ក្រុមហ៊ុនទូរស័ព្ទ Apple ចេញកំណែប្រព័ន្ធប្រតិបត្តិការជំនាន់ថ្មី iOS 11.2.6 ឲ្យទាញយកជាផ្លូវការ ដើម្បីជួសជុលបញ្ហា Apps គាំងដោយសារតួអក្សររបស់ភាសា Telugu ដែលជាភាសាដើមមួយរបស់ឥណ្ឌា។
បញ្ហាគាំង Apps ដោយសារតួអក្សរ Telugu នេះ គឺកើតឡើងនៅលើកំណែជំនាន់ iOS 11.2.5 នៅពេលដែលអ្នកទទួលបានសារដែលផ្ទុកតួអក្សរ Telugu ហើយអ្នកព្យាយាមបើកមើល នោះកម្មវិធីនឹងគាំងភ្លាម។ Apps ដែលជួបបញ្ហាគាំងដោយសារតួអក្សរ Telugu រួមមាន iMessage, WhatsApp, និង Facebook Messenger ជាដើម។
បញ្ហាទីពីរដែលតម្រូវឲ្យ Apple ចេញកំណែជំនាន់ iOS 11.2.6 គឺដើម្បីជួសជុលបញ្ហា third-party apps មិនអាចតភ្ជាប់ (connect) ទៅកាន់ external accessories ជាដើម។
ឧបករណ៍ដែលអាចដំឡើងកំណែជំនាន់ iOS 11.2.6 បានមានដូចជា iPhone 5s ឡើងលើ, iPad mini 2 ឡើងលើ និង iPod touch ចាប់ពីជំនាន់ទី៦ ឡើងទៅ។ ចំពោះលោកអ្នកដែលមិនទាន់បានដំឡើងកំណែជំនាន់ iOS 11.2.5 ទេ នោះមិនចាំបាច់ដំឡើង iOS 11.2.6 ឡើយ ពីព្រោះ Apple ក៏បានចេញកំណែសាកល្បងជំនាន់ iOS 11.3 ហើយដែរ។
ដើម្បីដំឡើងកំណែជំនាន់ iOS 11.2.6 សូមចូលទៅកាន់ Settings → General → Software update ហើយទាញយកកំណែអាប់ដេត (update) និងដំឡើងវាជាការស្រេច។
សូមចែករំលែកអត្ថបទនេះទៅកាន់មិត្តភ័ក្ដិរបស់អ្នក ដើម្បីឲ្យពួកគាត់ដឹងអំពីបញ្ហានេះ។
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕