Instagram ប្រកាសនៅក្នុងកម្មវិធីមួយនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ ក្នុងទីក្រុង San Francisco ថា ក្រុមហ៊ុននឹងដាក់ឲ្យប្រើប្រាស់មុខងារថ្មី ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់របស់ខ្លួនអាចបង្ហោះវីដេអូដែលរយៈពេលរហូតដល់ ១ម៉ោង។
មុខងារថ្មីនេះ មានឈ្មោះថា IGTV ដែលជាកន្លែងប្រមូលផ្ដុំវីដេអូពីអ្នកផលិតវីដេអូ និងមនុស្សទូទៅ។
IGTV នឹងធ្វើឲ្យអ្នករាល់គ្នាក្លាយជាអ្នកផលិតវីដេអូ មិនមែនតែបុគ្គលល្បីៗនោះទេ។ លើសពីនេះ អ្នកប្រើប្រាស់នឹងអាចបង្ហោះវីដេអូតាមរយៈ Instagram App ឬតាមរយៈ Web ក៏បាន។
អានអត្ថបទផ្សេងទៀត៖
- ក្រសួងអប់រំបង្កើត AR App ជួយសិស្សថ្នាក់ទី១២ ក្នុងការត្រៀមប្រឡងបាក់ឌុប
- គន្លឹះ ៦ចំណុច ជួយការពារទូរស័ព្ទរបស់លោកអ្នកឲ្យកាន់តែមានសុវត្ថិភាព
- របៀបឆែកមើលថាតើមាន Hacker លួច hack គណនីហ្វេសប៊ុករបស់យើងដែរអត់
មុខងារ IGTV នឹងមាននៅលើ App របស់ Instagram ចាប់ពីថ្ងៃនេះទៅ ទាំងប្រព័ន្ធ iOS និង Android ដោយលោកអ្នកគ្រាន់ចុចលើប៊ូតុងរូប TV នៅលើ Stories ដើម្បីមើលវីដេអូទាំងនោះ។
សូមធ្វើបច្ចុប្បន្នភាពកម្មវិធី Instagram App ទៅជំនាន់ចុងក្រោយបង្អស់ ដើម្បីប្រើប្រាស់មុខងារថ្មីនេះ។
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់លោកអ្នកបានដឹងផង។ សូមអរគុណ!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕