ពិព័រណ៍បច្ចេកវិទ្យាឆ្នាំ២០១៨ (Technology Fair 2018) ចាប់ផ្ដើមហើយពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ នៅជាន់ផ្ទាល់ដីនៃផ្សារទំនើបអ៊ីអនម៉ល ភ្នំពេញ (AEON Mall Phnom Penh)។
ទំព័រហ្វេសប៊ុក (Facebook) នៃក្រុមរៀបចំកម្មវិធី VR Event Planner ឲ្យដឹងថា ពិព័រណ៍បច្ចេកវិទ្យានេះ ត្រូវបានរៀបចំឡើងដើម្បីដាក់បង្ហាញនូវសម្ភារបច្ចេកវិទ្យាទំនើបៗ និងចែករំលែកបទពិសោធន៍ថ្មីៗដែលទាក់ទងនឹងបច្ចេកវិទ្យាផងដែរ។
លើសពីនេះទៀត អ្នកចូលរួមនឹងមានឱកាសចូលរួមកម្សាន្តក្នុងកម្មវិធីពិសេសៗជាច្រើនដែលមិនធ្លាប់មានពីមុនមក ដូចជា ការដាក់តាំងបង្ហាញនូវមនុស្សយន្តដ៏ឆ្លាតវៃ និងឧបករណ៍អេឡិចត្រូនិកដ៏សម្បូរបែបជាច្រើនប្រភេទ សម្ភារហ្គេម និងគ្រឿងកុំព្យូទ័រទំនើបៗទាន់សម័យ ជាដើម។
ទំព័រហ្វេសប៊ុកដដែលនេះឲ្យដឹងបន្ថែមទៀតថា នៅក្នុងពិព័រណ៍បច្ចេកវិទ្យានេះក៏មានការដាក់ដេញថ្លៃទំនិញដែលចាប់ផ្ដើមពីតម្លៃ ១ដុល្លារឡើងទៅ ហើយអ្នកឈ្នះការដេញថ្លៃ នឹងឈ្នះរង្វាន់ជាទីគាប់ចិត្តភ្លាមៗ។
អានអត្ថបទផ្សេងទៀត៖
- BarCamp Prey Veng លើកដំបូង នឹងត្រូវរៀបចំនៅថ្ងៃទី១៥-១៦ កញ្ញា
- អ្នកជាប់បាក់ឌុបគ្រប់សម័យប្រឡង អាចទៅទទួលយកសញ្ញាបត្ររបស់ខ្លួនបានហើយ
- កម្មវិធីទូរស័ព្ទឆ្លាតវៃដែលតម្រង់ទិស និងប្រឹក្សាអំពីជំនាញសិក្សារបស់សិស្ស
កាន់តែពិសេសទៀតនោះ អ្នកចូលរួមពិព័រណ៍នេះក៏មានឱកាសចូលរួមលេងល្បែងកម្សាន្តផ្សេងៗនៅលើវេទិកា ដើម្បីឈ្នះរង្វាន់វត្ថុអនុស្សាវរីយ៍ជាច្រើនសន្ធឹកសន្ធាប់ក្នុងរយៈពេល ៣ថ្ងៃពេញទៀតផង។ រង្វាន់អនុស្សាវរីយ៍នេះ ឧបត្ថម្ភដោយក្រុមហ៊ុន Konfulon ក្រុមហ៊ុន Grab ក្រុមហ៊ុន Baseus ក្រុមហ៊ុន T.O Group ក្រុមហ៊ុន EATON ក្រុមហ៊ុន MSI និងក្រុមហ៊ុន Sabay Novel។
ពិព័រណ៍បច្ចេកវិទ្យានេះ ត្រូវបានរៀបចំឡើងដោយក្រុមរៀបចំកម្មវិធី VR Event Planner សហការជាមួយនឹងផ្សារទំនើបអ៊ីអនម៉ល ភ្នំពេញ (AEON Mall Phnom Penh)។
ព័ត៌មានបន្ថែម៖
- ហ្វេសប៊ុកក្រុមរៀបចំកម្មវិធី៖ https://www.facebook.com/VREventPlanner
- លេខទូរស័ព្ទ៖ 081 449 199 / 081 998 288 / 098 824 499
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់លោកអ្នកឲ្យបានដឹងអំពីព័ត៌មាននេះផង។ សូមអរគុណ!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕