របៀប​ប្រើប្រាស់​កម្មវិធី Telegram នៅ​លើ​កុំព្យូទ័រ

កម្មវិធី Messenger មាន​ច្រើន តែ​កម្មវិធី​ដែល​កំពុង​ពេញ​និយម​មួយ​ចំនួន មាន​ដូចជា Facebook Messenger, Line, WhatsApp, Viber, និង Telegram ជាដើម។ កម្មវិធី Messenger មួយ​ចំនួន យើង​ក៏​អាច​ដំឡើង​នៅ​លើ​កុំព្យូទ័រ​របស់​យើង​បាន​ដែរ។

7216
កម្មវិធី Telegram Desktop នៅ​លើ​កុំព្យូទ័រ។
កម្មវិធី Telegram Desktop នៅ​លើ​កុំព្យូទ័រ។

Messenger App ឬ​អាច​ហៅ​ថា​កម្មវិធី​ផ្ញើ​សារ គឺ​ជា​កម្មវិធី​ដែល​ដំណើរការ​លើ​ទូរស័ព្ទ​ឆ្លាតវៃ (Smartphone) និង​អនុញ្ញាត​ឲ្យ​លោក​អ្នក​អាច​ផ្ញើ​សារ​ជា​អក្សរ សំឡេង រូបភាព និង​វីដេអូ ជាដើម។ Messenger គឺ​ស្រដៀង​គ្នា​នឹង​ការ​ផ្ញើ​សារ​ជា​អក្សរ​នៅ​ក្នុង​ទូរស័ព្ទ​ដៃ​ដែរ (SMS) ប៉ុន្តែ​កម្មវិធី Messenger មិន​គិត​លុយ​រាល់​ការ​ផ្ញើ​សារ​នោះ​ទេ គឺ​ដំណើរការ​បាន​តាម​រយៈ​អ៊ីនធឺណិត (Internet)

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

Messenger តម្រូវ​ឲ្យ​អ្នក​ផ្ញើ និង​អ្នក​ទទួល​សារ ដំឡើង​កម្មវិធី​នេះ​នៅ​ក្នុង​ទូរស័ព្ទ​ឆ្លាតវៃ​របស់​ពួក​គេ។

កម្មវិធី Messenger មាន​ច្រើន តែ​កម្មវិធី​ដែល​កំពុង​ពេញ​និយម​មួយ​ចំនួន មាន​ដូចជា Facebook Messenger, Line, WhatsApp, Viber, និង Telegram ជាដើម។ កម្មវិធី Messenger មួយ​ចំនួន យើង​ក៏​អាច​ដំឡើង​នៅ​លើ​កុំព្យូទ័រ​របស់​យើង​បាន​ដែរ។

Tech Khmer សូម​លើក​យក​ការ​ប្រើប្រាស់​កម្មវិធី Telegram Desktop នៅ​លើ​កុំព្យូទ័រ (Desktop) មក​បង្ហាញ​ជូន​លោក​អ្នក​ដូច​ខាង​ក្រោម៖

ជំហាន​ទី​១៖ លោក​អ្នក​ត្រូវ​ទាញ​យក​កម្មវិធី Telegram Desktop ពី​វែបសាយ (Website) របស់​ក្រុមហ៊ុន Telegram បន្ទាប់​មក​ដំឡើង (Install) នៅ​លើ​កុំព្យូទ័រ​របស់​អ្នក​ដោយ​ធ្វើ​តាម​ការ​ណែនាំ​របស់​កម្មវិធី​រហូត​ដំឡើង​ចប់។

ជំហាន​ទី​២៖ ដំណើរការ​កម្មវិធី Telegram ដោយ​ចុច​លើ​និមិត្តសញ្ញា​កម្មវិធី Telegram នៅ​លើ​កុំព្យូទ័រ​របស់​អ្នក (មើល​រូបភាព​ខាង​ក្រោម)។ ប្រសិន​បើ​មិន​ឃើញ​និមិត្តសញ្ញា​នៅ​លើ Desktop លោក​អ្នក​អាច​ស្វែងរក​នៅ​ក្នុង Program Files

និមិត្តសញ្ញា​កម្មវិធី Telegram Desktop នៅ​លើ​កុំព្យូទ័រ។
និមិត្តសញ្ញា​កម្មវិធី Telegram Desktop នៅ​លើ​កុំព្យូទ័រ។

ជំហាន​ទី​៣៖ ផ្ទាំង​កម្មវិធី Telegram Desktop ផុស​ឡើង។ អ្នក​ត្រូវ​ចុច​លើ​ប៊ូតុង START MESSAGING ដើម្បី​ចាប់​ផ្ដើម​ចុះ​ឈ្មោះ​ប្រើប្រាស់​កម្មវិធី​នៅ​កុំព្យូទ័រ (មើល​រូបភាព​ខាង​ក្រោម)

ផ្ទាំង​កម្មវិធី Telegram Desktop ដំណើរការ​ដំបូង​នៅ​លើ​កុំព្យូទ័រ។
ផ្ទាំង​កម្មវិធី Telegram Desktop ដំណើរការ​ដំបូង​នៅ​លើ​កុំព្យូទ័រ។

ជំហាន​ទី​៤៖ ជ្រើសរើស​ប្រទេស និង​បំពេញ​លេខ​ទូរស័ព្ទ​របស់​អ្នក បន្ទាប់​មក​ចុច​ប៊ូតុង NEXT (មើល​រូបភាព​ខាង​ក្រោម)

ផ្ទាំង​កម្មវិធី Telegram Desktop តម្រូវ​ឲ្យ​បំពេញ​លេខ​ទូរស័ព្ទ​នៅ​លើ​កុំព្យូទ័រ។
ផ្ទាំង​កម្មវិធី Telegram Desktop តម្រូវ​ឲ្យ​បំពេញ​លេខ​ទូរស័ព្ទ​នៅ​លើ​កុំព្យូទ័រ។

ជំហាន​ទី​៥៖ កម្មវិធី Telegram នឹង​ផ្ញើ​សារ​ដែល​ផ្ទុក​លេខ​កូដ​ទៅ​កាន់​លេខ​ទូរស័ព្ទ​ដែល​អ្នក​បាន​បំពេញ​នៅ​ជំហាន​ទី​៤។ អ្នក​ត្រូវ​យក​លេខ​កូដ​នោះ​ទៅ​បំពេញ​នៅ​ក្នុង​ប្រអប់ Your code រួច​ចុច​ប៊ូតុង NEXT (មើល​រូបភាព​ខាង​ក្រោម)

ផ្ទាំង​កម្មវិធី Telegram Desktop តម្រូវ​ឲ្យ​បំពេញ​លេខ​កូដ​ដើម្បី​ផ្ទៀងផ្ទាត់​លេខ​ទូរស័ព្ទ​នៅ​លើ​កុំព្យូទ័រ។
ផ្ទាំង​កម្មវិធី Telegram Desktop តម្រូវ​ឲ្យ​បំពេញ​លេខ​កូដ​ដើម្បី​ផ្ទៀងផ្ទាត់​លេខ​ទូរស័ព្ទ​នៅ​លើ​កុំព្យូទ័រ។

ជំហាន​ទី​៦៖ បើ​សិន​ជា​កម្មវិធី Telegram ផ្ទៀងផ្ទាត់​ថា​លោក​អ្នក​បំពេញ​លេខ​កូដ​បាន​ត្រឹមត្រូវ​ហើយ​នោះ វា​នឹង​ចេញ​ផ្ទាំង​មួយ​ទៀត​ដូច​រូបភាព​ខាង​ក្រោម បញ្ជាក់​ថា​លោក​អ្នក​ជោគជ័យ​ក្នុង​ការ​ដំឡើង​កម្មវិធី Telegram នៅ​លើ​កុំព្យូទ័រ​របស់​អ្នក​ហើយ។

ផ្ទាំង​កម្មវិធី Telegram Desktop បន្ទាប់​ពី​ផ្ទៀងផ្ទាត់​ហើយ។
ផ្ទាំង​កម្មវិធី Telegram Desktop បន្ទាប់​ពី​ផ្ទៀងផ្ទាត់​ហើយ។

 

របៀប​កំណត់ username និង​កំណត់​ឲ្យ​កម្មវិធី Telegram ដំណើរការ​ដោយ​ស្វ័យប្រវត្តិ​នៅ​ពេល​លោក​អ្នក​ដំណើរការ​កុំព្យូទ័រ

ជំហាន​ទី​១៖ ចុច​លើ​សញ្ញា​ឆ្នូត​បី​នៅ​ខាង​ឆ្វេង​ដៃ​នៃ​ផ្នែក​ខាង​លើ (មើល​រូបភាព​ខាង​ក្រោម)

ផ្ទាំង​កម្មវិធី Telegram Desktop បន្ទាប់​ពី​ផ្ទៀងផ្ទាត់​ហើយ។
ផ្ទាំង​កម្មវិធី Telegram Desktop បន្ទាប់​ពី​ផ្ទៀងផ្ទាត់​ហើយ។

ជំហាន​ទី​២៖ ជ្រើសរើស​យក​ពាក្យ Setting (មើល​រូបភាព​ខាង​ក្រោម)

ការ​កំណត់​របស់​កម្មវិធី Telegram Desktop នៅ​លើ​កុំព្យូទ័រ។
ការ​កំណត់​របស់​កម្មវិធី Telegram Desktop នៅ​លើ​កុំព្យូទ័រ។

ជំហាន​ទី​៣៖ បំពេញ username ត្រង់​ប្រអប់ Username និង​ចុច​ធីក (tick) លើ​ពាក្យ Launch Telegram when system starts ជា​ការ​ស្រេច (មើល​រូបភាព​ខាង​ក្រោម)

ការ​កំណត់​របស់​កម្មវិធី Telegram Desktop នៅ​លើ​កុំព្យូទ័រ។
ការ​កំណត់​របស់​កម្មវិធី Telegram Desktop នៅ​លើ​កុំព្យូទ័រ។

នៅ​ពេល​នេះ លោក​អ្នក​អាច​ប្រើប្រាស់​កម្មវិធី Telegram នៅ​លើ​កុំព្យូទ័រ​របស់​អ្នក​បាន​ហើយ ហើយ​កម្មវិធី Telegram នឹង​ដំណើរការ​ភ្លាម​បន្ទាប់​ពី​លោក​អ្នក​បើក​ដំណើរការ​កុំព្យូទ័រ។ សូម​ជួយ​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​ឲ្យ​បាន​ដឹង​ផង។

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។