Khmer Smart Keyboard (ក្ដារ​ចុច​ឆ្លាតវៃ​) ត្រឡប់​មក​វិញ​ហើយ

ក្ដារ​ចុច​ឆ្លាតវៃ (Khmer Smart Keyboard) ត្រូវ​បាន​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ស្មាតហ្វូន (Smart Phone) ទទួល​ស្គាល់​ថា​មាន​លក្ខណៈ​ងាយស្រួល​ប្រើ និង​វាយ​អក្សរ​បាន​លឿន​ជាង​ក្ដារ​ចុច​ដទៃ​ទៀត​នៅ​លើ​ទូរស័ព្ទ​ស្មាតហ្វូន។

13004
Khmer Smart Keyboard ឬ​ហៅ​ថា​ក្ដារ​ចុច​ឆ្លាតវៃ​សម្រាប់​ទូរស័ព្ទ​ស្មាតហ្វូន (Smart Phone)។
Khmer Smart Keyboard ឬ​ហៅ​ថា​ក្ដារ​ចុច​ឆ្លាតវៃ​សម្រាប់​ទូរស័ព្ទ​ស្មាតហ្វូន (Smart Phone)។

Khmer Smart Keyboard ឬ​ហៅ​ថា​ក្ដារ​ចុច​ឆ្លាតវៃ បាន​ត្រឡប់​មក​វិញ​ហើយ​សម្រាប់​អ្នក​ប្រើ​ទូរស័ព្ទ iPhone, iPad និង iPod Touch។ ការ​វិល​ត្រឡប់​មក​វិញ​របស់​ក្ដារ​ចុច​ឆ្លាតវៃ​នេះ បន្ទាប់​ពី​កម្មវិធី​នេះ​បាន​បាត់​ពី App Store របស់​ក្រុមហ៊ុន Apple អស់​មួយ​រយៈពេល។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

កំណែ​ចុងក្រោយ​របស់​ក្ដារ​ចុច​ឆ្លាតវៃ (Khmer Smart Keyboard version 2.1.3) គឺ ២..៣ ដែល​លោក​អ្នក​អាច​ដំឡើង​នៅ​លើ​ទូរស័ព្ទ​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ អាយ.អូ.អេស (iOS) ចាប់​ពី​កំណែ ៨.០ ឡើង​ទៅ (iOS 8.0 or later)។ នៅ​ក្នុង​កំណែ​ចុងក្រោយ​នេះ អ្នក​បង្កើត​បាន​ជួសជុល​លើ tutorial និង theme របស់​ក្ដារ​ចុច​ឆ្លាតវៃ​នេះ​ផង​ដែរ។

ចំពោះ​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ស្មាតហ្វូន​ដែល​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ អែនឌ្រោយ កំណែ ៤..(Android 4.0.3 or later) ឡើង​ទៅ ក៏​អាច​ដំឡើង​ក្ដារ​ចុច​ឆ្លាតវៃ​នេះ​ដែរ​ជាមួយ​កំណែ ២..១៦ (Khmer Smart Keyboard version 2.1.16)

ក្ដារ​ចុច​ឆ្លាតវៃ (Khmer Smart Keyboard) ត្រូវ​បាន​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ស្មាតហ្វូន (Smart Phone) ទទួល​ស្គាល់​ថា​មាន​លក្ខណៈ​ងាយស្រួល​ប្រើ និង​វាយ​អក្សរ​បាន​លឿន​ជាង​ក្ដារ​ចុច​ដទៃ​ទៀត​នៅ​លើ​ទូរស័ព្ទ​ស្មាតហ្វូន។ ក្ដារ​ចុច​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន AliEN DEV Co.,LTD និង​ដាក់​ឲ្យ​ទាញ​យក​ដោយ​មិន​គិត​ថ្លៃ​ទាំង​នៅ​លើ App Store និង Google Play Store

Khmer Smart Keyboard ឬ​ហៅ​ថា​ក្ដារ​ចុច​ឆ្លាតវៃ​សម្រាប់​ទូរស័ព្ទ​ស្មាតហ្វូន (Smart Phone)។
Khmer Smart Keyboard ឬ​ហៅ​ថា​ក្ដារ​ចុច​ឆ្លាតវៃ​សម្រាប់​ទូរស័ព្ទ​ស្មាតហ្វូន (Smart Phone)។

អ្នក​ដែល​ធ្លាប់​ប្រើប្រាស់​ក្ដារ​ចុច​ឆ្លាតវៃ​នេះ ងឿងឆ្ងល់​ជា​ខ្លាំង​បន្ទាប់​ពី​ពួក​គេ​មិន​អាច​ទាញ​យក​ក្ដារ​ចុច​ឆ្លាតវៃ​នេះ ដើម្បី​ដំឡើង​នៅ​លើ​ទូរស័ព្ទ​របស់​ពួក​គាត់​បាន ហើយ​តែងតែ​រង់ចាំ​ការ​វិល​ត្រឡប់​មក​វិញ​របស់​ក្ដារ​ចុច​ឆ្លាតវៃ​នេះ។ ឥឡូវ​នេះ លោក​អ្នក​ប្រាកដ​ជា​សប្បាយ​ចិត្ត​ជា​មិន​ខាន នៅ​ពេល​ដឹង​ថា​លោក​អ្នក​អាច​ទាញ​យក​ក្ដារ​ចុច​ឆ្លាតវៃ​នេះ​ម្ដង​ទៀត​ដើម្បី​ដំឡើង​នៅ​លើ​ទូរស័ព្ទ​របស់​លោក​អ្នក។

សូម​ជួយ​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ និង​ក្រុម​គ្រួសារ បើ​សិន​ជា​អ្នក​គិត​ថា​វា​មាន​ប្រយោជន៍​ចំពោះ​ពួក​គេ​ដែរ។

ទាញ​យក​ក្ដារ​ចុច​ឆ្លាត​វៃ​សម្រាប់ អាយ អូ អេស (iOS) និង​សម្រាប់ អែនឌ្រោយ (Android)

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។