ក្ដារ​ចុច​ឆ្លាតវៃ​កំណែ​ជំនាន់ ២.២.៨ (Khmer Smart Keyboard 2.2.8)។
ក្ដារ​ចុច​ឆ្លាតវៃ​កំណែ​ជំនាន់ ២.២.៨ (Khmer Smart Keyboard 2.2.8)។

កាល​ពី​ម្សិលមិញ (ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៨) ក្រុម​ការងារ​នៃ​ក្ដារ​ចុច​ឆ្លាតវៃ (Khmer Smart Keyboard) បាន​បញ្ចេញ​កំណែ​ជំនាន់​ថ្មី គឺ​ជំនាន់ ២.២.៨ សម្រាប់​អ្នក​ប្រើ​ប្រព័ន្ធ iOS ដើម្បី​ដោះស្រាយ​បញ្ហា​ក្ដារ​ចុច​ចេះ​តែ​គាំង​នៅ​ពេល​ប្រើ​ម្ដងៗ​នៅ​ក្នុង​ជំនាន់ ២..៧។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

ក្ដារ​ចុច​ឆ្លាតវៃ​ជំនាន់ ២..៧ សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ iOS (iPhone, iPad) ត្រូវ​បាន​អ្នក​ប្រើប្រាស់​កត់​សម្គាល់​ឃើញ​ថា​មាន​បញ្ហា​គាំង និង​ចេះ​តែ​បិទ​បើក​ក្ដារ​ចុច ដែល​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​មាន​ការ​អាក់អន់​ចិត្ត​ចំពោះ​ការ​រំខាន​នេះ។ ដោយសារ​បញ្ហា​នេះ ក្រុម​ការងារ​នៃ​ក្រុមហ៊ុន AliEN DEV Co., LTD ដែល​ជា​អ្នក​អភិវឌ្ឍ​ក្ដារ​ចុច​ឆ្លាតវៃ​នេះ បាន​ខិតខំ​កែ​កំហុស​ឆ្គង​នេះ និង​បាន​បញ្ចេញ​ជំនាន់ ២..៨ នៅ​លើ App Store ដើម្បី​ឲ្យ​អ្នក​ប្រើប្រាស់​របស់​ខ្លួន​ធ្វើ​បច្ចុប្បន្នភាព (update) ក្ដារ​ចុច​ឆ្លាតវៃ​នេះ។

ក្រុម​ការងារ​អភិវឌ្ឍ​ក្ដារ​ចុច​ឆ្លាតវៃ បាន​សរសេរ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​ខ្លួន​ថា «សូម​អធ្យាស្រ័យ និង​អរគុណ​ចំពោះ​ការ​យោគយល់​របស់​ប្រិយមិត្ត​ទាំងអស់​ដែល​គាំទ្រ Khmer Smart Keyboard»

ទោះ​យ៉ាង​ណា​ក៏ដោយ ក្រុម​ការងារ​ក្ដារ​ចុច​ឆ្លាតវៃ សំណូមពរ​ឲ្យ​អ្នក​ប្រើប្រាស់​ទាំងអស់​បន្ត​ជូន​ដំណឹង​ទៅ​កាន់​ក្រុម​ការងារ​របស់​ខ្លួន ប្រសិន​បើ​មាន​បញ្ហា error កើត​ឡើង​ទៀត។

អាន​អត្ថបទ​ផ្សេង​ទៀត៖

ដូច្នេះ ប្រសិន​បើ​លោក​អ្នក​បាន​ដំឡើង​ក្ដារ​ចុច​ឆ្លាតវៃ​ជំនាន់​មុន​ហើយ សូម​ចូល​ទៅ​កាន់ App Store និង​ស្វែងរក​ក្ដារ​ចុច​ឆ្លាតវៃ ដោយ​វាយ​ពាក្យ Khmer Smart Keyboard បន្ទាប់​ចុច​លើ​ពាក្យ Update ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ក្ដារ​ចុច​របស់​លោក​អ្នក។ ចំណែក​ឯ​អ្នក​មិន​ទាន់​មាន​ទេ សូម​ចុច​ពាក្យ Get ដើម្បី​ដំឡើង​ក្ដារ​ចុច​ឆ្លាតវៃ​ជំនាន់​ចុង​ក្រោយ​នេះ។

អាប់ដេត (update) ក្ដារ​ចុច​ឆ្លាតវៃ។
អាប់ដេត (update) ក្ដារ​ចុច​ឆ្លាតវៃ។

ក្ដារ​ចុច​ឆ្លាតវៃ (Khmer Smart Keyboard) ត្រូវ​បាន​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ស្មាតហ្វូន (Smartphone) ទទួល​ស្គាល់​ថា​មាន​លក្ខណៈ​ងាយស្រួល​ប្រើ និង​វាយ​អក្សរ​បាន​លឿន​ជាង​ក្ដារ​ចុច​ដទៃ​ទៀត​នៅ​លើ​ទូរស័ព្ទ​ស្មាតហ្វូន។ ក្ដារ​ចុច​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន AliEN DEV Co., LTD និង​ដាក់​ឲ្យ​ទាញ​យក​ដោយ​មិន​គិត​ថ្លៃ​ទាំង​នៅ​លើ App Store និង Google Play Store កាល​ពី​ឆ្នាំ​២០១៤។

សូម​ជួយ​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ និង​ក្រុម​គ្រួសារ បើ​សិន​ជា​អ្នក​គិត​ថា​វា​មាន​ប្រយោជន៍​ចំពោះ​ពួក​គេ​ដែរ។

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។