Apple ប្រកាសដាក់ឲ្យទាញយក iOS 11.4 ជាផ្លូវការហើយសម្រាប់អ្នកប្រើប្រាស់ឧបករណ៍របស់ខ្លួនដូចជា iPhone, iPad នៅចុងខែឧសភា ឆ្នាំ២០១៨ ជាមួយនឹងមុខងារថ្មីដូចជា Messages in iCould, AirPlay 2 និង HomePod stereo pairing។
នៅក្នុងជំនាន់ iOS 11.4 នេះ AirPlay 2 ត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការបន្ទាប់ពីដាក់ឲ្យសាកល្បងនៅក្នុងជំនាន់ iOS 11.3 រួចមក។ AirPlay 2 គឺជា wireless audio streaming protocol របស់ Apple ដែលបានបន្ថែម multi-room audio សម្រាប់ iOS devices ដូចជា HomePod និង Apple TV ជាដើម។ អ្នកអាចដំឡើង និងបន្ថយសំឡេងតាមបន្ទប់ ឬក៏អាចចាក់ចម្រៀងផ្សេងគ្នានៅតាមបន្ទប់នីមួយៗជាមួយនឹង Speakers ដែលអាចប្រើជាមួយ iOS Devices បាន។

មុខងារមួយទៀត គឺ Messages in iCloud។ មុខងារនេះអនុញ្ញាតឲ្យអ្នកផ្ទុកសារ រូបថត និងattachments នៅក្នុង iCloud។ អ្នកនឹងឃើញ messages ទាំងអស់របស់អ្នកភ្លាម នៅពេលអ្នក sign in ចូល iPhone, iPad, ឬ Mac។ ដើម្បីប្រើមុខងារនេះ អ្នកត្រូវបើកវាឲ្យដំណើរការ ដោយចូលទៅកាន់ Settings → ចុចលើឈ្មោះរបស់អ្នក → sing in ចូល iCloud → បើកដំណើរការ Message ទៅជា On ជាការស្រេច។

ក្រៅពីមុខងារសំខាន់ៗខាងលើនេះ Apple ក៏បានជួសជុលបញ្ហាតូចៗមួយចំនួនដែលអ្នកប្រើប្រាស់កំពុងជួបប្រទះ និងបង្កើនការការពារប្រព័ន្ធសុវត្ថិភាពឲ្យកាន់តែខ្លាំងជាងមុនផងដែរ។
អានអត្ថបទផ្សេងទៀត៖
- របៀបបើក ឬបិទ Control Center លើ Lock Screen របស់ iPhone, iPad
- Apple ID មួយថ្លៃប៉ុន្មាននៅលើវែបសាយងងឹត
- របៀបបង្កើត Apple ID ដោយមិនចាំបាច់មាន Visa Card ឬ Master Card នៅលើ iPhone
របៀបទាញយក iOS 11.4
ជាទូទៅ អ្នកនឹងទទួលបាន notification នៅលើ iPhone ឬ iPad របស់អ្នក នៅពេល iOS ជំនាន់ថ្មីត្រូវបានដាក់ឲ្យទាញយក។ ករណីលោកអ្នកមិនទាន់ទទួលបាន notification ទេ លោកអ្នកអាចចូលទៅទាញយកដោយខ្លួនឯងបានដោយគ្រាន់តែចូលទៅកាន់ Settings → General → Software Update រួចចុចលើពាក្យ Download និងធ្វើបច្ចុប្បន្នភាព iOS។
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់លោកអ្នកឲ្យបានដឹងអំពីព័ត៌មាននេះផង។ សូមអរគុណ!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕