នាយកដ្ឋានព័ត៌មានវិទ្យានៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ សហការជាមួយស្ថាប័ន និងអង្គភាពពាក់ព័ន្ធ បិទគណនី និងទំព័រហ្វេសប៊ុក (Facebook) មួយចំនួនដែលរកឃើញថាជាគណនី និងជាទំព័រហ្វេសប៊ុកក្លែងក្លាយ ដោយក្លែងបន្លំជាឈ្មោះរបស់ថ្នាក់ដឹកនាំ។
ការបិទគណនី និងទំព័រហ្វេសប៊ុកមួយចំនួននេះ ក្រសួងមហាផ្ទៃ អះអាងថាក្នុងគោលបំណងរក្សាសុវត្ថិភាព និងភាពត្រឹមត្រូវក្នុងការប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជូនថ្នាក់ដឹកនាំ និងជាយន្តការបង្ការ ទប់ស្កាត់ និងបង្ក្រាបយ៉ាងម៉ត់ចត់ចំពោះបទល្មើសបច្ចេកវិទ្យានៅកម្ពុជា។
សូមចុច Like និង See First ដើម្បីទទួលបានដំណឹង និងគន្លឹះថ្មីៗអំពីបច្ចេកវិទ្យាមុនគេ
អត្ថបទចុះផ្សាយនៅលើវែបសាយ (website) របស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ នេះឲ្យដឹងថា គណនី និងទំព័រហ្វេសប៊ុកដែលត្រូវបានក្រសួងបិទជាស្ថាពរនោះរួមមាន៖
- ទំព័រហ្វេសប៊ុកឈ្មោះ សមាគមន៍ វៀតណាមនៅកម្ពុជា
- ទំព័រហ្វេសប៊ុកឈ្មោះ Hun Mannet (ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត), Hun Manet, Prime Minister of Cambodia, Hun Manet (របស់ ឯកឧត្ដម ហ៊ុន ម៉ាណែ)
- ទំព័រហ្វេសប៊ុកឈ្មោះ Vong Bunintreavuth
- ទំព័រហ្វេសប៊ុកឈ្មោះ សមាគមវៀតណាមនៅកម្ពុជា
អានអត្ថបទផ្សេងទៀត៖
- ៣ចំណុចដែលអ្នកគួរធ្វើភ្លាម បើសង្ស័យថាត្រូវគេលួច hack គណនីហ្វេសប៊ុករបស់អ្នក
- របៀបឆែកមើលថាតើអ្នកស្ថិតនៅក្នុងចំណោមអ្នកដែលត្រូវគេលួចទិន្នន័យទាំង ៣០លានគណនីហ្វេសប៊ុកឬអត់
- របៀបទាញយកគណនីហ្វេសប៊ុកដែលត្រូវបានគេ hack យកមកវិញ
ក្រសួងមហាផ្ទៃ បញ្ជាក់ទៀតថា នាយកដ្ឋានព័ត៌មានវិទ្យា កំពុងតែបន្តការងារបិទគណនី និងទំព័រហ្វេសប៊ុកក្លែងក្លាយជាច្រើនទៀត ដែលកំពុងធ្វើសកម្មភាពទុច្ចរិត។
ក្រសួងបន្ថែមទៀតថា នាយកដ្ឋានព័ត៌មានវិទ្យានៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ គឺមានតួនាទីយ៉ាងសំខាន់ក្នុងការទប់ស្កាត់ និងការពារភាពអសកម្មភាពរាល់បទល្មើសតាមបណ្ដាញសង្គម និងដោះស្រាយនូវរាល់បញ្ហាជូនពលរដ្ឋផងដែរ។
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់អ្នកឲ្យបានដឹងផង។ សូមអរគុណ..!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕