![មហោស្រពជាតិលើកទី៤ ស្ដីពីវិទ្យាសាស្ត្រ និងវិស្វកម្ម ឆ្នាំ២០១៨ ក្រោមប្រធានបទ «ស្ទែមដើម្បីអនាគតខ្ញុំ ស្ទែមដើម្បីអនាគតកម្ពុជា» (STEM For My Future, STEM For Cambodia)។ មហោស្រពជាតិលើកទី៤ ស្ដីពីវិទ្យាសាស្ត្រ និងវិស្វកម្ម ឆ្នាំ២០១៨ ក្រោមប្រធានបទ «ស្ទែមដើម្បីអនាគតខ្ញុំ ស្ទែមដើម្បីអនាគតកម្ពុជា» (STEM For My Future, STEM For Cambodia)។](https://www.techkhmer.net/wp-content/uploads/2018/02/stem-4-696x364.jpg)
មហោស្រពជាតិលើកទី៤ ស្ដីពីវិទ្យាសាស្ត្រ និងវិស្វកម្ម ឆ្នាំ២០១៨ ក្រោមប្រធានបទ «ស្ទែមដើម្បីអនាគតខ្ញុំ ស្ទែមដើម្បីអនាគតកម្ពុជា» (STEM For My Future, STEM For Cambodia) នឹងប្រារព្ធចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ លោកអ្នកអាចចូលរួមទស្សនាដោយសេរី និងមិនគិតថ្លៃចាប់ពីម៉ោង ៩ព្រឹករហូតដល់ម៉ោង ៧យប់។
សហការរៀបចំមហោស្រពជាតិលើកទី៤ នេះដោយក្រសួងអប់រំ យុវជន និងកីឡា (MoEYS) និងអង្គការ ស្ទែម កម្ពុជា (STEM Cambodia) និងគាំទ្រដោយស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា ស្ថានទូតអង់គ្លេស ប្រចាំនៅកម្ពុជា ក្រុមហ៊ុនសេវាទូរស័ព្ទស្មាត (Smart) ក្រុមហ៊ុនកូកាកូឡា (CocaCola) និងរួមមានក្រុមហ៊ុន និងអង្គការជាច្រើនទៀត។
តើស្ទែម (STEM) ជាអ្វី?
ស្ទែម (STEM) ជាមុខវិជ្ជាផ្នែកវិទ្យាសាស្ត្រ និងវិស្វកម្ម ដែលរួមមាន វិទ្យាសាស្ត្រ (Science) បច្ចេកវិទ្យា (Technology) វិស្វកម្ម (Engineering) និងគណិតវិទ្យា (Mathematics)។
![មហោស្រពជាតិលើកទី៤ ស្ដីពីវិទ្យាសាស្ត្រ និងវិស្វកម្ម ឆ្នាំ២០១៨ ក្រោមប្រធានបទ «ស្ទែមដើម្បីអនាគតខ្ញុំ ស្ទែមដើម្បីអនាគតកម្ពុជា» (STEM For My Future, STEM For Cambodia)។](https://www.techkhmer.net//wp-content/uploads/2018/02/stem-4-03.jpg)
វិស័យស្ទែម (STEM) នៅកម្ពុជា ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ទន្ទឹមនឹងនេះ ក្រសួងអប់រំ យុវជន និងកីឡានៃប្រទេសកម្ពុជា ក៏បានខិតខំជំរុញ និងគាំទ្រវិស័យស្ទែម (STEM) រួមទាំងបានបង្កើតគោលនយោបាយបញ្ចូល ស្ទែម (STEM) ទៅក្នុងវិស័យអប់រំកាលពីប៉ុន្មានឆ្នាំថ្មីៗនេះដែរ ក្នុងគោលបំណងពង្រឹងជំនាញនេះដល់យុវជនកម្ពុជា។
អ្នកចូលរួមមហោស្រពជាតិលើកទី៤ ស្ដីពីវិទ្យាសាស្ត្រ និងវិស្វកម្ម រយៈពេល ៣ថ្ងៃដែលធ្វើនៅពហុកីឡដ្ឋានជាតិអូឡាំពិក អាចទស្សនាពិព័រណ៍ឧបករណ៍បច្ចេកវិទ្យា និងវិស្វកម្មជាច្រើនប្រភេទ។ លើសពីនេះ អ្នកចូលរួមក៏អាចសាកល្បងឧបករណ៍បច្ចេកវិទ្យា និងពិសោធបែបវិទ្យាសាស្ត្រដោយផ្ទាល់ និងចូលរួមប្រកួតប្រជែងដណ្ដើមជយលាភីស្ទែម (STEM) ជាដើម។
ដើម្បីដឹងកាន់តែច្បាស់អំពីវិស័យ ស្ទែម (STEM) សូមលោកអ្នកនាងចូលរួមទស្សនា និងស្វែងយល់នៅក្នុងមហោស្រពជាតិលើកទី៤ ស្ដីពីវិទ្យាសាស្ត្រ និងវិស្វកម្ម រយៈពេល ៣ថ្ងៃនៅឯពហុកីឡដ្ឋានជាតិអូឡាំពិកទាំងអស់គ្នា។ ជួបគ្នានៅទីនោះ!
![មហោស្រពជាតិលើកទី៤ ស្ដីពីវិទ្យាសាស្ត្រ និងវិស្វកម្ម ឆ្នាំ២០១៨ ក្រោមប្រធានបទ «ស្ទែមដើម្បីអនាគតខ្ញុំ ស្ទែមដើម្បីអនាគតកម្ពុជា» (STEM For My Future, STEM For Cambodia)។](https://www.techkhmer.net//wp-content/uploads/2018/02/stem-4-01.jpg)
![ការធ្វើតេស្ត robot នៅពហុកីឡដ្ឋានជាតិអូឡាំពិក។](https://www.techkhmer.net//wp-content/uploads/2018/02/stem-4-02.jpg)
អ្នកចូលរួមឧបត្ថម្ភមហោស្រពជាតិលើកទី៤ ស្ដីពីវិទ្យាសាស្ត្រ និងវិស្វកម្ម៖
![អ្នកឧបត្ថម្ភមហោស្រពជាតិលើកទី៤ ស្ដីពីវិទ្យាសាស្ត្រ និងវិស្វកម្ម។](https://www.techkhmer.net//wp-content/uploads/2018/02/stem-4-sponsor-01.jpg)
![អ្នកឧបត្ថម្ភមហោស្រពជាតិលើកទី៤ ស្ដីពីវិទ្យាសាស្ត្រ និងវិស្វកម្ម។](https://www.techkhmer.net//wp-content/uploads/2018/02/stem-4-sponsor-02.jpg)
![អ្នកឧបត្ថម្ភមហោស្រពជាតិលើកទី៤ ស្ដីពីវិទ្យាសាស្ត្រ និងវិស្វកម្ម។](https://www.techkhmer.net//wp-content/uploads/2018/02/stem-4-sponsor-03.jpg)
![អ្នកឧបត្ថម្ភមហោស្រពជាតិលើកទី៤ ស្ដីពីវិទ្យាសាស្ត្រ និងវិស្វកម្ម។](https://www.techkhmer.net//wp-content/uploads/2018/02/stem-4-sponsor-04.jpg)
![អ្នកឧបត្ថម្ភមហោស្រពជាតិលើកទី៤ ស្ដីពីវិទ្យាសាស្ត្រ និងវិស្វកម្ម។](https://www.techkhmer.net//wp-content/uploads/2018/02/stem-4-sponsor-05.jpg)
![អ្នកឧបត្ថម្ភមហោស្រពជាតិលើកទី៤ ស្ដីពីវិទ្យាសាស្ត្រ និងវិស្វកម្ម។](https://www.techkhmer.net//wp-content/uploads/2018/02/stem-4-sponsor-06.jpg)
![អ្នកឧបត្ថម្ភមហោស្រពជាតិលើកទី៤ ស្ដីពីវិទ្យាសាស្ត្រ និងវិស្វកម្ម។](https://www.techkhmer.net//wp-content/uploads/2018/02/stem-4-sponsor-07.jpg)
![អ្នកឧបត្ថម្ភមហោស្រពជាតិលើកទី៤ ស្ដីពីវិទ្យាសាស្ត្រ និងវិស្វកម្ម។](https://www.techkhmer.net//wp-content/uploads/2018/02/stem-4-sponsor-08.jpg)
![អ្នកឧបត្ថម្ភមហោស្រពជាតិលើកទី៤ ស្ដីពីវិទ្យាសាស្ត្រ និងវិស្វកម្ម។](https://www.techkhmer.net//wp-content/uploads/2018/02/stem-4-sponsor-09.jpg)
![អ្នកឧបត្ថម្ភមហោស្រពជាតិលើកទី៤ ស្ដីពីវិទ្យាសាស្ត្រ និងវិស្វកម្ម។](https://www.techkhmer.net//wp-content/uploads/2018/02/stem-4-sponsor-10.jpg)
![អ្នកឧបត្ថម្ភមហោស្រពជាតិលើកទី៤ ស្ដីពីវិទ្យាសាស្ត្រ និងវិស្វកម្ម។](https://www.techkhmer.net//wp-content/uploads/2018/02/stem-4-sponsor-11.jpg)
![អ្នកឧបត្ថម្ភមហោស្រពជាតិលើកទី៤ ស្ដីពីវិទ្យាសាស្ត្រ និងវិស្វកម្ម។](https://www.techkhmer.net//wp-content/uploads/2018/02/stem-4-sponsor-12.jpg)
![អ្នកឧបត្ថម្ភមហោស្រពជាតិលើកទី៤ ស្ដីពីវិទ្យាសាស្ត្រ និងវិស្វកម្ម។](https://www.techkhmer.net//wp-content/uploads/2018/02/stem-4-sponsor-13.jpg)
![អ្នកឧបត្ថម្ភមហោស្រពជាតិលើកទី៤ ស្ដីពីវិទ្យាសាស្ត្រ និងវិស្វកម្ម។](https://www.techkhmer.net//wp-content/uploads/2018/02/stem-4-sponsor-14.jpg)
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕