KOOMPI ដែលជាម៉ាកកុំព្យូទ័របង្កើតឡើងដោយកូនខ្មែរ ប្រកាសចែករង្វាន់កុំព្យូទ័រចំនួន ៥គ្រឿង សម្រាប់អ្នកចូលរួមកម្មវិធីសម្ពោធជាផ្លូវការនូវផលិតផលកុំព្យូទ័រយួរដៃរបស់ខ្លួននៅថ្ងៃស្អែកនេះ។
សេចក្ដីប្រកាសនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក (Facebook) របស់គម្ពីរ (KOOMPI) នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ នេះ ឲ្យដឹងថា គម្ពីរនឹងចែករង្វាន់កុំព្យូទ័រសរុបរហូតដល់ ៥គ្រឿង រួមទាំងអាវយឺត និងប័ណ្ណបញ្ចុះតម្លៃជាច្រើនរង្វាន់ថែមទៀត ជូនដល់អ្នកចូលរួមកម្មវិធីសម្ពោធជាផ្លូវការកុំព្យូទ័រម៉ាក គម្ពីរ។
សូមចុច Like និង See First ដើម្បីទទួលបានដំណឹង និងគន្លឹះថ្មីៗអំពីបច្ចេកវិទ្យាមុនគេ
កម្មវិធីសម្ពោធកុំព្យូទ័រយួរដៃនេះ នឹងប្រារព្ធនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ៣:៣០នាទីរសៀល នៅក្នុងបរិវេណវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ដែលស្របពេលជាមួយគ្នានឹងព្រឹត្តិការណ៍បារខែមអាស៊ាន ឆ្នាំ២០១៨ (BarCamp ASEAN 2018)។
ដូច្នេះ លោកអ្នកដែលចាប់អារម្មណ៍នឹងផលិតផលរបស់កូនខ្មែរ កុំភ្លេចចូលរួមកម្មវិធីសម្ពោធនេះ និងសាកល្បងប្រើផ្ទាល់តែម្ដង ជាពិសេស លោកអ្នកអាចនឹងមានឱកាសឈ្នះបានកុំព្យូទ័រម៉ាកគម្ពីរប្រើប្រាស់មុនគេទៀតផង។
អានអត្ថបទផ្សេងទៀត៖
- របៀប clean unused files ចេញពីកុំព្យូទ័រដោយស្វ័យប្រវត្តិ
- របៀបបង្ហាញអេក្រង់ទូរស័ព្ទ Android ទៅលើកុំព្យូទ័រដោយមិនប្រើខ្សែ
- គន្លឹះរហ័សក្នុងការបញ្ចូលតួអក្សរពិសេសដោយប្រើ Shortcut Keys
កុំព្យូទ័រយួរដៃម៉ាកគម្ពីរ (KOOMPI) មានលក្ខណៈសម្បត្តិដូចខាងក្រោម៖

សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់អ្នកឲ្យបានដឹងផង។ សូមអរគុណ..!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕