Pixlr Photo editing កម្មវិធី​កែ​រូបថត​ឲ្យ​កាន់​តែ​ស្អាត​នៅ​លើ​ទូរស័ព្ទ

លោក​អ្នក​ដែល​ចូល​ចិត្ត​ថត​រូប ប្រាកដ​ជា​ពេញ​ចិត្ត​នឹង​ភាព​សម្បូរ​បែប​នៃ effects, overlays, និង filters របស់​កម្មវិធី​កែ​រូបថត Pixlr នេះ​ជា​មិន​ខាន។

2708
កម្មវិធី​កែ​រូបថត Pixlr សម្រាប់​ទូរស័ព្ទ​ស្មាតហ្វូន (Smart Phone)។
កម្មវិធី​កែ​រូបថត Pixlr សម្រាប់​ទូរស័ព្ទ​ស្មាតហ្វូន (Smart Phone)។

Pixlr ជា​ឈ្មោះ​កម្មវិធី​កែ​រូបថត​ដ៏​ចំណាន​នៅ​លើ​ទូរស័ព្ទ​ស្មាតហ្វូន (Smart Phone)។ កម្មវិធី​កែ​រូបថត​នេះ​គឺ​លោក​អ្នក​អាច​ទាញ​យក (Download) ដោយ​មិន​គិត​ថ្លៃ​ទាំង​នៅ​លើ​ទូរស័ព្ទ​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​អែនឌ្រោយ (Android) និង​ទូរស័ព្ទ​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​អាយ.អូ.អេស (iOS)

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

លោក​អ្នក​ដែល​ចូល​ចិត្ត​ថត​រូប ប្រាកដ​ជា​ពេញ​ចិត្ត​នឹង​ភាព​សម្បូរ​បែប​នៃ effects, overlays, និង filters របស់​កម្មវិធី​កែ​រូបថត Pixlr នេះ​ជា​មិន​ខាន ដែល​អនុញ្ញាត​ឲ្យ​លោក​អ្នក​អាច​កែ​រូបថត​ទៅ​តាម​ការ​ពេញ​ចិត្ត​របស់​លោក​អ្នក។

លើស​ពី​នេះ​ទៀត​នោះ នៅ​ពេល​ដែល​លោក​អ្នក​កែ​រូបថត​រួច លោក​អ្នក​ក៏​អាច​ចែក​រំលែក (Share) ទៅ​កាន់​បណ្ដាញ​សង្គម​តែ​ម្ដង ដូចជា​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ថ្វីតធឺ (Twitter) និង​បណ្ដាញ​សង្គម​មួយ​ចំនួន​ទៀត​ផង​ដែរ។

Pixlr ក៏​មាន​បង្ហាញ​ពី​គន្លឹះ​ល្អៗ​ជាច្រើន​ដើម្បី​កែ​រូបថត​របស់​លោក​អ្នក​ឲ្យ​កាន់​តែ​ប្រសើរ​នោះ តាម​រយៈ​បណ្ដាញ​សង្គម​អ៊ីនស្តារក្រាម (Instagram @pixlr) និង​មាន​ការ​ប្រកួត​ប្រជែង​រូបថត​ថ្មី​ជា​រៀង​រាល់​សប្ដាហ៍​ផង​ដែរ។

កម្មវិធី​កែ​រូបថត Pixlr សម្រាប់​ទូរស័ព្ទ​ស្មាតហ្វូន (Smart Phone)។
កម្មវិធី​កែ​រូបថត Pixlr សម្រាប់​ទូរស័ព្ទ​ស្មាតហ្វូន (Smart Phone)។

ខាង​ក្រោម​ជា​លក្ខណៈ​ពិសេស​របស់​កម្មវិធី​កែ​រូបថត Pixlr

  • បង្កើត photo collages (ការ​បិទ​រូបថត​ជាច្រើន​បញ្ចូល​គ្នា​ដើម្បី​បង្កើត​បាន​ជា​ទម្រង់​មួយ​ដែល​ទាក់ទាញ) ជាមួយ​នឹង layout, background, និង spacing ជាច្រើន
  • ធ្វើ​តុល្យភាព​ពណ៌ (Balance out color in one easy click with Auto Fix)
  • ធ្វើ​រូបថត​ឲ្យ​ដូច​ជា​ការ​គូរ​ដោយ​ខ្មៅដៃ (pencil drawing, an ink sketch, a poster)
  • Selfies ស្អាត​ដោយ​ឧបករណ៍​សាមញ្ញ
  • ដាក់​ចំណង​ជើង​រូបថត (captions or overlay it with text) ដោយ​មាន​ពុម្ព​អក្សរ​ជាច្រើន​សម្រាប់​ជ្រើសរើស
  • ពង្រីក និង​បង្រួម​រូបភាព​បាន​ដោយ​ងាយស្រួល និង​រហ័ស
  • ចែក​រំលែក​រូបថត​របស់​លោក​អ្នក​ដោយ​ផ្ទាល់​ទៅ​កាន់​បណ្ដាញ​សង្គម និង​ផ្ញើ​អ៊ីមែល (email) និង​មាន​លក្ខណៈ​ពិសេស​ជាច្រើន​ផ្សេង​ទៀត។

តំណ​ភ្ជាប់​សម្រាប់​ទាញ​យក​កម្មវិធី Pixlr លើ Android និង​សម្រាប់ iOS

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។