ក្រសួង​បី​ចេញ​ប្រកាស​រួម​គ្រប់គ្រង​ខ្លឹមសារ​ព័ត៌មាន​លើ​អ៊ីនធឺណិត

ក្រសួង​ព័ត៌មាន ក្រសួង​មហាផ្ទៃ និង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ចេញ​ប្រកាស​រួម​ក្នុង​គោល​បំណង​គ្រប់គ្រង​ការ​ផ្សព្វផ្សាយ​រាល់​ខ្លឹមសារ​ព័ត៌មាន​តាម​គេហទំព័រ និង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ដែល​ដំណើរការ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​កម្ពុជា។

2576
ក្រសួង​ព័ត៌មាន ក្រសួង​មហាផ្ទៃ និង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍
ក្រសួង​ព័ត៌មាន ក្រសួង​មហាផ្ទៃ និង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍

ក្រសួង​ចំនួន​បី ចេញ​ប្រកាស​រួម​ដើម្បី​តាមដាន និង​គ្រប់គ្រង​ការ​ផ្សព្វផ្សាយ​នានា​តាម​គេហទំព័រ និង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ដែល​ដំណើរការ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​ប្រទេស​កម្ពុជា។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

ប្រកាស​របស់​អន្តរ​ក្រសួង​ដែល​រួម​មាន ក្រសួង​ព័ត៌មាន ក្រសួង​មហាផ្ទៃ និង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ចេញ​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​២០១៨ និង​ទើប​តែ​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៨ ឲ្យ​ដឹង​ថា ប្រកាស​រួម​នេះ​មាន​គោល​បំណង​គ្រប់គ្រង​ការ​ផ្សព្វផ្សាយ​រាល់​ខ្លឹមសារ​ព័ត៌មាន ឬ​សារ​ជា​អក្សរ សំឡេង រូបភាព វីដេអូ និង/ឬ ទម្រង់​ផ្សេងៗ​ទៀត​តាម​គេហទំព័រ និង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ដែល​ដំណើរការ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​កម្ពុជា ស្រប​តាម​អនុក្រឹត្យ​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​របស់​ក្រសួង​ព័ត៌មាន និង​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន។

ប្រការ​២ នៃ​ប្រកាស​នេះ មាន​គោលដៅ​ប្រឆាំង ទប់ស្កាត់​រាល់​ការ​ផ្សព្វផ្សាយ ឬ​ការ​ចែកចាយ​ខ្លឹមសារ​ព័ត៌មាន ឬ​សារ​ជា​អក្សរ សំឡេង រូបភាព វីដេអូ និង/ឬ ទម្រង់​ផ្សេងៗ​ទៀត​ដែល​មាន​ចេតនា​បង្ក​ជា​ចលាចល​បណ្ដាល​ឲ្យ​អន្តរាយ​ដល់​វិស័យ​ការពារ​ជាតិ សន្តិសុខ​ជាតិ ទំនាក់ទំនង​ជាមួយ​ប្រទេស​ដទៃ សេដ្ឋកិច្ច​ជាតិ សណ្ដាប់ធ្នាប់​សាធារណៈ ការ​រើសអើង និង​វប្បធម៌​ប្រពៃណី​ជាតិ។

ចំណែក​ប្រការ​៤ នៃ​ប្រកាស​អន្តរ​ក្រសួង បញ្ជាក់​ថា ដើម្បី​ធានា​ការ​អនុវត្ត​ប្រកាស​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ក្រសួង​ព័ត៌មាន ក្រសួង​មហាផ្ទៃ និង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ត្រូវ​ចាត់​តាំង​អង្គភាព​ជំនាញ​ជា​សេនាធិការ ដើម្បី​ងាយស្រួល​ក្នុង​កិច្ច​សហការ​ធ្វើ​ការ​តាមដាន សិក្សា ស្រាវជ្រាវ ស្វែងរក ការ​ធ្វើអាជីវកម្ម និង​ការ​ផ្សព្វផ្សាយ​ល្មើស​ច្បាប់​តាម​គេហទំព័រ និង​បណ្ដាញ​ទំនាក់ទំនង​សង្គម ដើម្បី​ចាត់​វិធានការ​តាម​នីតិវិធី​ច្បាប់។

ប្រការ​៥ នៃ​ប្រកាស​អន្តរ​ក្រសួង បន្ថែម​ថា ស្ថាប័ន អង្គភាព​ជំនាញ​នីមួយៗ ត្រូវ​បំពេញ​កាតព្វកិច្ច​តាម​ភារកិច្ច​រៀងៗ​ខ្លួន និង​ត្រូវ​សហការ​គ្នា និង/ឬ សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃ​ទៀត ដើម្បី​ចាត់​វិធានការ​ប្រឆាំង ទប់ស្កាត់​ការ​ផ្សព្វផ្សាយ​រាល់​ខ្លឹមសារ​ព័ត៌មាន ឬ​សារ​ជា​អក្សរ សំឡេង រូបភាព វីដេអូ និង/ឬ ទម្រង់​ផ្សេងៗ​ទៀត​ដែល​មាន​ចេតនា​បង្ក​ភាព​ចលាចល អាច​បណ្ដាល​ឲ្យ​អន្តរាយ​ដល់​វិស័យ​ការពារ​ជាតិ សន្តិសុខ​ជាតិ ទំនាក់ទំនង​ជាមួយ​ប្រទេស​ដទៃ សេដ្ឋកិច្ច​ជាតិ សណ្ដាប់ធ្នាប់​សាធារណៈ ការ​រើសអើង និង​វប្បធម៌​ប្រពៃណី​ជាតិ។ ប្រការ​ដដែល​នេះ​បញ្ជាក់​បន្ថែម​ថា ស្ថាប័ន អង្គភាព​ជំនាញ​នីមួយៗ ត្រូវ​សុំ​គោលការណ៍​ពី​ថ្នាក់​ដឹកនាំ​ក្រសួង ស្ថាប័ន​សាមី ដើម្បី​អនុវត្ត​សកម្មភាព​ការងារ​របស់​ខ្លួន និង​រាយការណ៍​ជូន​ថ្នាក់​ដឹកនាំ​ក្រសួង ស្ថាប័ន​សាមី អំពី​លទ្ធផល​ការងារ​ដែល​បាន​អនុវត្ត​ជា​ប្រចាំ។

ត្រង់​ប្រការ​៧ នៃ​ប្រកាស​ដដែល​នេះ​សង្កត់​ធ្ងន់​ថា ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ត្រូវ​ចាត់​វិធានការ​តឹងរ៉ឹង​ចំពោះ​ក្រុមហ៊ុន​ផ្ដល់​សេវា​អ៊ីនធឺណិត​ទាំងអស់​ដែល​គ្មាន​ច្បាប់​អនុញ្ញាត។ លើស​ពី​នេះ តម្រូវ​ឲ្យ​ក្រុមហ៊ុន​ផ្ដល់​សេវា​អ៊ីនធឺណិត​ទាំងអស់​មាន​កម្មវិធី​សុហ្វវ៉ែ (software) និង​បំពាក់​ឧបករណ៍​គ្រប់គ្រង​អ៊ីនធឺណិត ដើម្បី​ងាយស្រួល​ក្នុង​ការ​ច្រោះ (filter) ឬ​ធ្វើ​ការ​រាំង​ខ្ទប់ (block) ចំពោះ​គេហទំព័រ គណនី (account) ឬ​ទំព័រ (Page) របស់​បណ្ដាញ​ទំនាក់ទំនង​សង្គម​ដែល​ធ្វើ​អាជីវកម្ម និង/ឬ ធ្វើ​ការ​ផ្សព្វផ្សាយ​ល្មើស​ច្បាប់។

ក្នុង​ឆ្នាំ​២០១៧ កម្ពុជា មាន​អ្នក​ប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក (Facbook) ជាង ៦​លាន​នាក់​ក្នុង​ចំណោម​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​ជាង ៨​លាន​នាក់។ នេះ​បើ​តាម​តួលេខ​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​អាន​ប្រកាស​របស់​អន្តរ​ក្រសួង​នៅ​ខាង​ក្រោម​អត្ថបទ​នេះ៕

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​ឲ្យ​បាន​ដឹង​អំពី​ព័ត៌មាន​នេះ​ផង។ សូម​អរគុណ!

ប្រកាស​អន្តរ​ក្រសួង​ស្ដីពី​ការ​គ្រប់គ្រង​ការ​ផ្សព្វផ្សាយ​លើ​អ៊ីនធឺណិត។
ប្រកាស​អន្តរ​ក្រសួង​ស្ដីពី​ការ​គ្រប់គ្រង​ការ​ផ្សព្វផ្សាយ​លើ​អ៊ីនធឺណិត។
ប្រកាស​អន្តរ​ក្រសួង​ស្ដីពី​ការ​គ្រប់គ្រង​ការ​ផ្សព្វផ្សាយ​លើ​អ៊ីនធឺណិត។
ប្រកាស​អន្តរ​ក្រសួង​ស្ដីពី​ការ​គ្រប់គ្រង​ការ​ផ្សព្វផ្សាយ​លើ​អ៊ីនធឺណិត។
ប្រកាស​អន្តរ​ក្រសួង​ស្ដីពី​ការ​គ្រប់គ្រង​ការ​ផ្សព្វផ្សាយ​លើ​អ៊ីនធឺណិត។
ប្រកាស​អន្តរ​ក្រសួង​ស្ដីពី​ការ​គ្រប់គ្រង​ការ​ផ្សព្វផ្សាយ​លើ​អ៊ីនធឺណិត។
ប្រកាស​អន្តរ​ក្រសួង​ស្ដីពី​ការ​គ្រប់គ្រង​ការ​ផ្សព្វផ្សាយ​លើ​អ៊ីនធឺណិត។
ប្រកាស​អន្តរ​ក្រសួង​ស្ដីពី​ការ​គ្រប់គ្រង​ការ​ផ្សព្វផ្សាយ​លើ​អ៊ីនធឺណិត។

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត។

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។