
វិទ្យាស្ថានរបស់រដ្ឋដ៏ធំជាងគេមួយនៅក្នុងខេត្តសៀមរាប ប្រកាសផ្ដល់អាហារូបករណ៍ ១០០% ចំនួន ១៨០កន្លែងដល់សិស្សានុសិស្ស យុវជន និងសាធារណជនសម្រាប់ឆ្នាំសិក្សា ២០១៨–២០១៩ នេះ។
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប (Regional Polytechnic Institute Techo Sen Siem Reap, RPITSSR) ផ្សព្វផ្សាយសេចក្ដីជូនដំណឹងនៅលើទំព័រហ្វេសប៊ុក (Facebook) ផ្លូវការរបស់ខ្លួននៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ ឲ្យដឹងថា វិទ្យាស្ថាននឹងផ្ដល់អាហារូបករណ៍ ១០០% ចំនួន ១៨០កន្លែងសម្រាប់បីកម្រិតសិក្សា គឺកម្រិតថ្នាក់បរិញ្ញាបត្រ ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) និងថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1)។
សេចក្ដីជូនដំណឹងដដែលរបស់វិទ្យាស្ថាននេះបានរៀបរាប់ជំនាញសម្រាប់អាហារូបករណ៍ទាំងបីកម្រិតសិក្សាដូចខាងក្រោម៖
ថ្នាក់បរិញ្ញាបត្រ៖
- ជំនាញគណនេយ្យ ចំនួន ២០នាក់
ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង)៖
- ជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ ចំនួន ២០នាក់
- ជំនាញវិស្វកម្មសំណង់ស៊ីវិល ចំនួន ២០នាក់
- ជំនាញវិស្វកម្មអគ្គិសនី ចំនួន ២០នាក់
- ជំនាញវិស្វកម្មបរិក្ខារត្រជាក់ ចំនួន ២០នាក់
ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1)៖
- ជំនាញត និងដំឡើងបណ្ដាញអគ្គិសនីក្នុងអគារ ចំនួន ២០នាក់
- ជំនាញជាងម៉ាស៊ីនត្រជាក់ ចំនួន ២០នាក់
- ជំនាញការងារកំបោរ ចំនួន ២០នាក់
- ជំនាញសេវាកម្មសណ្ឋាគារ ចំនួន ២០នាក់
ក្រៅពីការផ្ដល់ជូនអាហារូបករណ៍ទាំង ១៨០កន្លែងនេះ វិទ្យាស្ថានក៏មានបើកវគ្គបង់ថ្លៃលើវិស័យបច្ចេកទេសអគ្គិសនី អេឡិចត្រូនិក និងមេកានិច វិស័យសំណង់ វិស័យកសិកម្ម វិស័យគ្រប់គ្រងពាណិជ្ជកម្ម និងព័ត៌មានវិទ្យា ផងដែរ។
អានអត្ថបទផ្សេងទៀត៖
- NIPTICT ផ្ដល់អាហារូបករណ៍ ៥០% ដោយស្វ័យប្រវត្តិជូនសិស្សនារី និង ៦០កន្លែងផ្សេងទៀត
- អាហារូបករណ៍ ១៩០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ
- អ្នកជាប់បាក់ឌុបគ្រប់សម័យប្រឡងទាំងអស់ អាចដកសញ្ញាបត្របានហើយ

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ជាគ្រឹះស្ថានរបស់រដ្ឋដែលធំជាងគេនៅក្នុងខេត្តសៀមរាប។ វិទ្យាស្ថានបញ្ជាក់ថា ក្រោយពេលសិក្សាចប់វគ្គបណ្ដុះបណ្ដាល វិទ្យាស្ថាននឹងជួយទំនាក់ទំនងកន្លែងសម្រាប់ធ្វើកម្មសិក្សា ឬការងារឲ្យសិក្ខាកាមធ្វើទៀតផង។
កាលបរិច្ឆេទឈប់ទទួលពាក្យ៖
- ត្រឹមម៉ោង ៥ល្ងាច ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨
ព័ត៌មានបន្ថែម សូមទាក់ទង៖
- លេខទូរស័ព្ទ៖ ០១២ ៩០៦ ២៨៥ / ០១២ ៣២៥ ២២៣ / ០៧០ ៧៨៨ ៩៩០
- វែបសាយ៖ http://www.rpitssr.edu.kh
- អាសយដ្ឋាន៖ ភូមិបន្ទាយចាស់ សង្កាត់ស្លរក្រាម ក្រុងសៀមរាប ខេត្តសៀមរាប (ខាងកើតផ្សារសាមគ្គី ៧០ម៉ែត្រ)
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់លោកអ្នកឲ្យបានដឹងអំពីព័ត៌មាននេះផង។ សូមអរគុណ!

កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕