ក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក (Facebook) សម្រេចលុបកម្មវិធី Onavo Protect ចេញពីហាង Apple Store ហើយនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ បន្ទាប់ពីក្រុមហ៊ុន Apple ស្នើសុំឲ្យលុបចេញ ដោយ Apple ចាត់ទុកកម្មវិធីនេះថាបានល្មើសច្បាប់របស់ក្រុមហ៊ុនខ្លួន។
Onavo Protect គឺជាកម្មវិធីផ្ដល់នូវមុខងារសុវត្ថិភាពជាច្រើន រួមទាំងមានមុខងារបណ្ដាញឯកជនសិប្បនិម្មិត (Virtual Private Network, VPN) ផងដែរ។ ទោះយ៉ាងណាក៏ដោយ កម្មវិធី Onavo Protect នេះក៏មានមុខងារតាមដាននូវរាល់កម្មវិធីដែលអ្នកប្រើប្រាស់បានប្រើ និងបញ្ជូនទិន្នន័យទៅកាន់ទីស្នាក់ការកណ្ដាលរបស់ហ្វេសប៊ុកដែរ (Facebook HQ)។
ដោយសារតែកម្មវិធី Onavo Protect បានប្រមូលទិន្នន័យរបស់អ្នកប្រើប្រាស់ ទើបក្រុមហ៊ុន Apple ប្រាប់ទៅក្រុមហ៊ុនហ្វេសប៊ុកនៅដើមខែសីហា អំពីករណីល្មើសច្បាប់នៃកម្មវិធីនេះ។ ប៉ុន្តែក្រុមហ៊ុនហ្វេសប៊ុកក៏បានការពារខ្លួនដោយលើកឡើងថា «យើង (ហ្វេសប៊ុក) តែងតែបញ្ជាក់ប្រាប់រាល់អ្នកទាញយកកម្មវិធី Onavo អំពីទិន្នន័យដែលកម្មវិធីនេះប្រមូលយក ហើយយកទៅធ្វើអ្វីខ្លះ។ ក្នុងនាមជា Developer មួយនៅលើ Apple Store យើងយល់ព្រមអនុវត្តតាមច្បាប់ដែល Apple បានកំណត់ឡើង»។
អានអត្ថបទផ្សេងទៀត៖
- YouTube លុបវីដេអូជាង ៨លានវីដេអូក្នុងរយៈពេល ៣ខែ
- ក្ដារចុចឆ្លាតវៃលែងគាំងទៀតហើយ បើធ្វើតាមរបៀបនេះ
- ត្រូវធ្វើអ្វីខ្លះ មុននឹងលក់ smartphone ឬប្រគលវាឲ្យទៅអ្នកដទៃ
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់លោកអ្នកបានដឹងផង។ សូមអរគុណ!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕