Bonfire: Group Video Chat ជា​កម្មវិធី​ថ្មី​របស់ Facebook

Bonfire: Group Video Chat ជា​កម្មវិធី​ដែល​អនុញ្ញាត​ឲ្យ​លោក​អ្នក​អាច​ហៅ​វីដេអូ​ជាមួយ​មិត្តភ័ក្ដិ ឬ​ក្រុម​គ្រួសារ​ជា​ក្រុម។

1836
កម្មវិធី​ហៅ​វីដេអូ​ជា​ក្រុម​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក (Facebook) ឈ្មោះ Bonfire: Group Video Chat។
កម្មវិធី​ហៅ​វីដេអូ​ជា​ក្រុម​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក (Facebook) ឈ្មោះ Bonfire: Group Video Chat។

Facebook ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ផ្នែក​ទំនាក់ទំនង​តាម​អនឡាញ ឬ​ហៅ​ថា​បណ្ដាញ​សង្គម (Social Network) នោះ នៅ​ពេល​ថ្មីៗ​នេះ​បាន​ចេញ​កម្មវិធី​ថ្មី​មួយ​ទៀត​ហើយ​សម្រាប់​លោក​អ្នក​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​តាម​រយៈ​ការ​ហៅ​វីដេអូ​ជា​ក្រុម។ កម្មវិធី​ថ្មី​នេះ​មាន​ឈ្មោះ​ថា Bonfire: Group Video Chat

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

Bonfire: Group Video Chat ជា​កម្មវិធី​ដែល​អនុញ្ញាត​ឲ្យ​លោក​អ្នក​អាច​ហៅ​វីដេអូ​ជាមួយ​មិត្តភ័ក្ដិ ឬ​ក្រុម​គ្រួសារ​ជា​ក្រុម។ មាន​ន័យ​ថា ក្នុង​ពេល​តែ​មួយ លោក​អ្នក​អាច​ជជែក​កម្សាន្ត​ជា​វីដេអូ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​អ្នក​បាន​រហូត​ដល់​ទៅ ៨​នាក់ និង​មិត្តភ័ក្ដិ​របស់​មិត្តភ័ក្ដិ​របស់​អ្នក​ថែម​ទៀត។

លើស​ពី​នេះ​ទៀត Bonfire: Group Video Chat អាច​ឲ្យ​លោក​អ្នក​បន្ថែម effects និង stickers ដើម្បី​បង្ហាញ​ពី​អារម្មណ៍​របស់​អ្នក ឬ​បន្ថែម​ឲ្យ​មាន​ភាព​កំប្លែង​ក្នុង​ពេល​សន្ទនា​គ្នា និង​ថត​រូបភាព​ពី​វីដេអូ​ដែល​អ្នក​កំពុង​តែ​ហៅ​នោះ រួច​ហើយ​ចែក​រំលែក​រូបភាព​នោះ​ទៅ​កាន់ Instagram, Facebook, Messenger ដោយ​ផ្ទាល់។ល។

កម្មវិធី​ហៅ​វីដេអូ​ជា​ក្រុម​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក (Facebook) ឈ្មោះ Bonfire: Group Video Chat។
កម្មវិធី​ហៅ​វីដេអូ​ជា​ក្រុម​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក (Facebook) ឈ្មោះ Bonfire: Group Video Chat។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ កម្មវិធី​ថ្មី​នេះ (Bonfire: Group Video Chat) មិន​ទាន់​មាន​នៅ​លើ​ទូរស័ព្ទ​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​អាយ.អូ.អេស (iOS) នៅ​ឡើយ​ទេ។ ចំពោះ​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​អែនឌ្រោយ (Android) អាច​ទាញ​យក​ពី Google Play Store បាន​ហើយ ប៉ុន្តែ​ក្រុមហ៊ុន​ហ្វេសប៊ុក​នៅ​មិន​ទាន់​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​គ្រប់​ប្រទេស​នៅ​ឡើយ​ទេ។

មាន​ន័យ​ថា ប្រទេស​មួយ​ចំនួន​នឹង​មិន​ឃើញ​កម្មវិធី​នេះ​នៅ​លើ Google Play Store ទេ ទោះ​បី​ជា​ក្រុមហ៊ុន​ហ្វេសប៊ុក​បាន​ដាក់​ឲ្យ​ដំណើរការ​នៅ​លើ Google Play Store ក៏ដោយ​ចុះ។

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។