នៅយប់ថ្ងៃទី១៨ ខែវិច្ឆិកា នេះ Facebook, Instagram និង Messenger ដែលជាកម្មវិធីរបស់ក្រុមហ៊ុនហ្វេសប៊ុក (Facebook) មានបញ្ហារអាក់រអួលពេញពិភពលោក មិនមែនមានបញ្ហាចំពោះអ្នកតែម្នាក់ឯងនោះទេ។
បញ្ហាដែលអ្នកប្រើប្រាស់ជួបប្រទះនោះ គឺពួកគេមិនអាចមើលព័ត៌មានថ្មីៗនៅលើ feeds របស់ពួកគេ មិនអាចបង្ហោះ stories និងមិនអាចបង្ហោះរូបភាព ឬអត្ថបទបាននោះទេ។
គេនៅមិនទាន់ដឹងច្បាស់នៅឡើយអំពីមូលហេតុដែលបណ្ដាលឱ្យបណ្ដាញសង្គមទាំងបីនេះមានបញ្ហារអាក់រអួល ប៉ុន្តែវាកើតឡើងស្ទើរតែពេញពិភពលោក រួមមានភាគខាងកើតសហរដ្ឋអាមេរិក អឺរ៉ុបកណ្ដាល និងតំបន់អាស៊ី ចំណែកបណ្ដាញសង្គម Instagram មានបញ្ហាខ្លាំងនៅទ្វីបអឺរ៉ុប។ នេះបើតាមវេបសាយ Down Detector។
ទោះយ៉ាងណា អ្នកនាំពាក្យក្រុមហ៊ុនហ្វេសប៊ុក ប្រាប់វេបសាយ TNW ថា «យើង (ក្រុមហ៊ុនហ្វេសប៊ុក) ដឹងថាមនុស្សជាច្រើនកំពុងមានបញ្ហាអាក់សេស (បើកដំណើរការ) ទៅកាន់កម្មវិធីរបស់ក្រុមហ៊ុនហ្វេសប៊ុក។» អ្នកនាំពាក្យរូបនោះបញ្ជាក់បន្ថែមទៀតថា «យើងកំពុងតែជួសជុលបញ្ហានេះ ដើម្បីឱ្យវាត្រឡប់ទៅកាន់សភាពធម្មតាវិញឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។»
មកដល់ម៉ោងជិត ១២យប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ Tech Khmer សង្កេតឃើញថា កម្មវិធីទាំងបីរបស់ក្រុមហ៊ុនហ្វេសប៊ុកនៅមិនទាន់ដំណើរការដូចប្រក្រតីឡើងវិញនៅឡើយទេ៕
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិ និងមនុស្សជាទីស្រឡាញ់របស់អ្នកផង។ សូមអរគុណ..!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត!