ដោយសារបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក (Facebook) កំពុងតែពេញនិយមនៅលើសកលលោក រួមទាំងកម្ពុជា ផងនោះ បានធ្វើឲ្យបណ្ដាញនេះក្លាយជាកន្លែងដែលស្ទើរតែជាប្រភពព័ត៌មានដ៏សម្បូរបែបដែលមានទាំងពិត និងមិនពិតនៅលាយឡំគ្នា។
ជនខិលខូចមួយចំនួន បានប្រើឥទ្ធិពលនៃបណ្ដាញសង្គមហ្វេសប៊ុកបម្រើឲ្យផលប្រយោជន៍ផ្ទាល់ខ្លួន និងបក្សពួក ដោយក្លែងបន្លំគណនីហ្វេសប៊ុក ឬទំព័រហ្វេសប៊ុកអ្នកដទៃទៅឆបោក ឬផ្សព្វផ្សាយនូវព័ត៌មានណាមួយដែលនាំឲ្យអ្នកប្រើប្រាស់បណ្ដាញមួយនេះយល់ច្រឡំ។
សូមចុច Like និង See First ដើម្បីទទួលបានដំណឹង និងគន្លឹះថ្មីៗអំពីបច្ចេកវិទ្យាមុនគេ
នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ នេះ នាយកដ្ឋានព័ត៌មានវិទ្យានៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ បានបិទគណនី និងទំព័រហ្វេសប៊ុកមួយចំនួន ដោយរកឃើញថាជាគណនី និងទំព័រក្លែងក្លាយ។ ទន្ទឹមនឹងនេះ ដើម្បីផ្ដល់ជូននូវភាពច្បាស់លាស់ជូនសាធារណជន ក្រសួងមហាផ្ទៃ បានសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីបញ្ជាក់គណនី និងទំព័រហ្វេសប៊ុកផ្លូវការ (Verified Facebook Page) ដែលមានសញ្ញាធីកពណ៌ខៀវនៅជាប់នឹងឈ្មោះគណនី និងទំព័រហ្វេសប៊ុកចំនួន ១០ ជាសម្គាល់។ នេះបើតាមការចុះផ្សាយនៅលើវែបសាយ (website) របស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៧ ខែតុលា។
អានអត្ថបទផ្សេងទៀត៖
- ក្រសួងមហាផ្ទៃ បិទទំព័រហ្វេសប៊ុកក្លែងក្លាយមួយចំនួន
- ៣ចំណុច អ្នកគួរធ្វើភ្លាម បើសង្ស័យថាគណនីហ្វេសប៊ុករបស់អ្នកត្រូវបានគេលួច hack
- Facebook Account ត្រូវគេលួច អាចដាក់ពាក្យប្ដឹងទៅនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា
គណនី និងទំព័រហ្វេសប៊ុកទាំង ១០ ដែលក្រសួងមហាផ្ទៃ បានបញ្ជាក់ជាមួយនឹងក្រុមហ៊ុនហ្វេសប៊ុកដើម្បីទទួលបានសញ្ញាធីកពណ៌ខៀវជាសម្គាល់នេះ ស្ថិតនៅក្នុងក្រសួងស្ថាប័នរាជរដ្ឋាភិបាលចំនួន៦ រួមមាន៖
- ទំព័រផ្លូវការរបស់ក្រសួងមហាផ្ទៃ ឈ្មោះ “ក្រសួងមហាផ្ទៃ Ministry of Interior Cambodia” និងមានអាសយដ្ឋាន៖ https://www.facebook.com/ministry.interior/
- ទំព័រផ្លូវការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឈ្មោះ “ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ Ministry of Economy and Finance” និងមានអាសយដ្ឋាន៖ https://www.facebook.com/ministry.economy.finance/
- ទំព័រផ្លូវការរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឈ្មោះ “ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ” និងមានអាសយដ្ឋាន៖ https://www.facebook.com/mlvt.gov.kh/
- ទំព័រផ្លូវការរបស់អគ្គនាយកដ្ឋានរតនាគារជាតិ ឈ្មោះ “អគ្គនាយកដ្ឋានរតនាគារជាតិ – General Department of National Treasury” និងមានអាសយដ្ឋាន៖ https://www.facebook.com/treasury.gov.kh/
- ទំព័រផ្លូវការរបស់អគ្គនាយកដ្ឋានពន្ធដារ ឈ្មោះ “អគ្គនាយកដ្ឋានពន្ធដារ General Department of Taxation” និងមានអាសយដ្ឋាន៖ https://www.facebook.com/cambodiataxation/
- ទំព័រផ្លូវការរបស់រដ្ឋមន្ត្រីនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឈ្មោះ “អ៊ិត សំហេង -Ith Sam heng” និងមានអាសយដ្ឋាន៖ https://www.facebook.com/ithsamheg/
- ទំព័រផ្លូវការរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ឈ្មោះ “Hun Manet” និងមានអាសយដ្ឋាន៖ https://www.facebook.com/Hun-Manet-482663735152092/
- ទំព័រផ្លូវការរបស់ឯកឧត្តម វង្ស ប៊ុនឥន្រ្ទាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានរតនាគារជាតិ ឈ្មោះ “Vong Bunintreavuth” និងមានអាសយដ្ឋាន៖ https://www.facebook.com/Vong.Bunintreavuth/
- ទំព័រផ្លូវការរបស់រដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឈ្មោះ “Pich Sophoan-ពេជ សោភ័ន” និងមានអាសយដ្ឋាន៖ https://www.facebook.com/pichsophoan1/
- ទំព័រផ្លូវការរបស់អ្នកនាំពាក្យរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឈ្មោះ “HENG Sour” និងមានអាសយដ្ឋាន៖ https://www.facebook.com/hengsour4all/

ក្រៅពីទំព័រហ្វេសប៊ុកផ្លូវការខាងលើ នាយកដ្ឋានព័ត៌មានវិទ្យា ក៏កំពុងតែបន្តបញ្ជាក់អត្តសញ្ញាណទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងស្ថាប័នរដ្ឋផ្សេងទៀតដែរ ដើម្បីកុំឲ្យសាធារណជនភ័ន្តច្រឡំ និងជៀសផុតពីអំពើឆបោកផ្សេងៗ។
ក្រសួងមហាផ្ទៃ បន្ថែមទៀតថា នាយកដ្ឋានព័ត៌មានវិទ្យានៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ គឺមានតួនាទីយ៉ាងសំខាន់ក្នុងការទប់ស្កាត់ និងការពារភាពអសកម្មភាពរាល់បទល្មើសតាមបណ្ដាញសង្គម និងដោះស្រាយនូវរាល់បញ្ហាជូនពលរដ្ឋផងដែរ។
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់អ្នកឲ្យបានដឹងផង។ សូមអរគុណ..!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕