Apple ទើបចេញកំណែចុងក្រោយ គឺ iOS 11.1 សម្រាប់ទូរស័ព្ទ iPhone, iPad និង iPod touch ដោយដាក់បញ្ចូល emoji ថ្មីៗជាង ៧០ emoji។ លើសពីនេះ ក៏មានបញ្ចូលនូវមុខងារ 3D Touch ដើម្បីបើក App switcher ដោយចុចសង្កត់នៅផ្នែកខាងឆ្វេងនៃអេក្រង់ ដែលមុខងារនេះ ក្រុមហ៊ុន Apple បានដកចេញកាលពីកំណែ iOS 11។
នៅក្នុងកំណែ iOS 11.1 ក៏មានធ្វើបច្ចុប្បន្នភាពផ្នែកសុវត្ថិភាពដែរ គឺមុខងារការពារការលួចតាម Wi-Fi ដែលនេះជាដំណឹងល្អ និងជាមូលហេតុដែលអ្នកត្រូវធ្វើបច្ចុប្បន្នភាពឧបករណ៍របស់អ្នក។ មិនតែប៉ុណ្ណោះ iOS 11.1 ក៏បានជួសជុលកំហុស និងកែសម្រួលចំណុចមួយចំនួនទៀតផងដែរ។
លោកអ្នកអាចទាញយកកំណែ iOS 11.1 ចាប់ពីពេលនេះតទៅសម្រាប់ iPhone iPad និង iPod touch ជាពិសេសនោះ គឺចំពេលដែលក្រុមហ៊ុន Apple ដាក់លក់ទូរស័ព្ទ iPhone X តែម្ដង។
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕