សង្ស័យ ឬ​កាលបរិច្ឆេទ​ព្រឹត្តិការណ៍​ត្រូវ​បាន​គេ​កែ​បន្លំ។

គន្លឹះ​ទី​៦៖ ពិនិត្យ​មើល​កាលបរិច្ឆេទ
គន្លឹះ​ទី​៦៖ ពិនិត្យ​មើល​កាលបរិច្ឆេទ

គន្លឹះ​ទី​៧៖ ពិនិត្យ​មើល​ភស្តុតាង

ពិនិត្យ​មើល​ប្រភព​របស់​អ្នក​និពន្ធ ដើម្បី​បញ្ជាក់​ថា​វា​ត្រឹមត្រូវ។ កង្វះ​ភស្តុតាង ឬ​ការ​ពឹងផ្អែក​លើ​អ្នក​ជំនាញការ​ដែល​មិន​ស្គាល់​ឈ្មោះ ប្រហែល​នោះ​បង្ហាញ​ថា​វា​ជា​ព័ត៌មាន​មិន​ពិត។

គន្លឹះ​ទី​៧៖ ពិនិត្យ​មើល​ភស្តុតាង
គន្លឹះ​ទី​៧៖ ពិនិត្យ​មើល​ភស្តុតាង

គន្លឹះ​ទី​៨៖ សូម​មើល​របាយការណ៍​ផ្សេងៗ​ទៀត

ប្រសិន​បើ​គ្មាន​ព័ត៌មាន​ផ្សេងៗ​ទៀត​រាយការណ៍​អត្ថបទ​ដូច​គ្នា​នោះ​ទេ វា​អាច​បង្ហាញ​ថា​អត្ថបទ​នោះ​ប្រាកដ​ជា​មិន​ពិត។ ប្រសិន​បើ​អត្ថបទ​នោះ​ត្រូវ​បាន​រាយការណ៍​ដោយ​ប្រភព​ផ្សេងៗ​ជាច្រើន​ដែល​អ្នក​ទុក​ចិត្ត នោះ​វា​ទំនង​ជា​ព័ត៌មាន​ពិត។

គន្លឹះ​ទី​៨៖ សូម​មើល​របាយការណ៍​ផ្សេងៗ​ទៀត
គន្លឹះ​ទី​៨៖ សូម​មើល​របាយការណ៍​ផ្សេងៗ​ទៀត

គន្លឹះ​ទី​៩៖ តើ​អត្ថបទ​នោះ​គឺ​ជា​រឿង​កំប្លែង​ឬ?

ជួនកាល ព័ត៌មាន​មិន​ពិត​អាច​ពិបាក​ក្នុង​ការ​បែងចែក​រវាង​រឿង​កំប្លុកកំប្លែង ឬ​រឿង​បំផ្លើស ដៀលត្មះ ដៀមដាម។ សូម​ពិនិត្យ​មើល​ថា តើ​វា​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ប្រភព​នៃ​រឿង​បំផ្លើស ដៀមដាម ហើយ​ថា​តើ​ព័ត៌មាន​លម្អិត​នៃ​សាច់រឿង និង​អត្ថបទ បង្ហាញ​ថា​វា​គ្រាន់​តែ​ជា​រឿង​កំប្លែង ឬ​យ៉ាង​ណា។

គន្លឹះ​ទី​៩៖ តើ​អត្ថបទ​នោះ​គឺ​ជា​រឿង​កំប្លែង​ឬ?
គន្លឹះ​ទី​៩៖ តើ​អត្ថបទ​នោះ​គឺ​ជា​រឿង​កំប្លែង​ឬ?

គន្លឹះ​ទី​១០៖ អត្ថបទ​ខ្លះ​គឺ​មាន​ចេតនា​ជា​រឿង​មិន​ពិត (Fake News)

សូម​គិត​ពិចារណា​ឲ្យ​បាន​ហ្មត់ចត់​ទៅ​លើ​អត្ថបទ​ដែល​អ្នក​បាន​អាន ហើយ​ចែក​រំលែក​តែ​ព័ត៌មាន​ណា​ដែល​អ្នក​ច្បាស់​ក្នុង​ចិត្ត​ថា​ជា​អត្ថបទ​ដែល​ទុក​ចិត្ត​បាន។

គន្លឹះ​ទី​១០៖ អត្ថបទ​ខ្លះ​គឺ​មាន​ចេតនា​ជា​រឿង​មិន​ពិត
គន្លឹះ​ទី​១០៖ អត្ថបទ​ខ្លះ​គឺ​មាន​ចេតនា​ជា​រឿង​មិន​ពិត

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​ឲ្យ​បាន​ដឹង​អំពី​ព័ត៌មាន​នេះ​ផង។ សូម​អរគុណ!

គន្លឹះ​ឆែក​មើល​ព័ត៌មាន​មិន​ពិត
គន្លឹះ​ឆែក​មើល​ព័ត៌មាន​មិន​ពិត

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

ជុំ រ៉ាស៊ី
លោក ជុំ រ៉ាស៊ី គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា។ គាត់​ចូលចិត្ត​បច្ចេកវិទ្យា ដូច្នេះ​គាត់​សិក្សា​ពី​វា និង​ចែក​រំលែក​គ្រប់​យ៉ាង​ពី​វា​ទៅ​កាន់​មនុស្ស​ទូទៅ។ គាត់​សង្ឃឹម​ថា​ការ​ចែក​រំលែក​នេះ​នឹង​ក្លាយ​ជា​ដើមទុន​ចំណេះដឹង​សម្រាប់​សិស្ស​ដែល​ចង់​ចាប់​យក​ជំនាញ​បច្ចេកវិទ្យា និង​ជា​ជំនួយ​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​បន្ថែម​របស់​និស្សិត​ផ្នែក​បច្ចេកវិទ្យា ព្រម​ទាំង​ជា​ចំណេះដឹង​ទូទៅ​ដល់​មនុស្ស​សាមញ្ញ​ផង​ដែរ។ ម្នាក់​បន្តិច នោះ​នឹង​បាន​ច្រើន!