អូនខ្យងមហាកូរ គឺជារូប sticker ថ្មីនៅក្នុងក្ដារចុចឆ្លាតវៃ (Khmer Smart Keyboard) សម្រាប់ទូរស័ព្ទឆ្លាតវៃ (Smartphone) ដែលទើបចេញកំណែជំនាន់ថ្មី គឺជំនាន់ ២.២.៦ (version 2.2.6) កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ សម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទ Android។
រូប sticker អូនខ្យង គឺជារូប sticker ទីពីរហើយរបស់ក្រុមអ្នកអភិវឌ្ឍក្ដារចុចឆ្លាតវៃ បន្ទាប់ពីរូប Sticker អាគី ដែលបានដាក់ឲ្យប្រើប្រាស់កាលពីកំណែជំនាន់ ២.២.៤។
តើមានអ្វីថ្មីនៅជំនាន់ថ្មីនេះ (ក្ដារចុចឆ្លាតវៃ Khmer Smart Keyboard 2.2.6)?
ក្រុមអ្នកអភិវឌ្ឍក្ដារចុចឆ្លាតវៃ បានជួសជុល និងបញ្ចូលនូវមុខងារថ្មីៗមួយចំនួនដូចជា៖
- ជួសជុលរូប sticker ដំណើរការដោយគ្មានអ៊ីនធឺណិត (offline)
- ផ្លាស់ប្ដូររូប sticker
- ជួសជុលកំហុសការទាញយកពាក្យ (word predication)
- ជួសជុលកំហុសលើមុខងារ update
ដើម្បីអាចប្រើរូប sticker នេះបាន សូមធ្វើបច្ចុប្បន្នភាពក្ដារចុចឆ្លាតវៃរបស់អ្នកទៅកាន់ជំនាន់ ២.២.៦ (update to 2.2.6)។
អានអត្ថបទផ្សេងទៀត៖
- របៀបបង្ហាញអេក្រង់ទូរស័ព្ទ Android នៅលើកុំព្យូទ័រដោយមិនប្រើខ្សែ HDMI
- របៀបបើក ឬបិទ Control Center នៅលើ Lock Screen នៃ iPhone, iPad
- Play YouTube Videos ក្នុង Background នៃទូរស័ព្ទ Android និង iPhone
ចំពោះរបៀបទាញយករូប Sticker អូនខ្យងមហាកូរ គឺស្រដៀងគ្នានឹងការទាញយករូប sticker អាគី ដែរ។ ចុចត្រង់នេះដើម្បីមើលរបៀបទាញយករូប Sticker របស់ក្ដារចុចឆ្លាតវៃ ប្រសិនបើអ្នកមិនទាន់ដឹងនៅឡើយ។
ក្ដារចុចឆ្លាតវៃ (Khmer Smart Keyboard) ត្រូវបានអ្នកប្រើប្រាស់ទូរស័ព្ទស្មាតហ្វូន (Smartphone) ទទួលស្គាល់ថាមានលក្ខណៈងាយស្រួលប្រើ និងវាយអក្សរបានលឿនជាងក្ដារចុចដទៃទៀតនៅលើទូរស័ព្ទឆ្លាតវៃ។ ក្ដារចុចនេះ ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន AliEN DEV Co., LTD និងដាក់ឲ្យទាញយកដោយមិនគិតថ្លៃទាំងនៅលើ App Store និង Google Play Store កាលពីអំឡុងឆ្នាំ២០១៤។
តំណភ្ជាប់ទាញយកក្ដារចុចឆ្លាតវៃ iOS និង Android
សូមជួយចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិ និងក្រុមគ្រួសារ បើសិនជាអ្នកគិតថាវាមានប្រយោជន៍ចំពោះពួកគេដែរ។
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕