PayPal នឹង​បិទ​ការិយាល័យ​តំណាង​នៅ​ម៉ាឡេស៊ី​នៅ​ចុង​ឆ្នាំ​នេះ

ក្រុមហ៊ុន PayPal នឹង​ជួយ​បុគ្គលិក​ទាំងអស់​ក្នុង​ការ​ស្វែងរក​ការងារ​ថ្មី​តាម​រយៈ​ការ​បណ្ដុះបណ្ដាល​ផ្សេងៗ ដើម្បី​បង្កើន​ឱកាស​ដល់​ពួក​គេ​នៅ​ក្នុង​ទីផ្សារ​ការងារ។

2221
ក្រុមហ៊ុន PayPal
ក្រុមហ៊ុន PayPal

ក្រុមហ៊ុន​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត PayPal នឹង​បិទ​ការិយាល័យ​តំណាង​របស់​ខ្លួន​ប្រចាំ​នៅ​ប្រទេស​ម៉ាឡេស៊ី (Malaysia) នៅ​ចុង​ឆ្នាំ​២០១៩ នេះ។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

សារព័ត៌មាន Malay Mail ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នេះ​ឲ្យ​ដឹង​ថា ក្រុមហ៊ុន PayPal បាន​ផ្ដើម​គម្រោង​លា​ឈប់​ស្ម័គ្រចិត្ត​មួយ​ដែល​មាន​ឈ្មោះ​ថា VSS (Voluntary Separation Scheme) សម្រាប់​បុគ្គលិក​ក្នុង​ប្រទេស​ម៉ាឡេស៊ី ចាប់ផ្ដើម​ពី​ខែ​មេសា ដល់​ខែ​សីហា ឆ្នាំ​២០១៩ ក្នុង​ផែនការ​បិទ​មជ្ឈមណ្ឌល​ប្រតិបត្តិការ​តំណាង​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​មួយ​នេះ។

VSS ជា​ផែនការ​ដែល​បុគ្គលិក​ទាំងអស់​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ដាក់​ពាក្យ​លាឈប់​ពី​ការងារ​ដោយ​ស្ម័គ្រចិត្ត ស្រប​ទៅ​តាម​លក្ខខណ្ឌ​កំណត់​ដោយ​ក្រុមហ៊ុន PayPal ហើយ​បុគ្គលិក​ទាំងនោះ​នឹង​ទទួល​បាន​ប្រាក់​អត្ថប្រយោជន៍​ពី​ការ​ឈប់​នេះ​ទៅ​តាម​លក្ខខណ្ឌ​ដែល​បាន​ចែង ប្រសិន​បើ​ក្រុមហ៊ុន​ទទួល​យក​សំណើ​សុំ​ឈប់​នោះ។

ក្រុមហ៊ុន PayPal បញ្ជាក់​ថា យើង​បាន​ផ្ដល់​ដំណឹង​ដល់​បុគ្គលិក​ទាំងអស់​នៅ​ម៉ាឡេស៊ី ថា​ពួក​គេ​នឹង​ប៉ះពាល់​ការងារ​ពី​ការ​បិទ​ការិយាល័យ​នេះ ប៉ុន្តែ​យើង​នឹង​ជួយ​បុគ្គលិក​ទាំងអស់​ក្នុង​ការ​ស្វែងរក​ការងារ​ថ្មី​តាម​រយៈ​ការ​បណ្ដុះបណ្ដាល​ផ្សេងៗ ដើម្បី​បង្កើន​ឱកាស​ដល់​ពួក​គេ​នៅ​ក្នុង​ទីផ្សារ​ការងារ។ នេះ​បើ​តាម​សារព័ត៌មាន​ដដែល​នេះ។

PayPal VSS
PayPal VSS

ក្រុមហ៊ុន PayPal បន្ត​នៅ​ក្នុង​សេចក្ដី​ប្រកាស​ទៀត​ថា ការងារ​ដែល​ធ្លាប់​ប្រតិបត្តិការ​នៅ​ការិយាល័យ​ក្នុង​ប្រទេស​ម៉ាឡេស៊ី នឹង​ត្រូវ​ផ្លាស់​ទៅ​កាន់​ទីតាំង​ផ្សេង​ទៀត។

ទោះ​យ៉ាង​ណា ក្រុមហ៊ុន​សន្យា​ថា ការ​រៀបចំ​រចនាសម្ព័ន្ធ​ផ្ទៃក្នុង​ឡើង​វិញ​របស់​ក្រុមហ៊ុន នឹង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អតិថិជន​នៅ​ម៉ាឡេស៊ី ឡើយ។

ក្រុមហ៊ុន PayPal បាន​បើក​ដំណើរការ​សាខា​មជ្ឈមណ្ឌល​ប្រតិបត្តិការ​ប្រចាំ​នៅ​ប្រទេស​ម៉ាឡេស៊ី នៅ​ឆ្នាំ​២០១១។

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​អ្នក​ឲ្យ​បាន​ដឹង​ផង។ សូម​អរគុណ..!

អត្ថបទ​ផ្សេង​ទៀត


ក្រុមហ៊ុន​ជប៉ុន​បង្កើត​រោងចក្រ​ផលិត Hard Disk នៅ​ឡាវ

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។