កុំព្យូទ័រ គម្ពីរ (KOOMPI) ដែលបង្កើតឡើងដោយកូនខ្មែរ នឹងត្រូវសម្ពោធជាផ្លូវការស្របពេលជាមួយគ្នានឹងព្រឹត្តិការណ៍បារខែមអាស៊ាន ឆ្នាំ២០១៨ (BarCamp ASEAN 2018) នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ៣:៣០នាទីរសៀល នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)។
សេចក្ដីប្រកាសព័ត៌មានរបស់កុំព្យូទ័រ គម្ពីរ នៅលើទំព័រហ្វេសប៊ុក (Facebook Page) របស់ខ្លួន KOOMPI សូមគោរពអញ្ជើញលោកអ្នកដែលចាប់អារម្មណ៍នឹងកុំព្យូទ័រនេះ ចូលរួមកម្មវិធីសម្ពោធដ៏អស្ចារ្យរបស់ខ្លួននៅសាលាតិចណូផងដែរ។ នៅក្នុងកម្មវិធីសម្ពោធនោះ លោកអ្នកអាចទស្សនា និងសាកល្បងប្រើប្រាស់កុំព្យូទ័រនេះផ្ទាល់តែម្ដង។
សូមចុច Like និង See First ដើម្បីទទួលបានដំណឹង និងគន្លឹះថ្មីៗអំពីបច្ចេកវិទ្យាមុនគេ
ចំពោះលោកអ្នកដែលបានបញ្ជាទិញកុំព្យូទ័រនេះទុកមុនទាំងអស់ KOOMPI នឹងប្រគល់កុំព្យូទ័រជូនចាប់ពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨។ នេះបើតាមការចុះផ្សាយនៅលើទំព័រហ្វេសប៊ុករបស់គម្ពីរដដែល។
អានអត្ថបទផ្សេងទៀត៖
- របៀប clean unused files ចេញពីកុំព្យូទ័រដោយស្វ័យប្រវត្តិ
- របៀបបង្ហាញអេក្រង់ទូរស័ព្ទ Android ទៅលើកុំព្យូទ័រដោយមិនប្រើខ្សែ
- គន្លឹះរហ័សក្នុងការបញ្ចូលតួអក្សរពិសេសដោយប្រើ Shortcut Keys
ទាក់ទងនឹងការយឺតយ៉ាវក្នុងការប្រគល់កុំព្យូទ័រនេះ ក្រុមការងារនៃ KOOMPI មិនបានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសនោះទេ ប៉ុន្តែក្រុមការងារសូមអភ័យទោស ហើយសង្ឃឹមថាលោកអ្នកនឹងចូលរួមកម្មវិធីសម្ពោធកុំព្យូទ័រនេះទាំងអស់គ្នា។
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់អ្នកឲ្យបានដឹងផង។ សូមអរគុណ..!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕