របៀប​ចាក់​សោ​លើ​អេក្រង់​កុំព្យូទ័រ

4305
អេក្រង់​កុំព្យូទ័រ (Lock Screen) ដែល​តម្រូវ​ឱ្យ​បញ្ចូល​ពាក្យ​សម្ងាត់។
អេក្រង់​កុំព្យូទ័រ (Lock Screen) ដែល​តម្រូវ​ឱ្យ​បញ្ចូល​ពាក្យ​សម្ងាត់។

កុំព្យូទ័រ​មាន​ប្រយោជន៍​ច្រើន​យ៉ាង ដូចជា​ធ្វើ​ឯកសារ ឬ​ទុកដាក់​ឯកសារ​សំខាន់ៗ ការ​ប្រើប្រាស់​កម្មវិធី​ទំនាក់ទំនង​ជាដើម។ ប៉ុន្តែ​ប្រសិនបើ​កុំព្យូទ័រ​របស់​អ្នក​ត្រូវ​បាន​អ្នកដទៃ​អាច​ចូល​ប្រើប្រាស់​បាន​ដោយ​ពុំ​មាន​ការអនុញ្ញាត នោះ​អ្នក​នឹង​ប្រឈម​បញ្ហា​មួយ​ចំនួន ដូចជា​ឯកសារ​ត្រូវ​បាន​ចម្លង​ចេញ​ដោយ​ពុំ​មាន​ការអនុញ្ញាត ឬ​ត្រូវ​បាន​លួច លុប និង​ប្រើប្រាស់​ដោយ​ពុំ​មាន​ការអនុញ្ញាត​ផ្សេងៗ​ទៀត។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

ហេតុ​ដូចនេះ​ដើម្បី​ជៀសវាង​កុំ​ឱ្យ​អ្នកដទៃ​ចូល​ទៅ​ប្រើប្រាស់​កុំព្យូទ័រ​ដោយ​ពុំ​មាន​ការអនុញ្ញាត អ្នក​ត្រូវ​ចាក់​សោ​លើ​អេក្រង់​កុំព្យូទ័រ។

របៀប​ក្នុង​ការអនុវត្ត​នៅ​លើ Windows៖

ជំហាន​ទី១៖ សូម​ចុច​លើ​ប៊ូតុង Start

ជំហាន​ទី២៖ បន្ទាប់​មក​ជ្រើសរើស​ពាក្យ​ថា Setting

ជំហាន​ទី៣៖ ជ្រើសរើស​ពាក្យ Account

ជំហាន​ទី៤៖ ជ្រើស​យក​ពាក្យ Sign-in options

ជំហាន​ទី៥៖ ត្រង់​ចំណុច Password ជ្រើស​យក Add

ជំហាន​ទី៦៖ ដាក់​ពាក្យ​សម្ងាត់

  1. New password បញ្ចូល​ពាក្យ​សម្ងាត់
  2. Reenter password បញ្ចូល​ពាក្យ​សម្ងាត់​បញ្ជាក់
  3. Password hint បញ្ចូល​ពាក្យ​សម្ងាត់​បញ្ឆោត រួច​ចុច​លើ​ប៊ូតុង Next

Comments