នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ឃាត់ខ្លួនជនសង្ស័យម្នាក់ដែលគំរាមយកប្រាក់ពីជនរងគ្រោះ ដោយព្រមានបង្ហោះរូបភាព និងវីដេអូអាក្រាតរបស់ជនរងគ្រោះនៅលើបណ្ដាញសង្គម។
ការឃាត់ខ្លួនជនសង្ស័យរូបនេះ បន្ទាប់ពីជនសង្ស័យគំរាមទារប្រាក់ពីជនរងគ្រោះ ហើយបើជនរងគ្រោះមិនព្រមផ្ញើឲ្យទេ នោះជនសង្ស័យនឹងបង្ហោះរូបភាព និងវីដេអូអាក្រាតរបស់ជនរងគ្រោះដែលជនសង្ស័យបោកប្រាស់បានពីជនរងគ្រោះ ទៅឲ្យបងប្អូនសាច់ញាតិបានឃើញ។
សេចក្ដីជូនដំណឹងរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា (Anti Cyber Crime Department) ផ្សាយលើទំព័រហ្វេសប៊ុក (Facebook Page) នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ឲ្យដឹងទៀតថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួននេះ បានបង្កើតគណនីហ្វេសប៊ុក (Facebook Account) ក្លែងក្លាយជាច្រើន ដោយដាក់រូបភាពប្រូហ្វាល់ (Profile Picture) ជារូបស្រីស្អាត រួចស្នើសុំធ្វើជាមិត្តភ័ក្ដិទៅកាន់ជនរងគ្រោះ (request friends) និងផ្ញើសារ (Chat) ទំនាក់ទំនងក្នុងន័យស្នេហាក្នុងគោលបំណងផ្លាស់ប្ដូររូបអាក្រាត។
សូមចុច Like និង See First ដើម្បីទទួលបានដំណឹង និងគន្លឹះថ្មីៗអំពីបច្ចេកវិទ្យាមុនគេ
បន្ទាប់ពីបានរូបភាពអាក្រាតពីជនរងគ្រោះហើយ ជនសង្ស័យក៏ប្រើប្រាស់រូបភាពទាំងនោះដើម្បីគំរាមជនរងគ្រោះឲ្យផ្ញើប្រាក់ឲ្យគេ ហើយបើជនរងគ្រោះមិនព្រមផ្ញើឲ្យទេ នោះគេនឹងបង្ហោះរូបភាព និងវីដេអូទៅឲ្យបងប្អូនសាច់ញាតិឲ្យបានឃើញ។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា រំឭកដល់ប្រជាពលរដ្ឋដែលប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមទាំងអស់ សូមមានការប្រុងប្រយ័ត្ន និងកុំទទួលយកមិត្តភ័ក្ដិ (accept friends) ណាដែលយើងមិនស្គាល់។ នាយកដ្ឋានបញ្ជាក់ថា ជនអគតិមួយចំនួននៅលើបណ្ដាញទំនាក់ទំនងសង្គម គឺអាចប្រើប្រាស់គណនីក្លែងក្លាយដើម្បីបោកប្រាស់ និងគំរាមទារប្រាក់ពីលោកអ្នក។
កាលពីដើមឆ្នាំ២០១៨ (២៨ កុម្ភៈ ២០១៨) នាយកដ្ឋានក៏បានប្រកាសជូនដំណឹងដល់អ្នកជួបប្រទះបញ្ហាដូចជាការបោកប្រាស់តាមបណ្ដាញសង្គម ឬការលួចយកគណនីហ្វេសប៊ុក (Hack Facebook Account) ជាដើម អាចដាក់ពាក្យបណ្តឹងនៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ចាប់ពីម៉ោង ៨ព្រឹក–៥រសៀល។
លោកអ្នកអាចទាក់ទងទៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាតាមរយៈ៖
- ទូរស័ព្ទ៖ ០២៣ ៧២៦ ៨២២
- ទូរស័ព្ទទាន់ហេតុការណ៍របស់អគ្គស្នងការនគរបាលជាតិ៖ ១១៧ ឬ ១១៨
- អាសយដ្ឋាន៖ ក្រសួងមហាផ្ទៃ អគារ L តាមបណ្ដោយមហាវិថីព្រះនរោត្តម ខណ្ឌចំការមន រាជធានីភ្នំពេញ។
ដូច្នេះ សូមអ្នកប្រើប្រាស់អ៊ីនធឺណិតទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់អំពីសុវត្ថិភាពនៃការប្រើប្រាស់អ៊ីនធឺណិត និងត្រូវពិចារណាឲ្យបានម៉ត់ចត់ មុននឹងជឿលើបុគ្គលណាមួយដែលផ្ញើសារឲ្យលោកអ្នកធ្វើអ្វីមួយដើម្បីពួកគេ ឧទាហរណ៍ដូចជាករណីខាងលើ ឬករណីជនខិលខូចបន្លំឲ្យលោកអ្នកផ្ញើលេខកូដសម្ងាត់នៃគណនីអនឡាញណាមួយ (Online) ឬក៏ស្នើឲ្យលោកអ្នកផ្ញើប្រាក់ឲ្យពួកគេជាដើម។
ចុចអានអត្ថបទ៖
- ចាក់សោ facebook ថែមមួយជាន់ទៀតមិនឲ្យ Hackers លួចបាន
- Authy App កម្មវិធីបង្កើនសុវត្ថិភាពសម្រាប់គណនីលើអនឡាញ
- ចាក់សោ Gmail Account ថែមមួយជាន់ទៀតជាមួយ Authy 2FA App
- របៀបឆែកមើលថាតើមានគេលួចចូលមើលគណនីហ្វេសប៊ុកឬអត់
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់លោកអ្នក។ សូមអរគុណ..!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕