Microsoft ជូន​ដំណឹង​អ្នក​ប្រើ Windows 7 អំពី​ថ្ងៃ​បញ្ចប់​ការ​គាំទ្រ

ក្រុមហ៊ុន​លើក​ទឹក​ចិត្ត​អ្នក​ប្រើប្រាស់​ទាំងនោះ​ប្ដូរ​ទៅ​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Windows 10 ជំនួស​វិញ ខណៈ​ដែល Windows 10 ត្រូវ​បាន​ដំឡើង​ជាង ៨០០​លាន​ឧបករណ៍។

2558
ផ្ទាំង​ជូន​ដំណឹង​របស់​ក្រុមហ៊ុន Microsoft អំពី​ថ្ងៃ​បញ្ចប់​ការ​គាំទ្រ​ប្រព័ន្ធ​ប្រតិបត្តិការ Windows 7។
ផ្ទាំង​ជូន​ដំណឹង​របស់​ក្រុមហ៊ុន Microsoft អំពី​ថ្ងៃ​បញ្ចប់​ការ​គាំទ្រ​ប្រព័ន្ធ​ប្រតិបត្តិការ Windows 7។

Microsoft ចាប់ផ្ដើម​បញ្ចេញ​ការ​អាប់ដេត​មួយ (update) ទៅ​កាន់​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ Windows 7 (Operating System) ដោយ​ប្រាប់​អំពី​ការ​បញ្ចប់​នូវ​ការ​គាំទ្រ​ចំពោះ​ប្រព័ន្ធ​ប្រតិបត្តិការ​មួយ​នេះ​នៅ​ដើម​ឆ្នាំ​ក្រោយ។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

ក្រុមហ៊ុន​ដ៏​ធំ​មួយ​នេះ​ប្រកាស​ថា​នឹង​ឈប់​គាំទ្រ​ប្រព័ន្ធ​ប្រតិបត្តិការ Windows 7 នៅ​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០២០ ហើយ​ខ្លួន​កំពុង​ជូន​ដំណឹង (notification) ដល់​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ Windows 7 អំពី​ការ​បញ្ចប់​ការ​គាំទ្រ​នេះ។

ការ​បញ្ចប់​ការ​គាំទ្រ​ប្រព័ន្ធ​ប្រតិបត្តិការ Windows 7 នេះ​មាន​ន័យ​ថា បន្ទាប់​ពី​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០២០ អ្នក​ប្រើប្រាស់ Windows 7 ទាំងអស់​នឹង​លែង​ទទួល​បាន​ការ​អាប់ដេត​ប្រព័ន្ធ​សុវត្ថិភាព (security update) ទៀត​ហើយ ហើយ​ក្រុមហ៊ុន​លើក​ទឹក​ចិត្ត​អ្នក​ប្រើប្រាស់​ទាំងនោះ​ប្ដូរ​ទៅ​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Windows 10 ជំនួស​វិញ ខណៈ​ដែល Windows 10 ត្រូវ​បាន​ដំឡើង​ជាង ៨០០​លាន​ឧបករណ៍។

ក្រុមហ៊ុន Microsoft ប្រកាស​កាល​ពី​ដើម​ខែ​មីនា នេះ​ថា ការ​ជូន​ដំណឹង​អំពី​ការ​កំណត់​ថ្ងៃ​បញ្ចប់​ការ​គាំទ្រ Windows 7 នេះ នឹង​ទៅ​ដល់​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ Windows 7 ទាំងអស់​រហូត​ដល់​ខែ​មករា ដែល​ជា​ថ្ងៃ​អ្នក​ប្រើប្រាស់ Windows 7 លែង​ទទួល​បាន​ការ​គាំទ្រ។ ក្នុង​សេចក្ដី​ប្រកាស​នោះ​ដែរ ក្រុមហ៊ុន​បាន​បញ្ជាក់​ថា អ្នក​ប្រើប្រាស់​ក៏​អាច​ជ្រើស​យក​មិន​ទទួល​ការ​ជូន​ដំណឹង​នេះ​ផង​ដែរ ដោយ​គ្រាន់​តែ​ជ្រើស​យក “do not remind again” នៅ​ពេល​ដែល​ក្រុមហ៊ុន​ជូន​ដំណឹង​អំពី​ការ​បញ្ចប់​នេះ​នៅ​លើ notification។

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​អ្នក​ឲ្យ​បាន​ដឹង​ផង។ សូម​អរគុណ..!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.netទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។