ចំណុច​ខ្សោយ​ធ្ងន់ធ្ងរ​បំផុត​១៧ របស់​ផលិតផល Microsoft នៅ​ខែ​វិច្ឆិកា ២០២០

1609
Update Windows May
Update Windows May

ក្រុមហ៊ុន Microsoft ចេញ​ផ្សាយ​ចំណុច​ខ្សោយ​ធ្ងន់ធ្ងរ​បំផុត​ចំនួន ១៧ ក្នុង​ចំណោម​ចំណុច​ខ្សោយ​ទាំងអស់​ចំនួន ១១២ ដែល​មាន​នៅ​លើ​ផលិតផល​របស់​ខ្លួន​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​២០២០។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

តាមរយៈ​ចំណុច​ខ្សោយ​ធ្ងន់ធ្ងរ​បំផុត​ទាំង ១៧ នេះ ក្រុម​ហេគឃឺ (Hackers) អាច​វាយប្រហារ​ទៅ​លើ​ម៉ាស៊ីន​កុំព្យូទ័រ​គោលដៅ​បាន​ដោយ​ជោគជ័យ និង​អាច​ដំណើរការ​កូដ​ពី​ចម្ងាយ​បាន (remote code)។ ហេគឃឺ​នឹង​អាច​គ្រប់គ្រង​ម៉ាស៊ីន​កុំព្យូទ័រ​រងគ្រោះ​បាន​ទាំងស្រុង ហើយ​ពួកគេ​អាច​ធ្វើ​សកម្មភាព​មួយចំនួន​ដោយ​មិន​ចាំបាច់​មាន​ការ​អនុញ្ញាត​ពី​ម្ចាស់​កុំព្យូទ័រ ដូចជា​ដំឡើង​កម្មវិធី​ឬ​បញ្ចូល​មេរោគ បង្កើត​គណនី​ថ្មីៗ​ដែល​មាន​សិទ្ធិ​ជា Admin និង​បើក​ទិន្នន័យ ផ្លាស់ប្ដូរ​ទិន្នន័យ ឬ​ក៏​លុប​ទិន្នន័យ​ជាដើម។

ផលិតផល​របស់​ក្រុមហ៊ុន Microsoft ដែល​រង​ផល​ប៉ះពាល់​រួមមាន៖

  • Microsoft Windows
  • Microsoft Office and Microsoft Office Services and Web Apps
  • Internet Explorer
  • Microsoft Edge (EdgeHTML-based)
  • Microsoft Edge (Chromium-based)
  • ChakraCore
  • Microsoft Exchange Server
  • Microsoft Dynamics
  • Microsoft Windows Codecs Library
  • Azure Sphere
  • Windows Defender
  • Microsoft Teams
  • Azure SDK
  • Azure DevOps
  • Visual Studio

ក្រុម​ការងារ Tech Khmer សូម​ណែនាំ​ដល់​ប្រិយមិត្ត​ធ្វើ​បច្ចុប្បន្នភាព (អាប់ដេត) ប្រព័ន្ធ​ប្រតិបត្តិការ​វីនដូ​របស់​អ្នក (Update Windows) ដើម្បី​ការពារ​ម៉ាស៊ីន​កុំព្យូទ័រ​របស់​អ្នក​ពី​ការ​វាយប្រហារ​នានា។

ដើម្បី​អាប់ដេត សូម​អនុវត្ត​ដូច​ខាងក្រោម៖

  • ចូល​ទៅកាន់ Windows Settings
  • ចុច​លើ Update & Security
  • ចុច​ប៊ូតុង Check for Updates ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​អ្នក និង​រង់ចាំ​វា​ដំណើរការ​ចប់ រួច Restart ម៉ាស៊ីន​ជាការស្រេច។

អ្នក​អាច​អាន​ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​ចំណុច​ខ្សោយ​ប្រចាំ​ខែ​វិច្ឆិកា ក្នុង​ផលិតផល​របស់​ក្រុមហ៊ុន Microsoft តាម​រយៈ​តំណ​ភ្ជាប់ (CVE 2020 17087 Security Updates)៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។