មជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី (Korea Software HRD Center) ផ្ដល់អាហារូបករណ៍ផ្នែកព័ត៌មានវិទ្យាដល់និស្សិតចំនួន ៨០កន្លែង ដើម្បីក្លាយជាអ្នកជំនាញខាងផ្នែក សហ្វវែរ (Software) សម្រាប់ជំនាន់ទី៦ ឆ្នាំ២០១៨–២០១៩។
មជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី គឺជាស្ថាប័នបណ្ដុះបណ្ដាលអ្នកជំនាញផ្នែកព័ត៌មានវិទ្យា ដោយមានកិច្ចសហប្រតិបត្តិការជាមួយនឹងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) និងក្រុមហ៊ុន Webcash នៅខែមេសា ឆ្នាំ២០១៣។
លក្ខខណ្ឌជ្រើសរើស
- ត្រូវមានអាយុចាប់ពី ២០ឆ្នាំដល់ ៣៥ឆ្នាំ
- ត្រូវជានិស្សិតឆ្នាំទី៣ ឡើងទៅផ្នែកព័ត៌មានវិទ្យា
ម៉ោងសិក្សា
- ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ (ម៉ោង ៨ព្រឹកដល់ ៥ល្ងាច) និងថ្ងៃសៅរ៍ (ម៉ោង ៨ព្រឹកដល់ ១២ថ្ងៃត្រង់)
អត្ថប្រយោជន៍ទទួលបានពីអាហារូបករណ៍
- ទទួលបានការបង្ហាត់បង្រៀនពីអ្នកជំនាញព័ត៌មានវិទ្យាពីប្រទេសកូរ៉េ
- ទទួលបានកម្មវិធីសិក្សាមានគុណភាពខ្ពស់
- បរិយាកាសសិក្សាល្អប្រសើរ
- ប្រាក់ឧបត្ថម្ភ ១០០ដុល្លារក្នុង ១ខែសម្រាប់ថ្នាក់មូលដ្ឋាន ឬ ១៤០ដុល្លារក្នុង ១ខែសម្រាប់ថ្នាក់កម្រិតខ្ពស់
- ការឧបត្ថម្ភអាហារថ្ងៃត្រង់ និងឯកសណ្ឋាន
- កម្មវិធីកីឡា និងពិធីជប់លៀងប្រចាំខែ
កាលបរិច្ឆេទផុតថ្ងៃកំណត់ទទួលពាក្យ
- ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨
- តំណភ្ជាប់ចុះឈ្មោះ៖ register.kshrd.com.kh
ព័ត៌មានបន្ថែម
វែបសាយ៖ www.kshrd.com.kh
អាសយដ្ឋាន៖ ផ្ទះលេខ១២ ផ្លូវ៣២៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
លេខទូរស័ព្ទទំនាក់ទំនង៖ ០២៣ ៩៩ ១៣ ១៤, ០៧៨ ៣៣៣ ១០២, និងលេខ ០១៦ ៦០០ ៧០១៕
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕