Facebook Messenger គឺជាកម្មវិធីផ្ញើសារជាអក្សរ រូបភាព សំឡេង វីដេអូ និងអាចតេជាសំឡេង និងវីដេអូផងដែរតាមរយៈអ៊ីនធឺណិត។ ទន្ទឹមនឹងអត្ថប្រយោជន៍ដ៏ច្រើនរបស់កម្មវិធីនេះ ឯកជនភាពរបស់អ្នកប្រើប្រាស់ក៏សំខាន់ណាស់ដែរ។
នៅពេលអ្នកប្រើប្រាស់ Facebook Messenger មិត្តភ័ក្ដិរបស់អ្នកដែលប្រើកម្មវិធីនេះដែរ នឹងឃើញអ្នកកំពុងតែប្រើប្រាស់ Messenger (Active Status)។ ការណ៍នេះ អ្នកនឹងពិបាករកលេសមិនឆ្លើយតបទៅកាន់នរណាម្នាក់ដែលអ្នកពិតជាមិនចង់និយាយជាមួយ ឬមិនទាន់ចង់ឆ្លើយតបណាស់។
ប៉ុន្តែជាសំណាងល្អដែលកម្មវិធី Facebook Messenger បង្កើតជម្រើសមួយឲ្យអ្នកអាចបិទ Online Status ឬ Active Status បាន។ មានន័យថា ពេលអ្នកបិទ Online Status នោះមិត្តភ័ក្ដិរបស់អ្នកនឹងមើលមិនដឹងថាអ្នកកំពុងតែប្រើប្រាស់ Messenger ឬក៏ Facebook នោះទេ។
ទោះយ៉ាងណាក៏ដោយ ចូរអ្នកចងចាំថា មិត្តភ័ក្ដិរបស់អ្នកនៅតែអាចមើលឃើញនាទី Online ចុងក្រោយ (Last Active) របស់អ្នកនៅលើឆាត (Chat) របស់ពួកគេដដែល។ មួយវិញទៀត អ្នកត្រូវបិទ Online Status ទាំងនៅលើកុំព្យូទ័រ ទាំងនៅលើ Facebook App និង Messenger App ក្នុងទូរស័ព្ទរបស់អ្នក បើពុំដូច្នោះទេ មិត្តភ័ក្ដិរបស់អ្នកនឹងអាចមើលឃើញអ្នក Online ប្រសិនបើអ្នកចូលប្រើ Messenger នៅក្នុងឧបករណ៍ណាមួយខាងលើដែលមិនបានបិទ Online Status។
អានអត្ថបទផ្សេងទៀត៖
- ចាក់សោ facebook ថែមមួយជាន់ទៀតមិនឲ្យ Hackers លួចបាន
- Authy App កម្មវិធីបង្កើនសុវត្ថិភាពសម្រាប់គណនីលើអនឡាញ
- ចាក់សោ Gmail Account ថែមមួយជាន់ទៀតជាមួយ Authy 2FA App
- របៀបឆែកមើលថាតើមានគេលួចចូលមើលគណនីហ្វេសប៊ុកឬអត់
ដើម្បីបិទ Online Status ពេលប្រើប្រាស់ Messenger សូមអនុវត្តតាមខាងក្រោម៖
របៀបបិទនៅលើ Messenger App សម្រាប់ទូរស័ព្ទប្រើ Android OS
ជំហានទី១៖ បើកកម្មវិធី Messenger ក្នុងទូរស័ព្ទរបស់អ្នក (មើលរូបភាពខាងក្រោម)។
ជំហានទី២៖ ចុចលើរូប Profile របស់អ្នកដែលនៅខាងលើផ្នែកខាងស្ដាំនៃអេក្រង់ទូរស័ព្ទ (មើលរូបភាពខាងក្រោម)។
ជំហានទី៣៖ រុញអេក្រង់ឡើងលើ និងស្វែងរកពាក្យ Active Status រួចចុចលើពាក្យនេះ (មើលរូបភាពខាងក្រោម)។
ជំហានទី៤៖ ទាញរូបមូលមកខាងឆ្វេងដៃ ដើម្បីបិទ Online (មើលរូបភាពខាងក្រោម)។
ជំហានទី៥៖ ជ្រើសរើសយកពាក្យ Turn Off ជាការស្រេច (មើលរូបភាពខាងក្រោម)។
អានអត្ថបទផ្សេងទៀត៖
- Play YouTube Videos នៅក្នុង Background ទូរស័ព្ទ Android និង iPhone
- YouTube លុបវីដេអូជាង ៨លានវីដេអូក្នុងរយៈពេល ៣ខែ
- Facebook Account ត្រូវគេលួច អាចដាក់ពាក្យប្ដឹងទៅនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា ACCP
របៀបបិទនៅលើ Facebook App សម្រាប់ទូរស័ព្ទប្រើ Android OS
ជំហានទី១៖ បើកដំណើរការកម្មវិធី Facebook app ក្នុងទូរស័ព្ទរបស់អ្នក (មើលរូបភាពខាងក្រោម)។
ជំហានទី២៖ ចុចលើសញ្ញាឆ្នូតបីនៅខាងលើផ្នែកខាងស្ដាំដៃ (មើលរូបភាពខាងក្រោម)។
ជំហានទី៣៖ រុញអេក្រង់ទូរស័ព្ទឡើងលើ និងចុចលើពាក្យ Settings & Privacy (មើលរូបភាពខាងក្រោម)។
ជំហានទី៤៖ ចុចលើពាក្យ Settings (មើលរូបភាពខាងក្រោម)។
ជំហានទី៥៖ រុញអេក្រង់ទូរស័ព្ទឡើងលើ និងចុចលើពាក្យ Active Status (មើលរូបភាពខាងក្រោម)។
ជំហានទី៦៖ ទាញប៊ូតុងពណ៌ខៀវមកឆ្វេង ដើម្បីបិទ Online Status (មើលរូបភាពខាងក្រោម)។
ជំហានទី៧៖ ចុចលើពាក្យ TURN OFF ជាការស្រេច (មើលរូបភាពខាងក្រោម)។
អានអត្ថបទផ្សេងទៀត៖
- អាហារូបករណ៍ ១៩០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ
- ស.ស.យ.ក ផ្ដល់អាហារូបករណ៍ ៥០កន្លែងសម្រាប់ឆ្នាំសិក្សា ២០១៨
- របៀបឆែកមើលថាតើមានគេលួចហេគ (hack) គណនីហ្វេសប៊ុករបស់យើងដែរឬអត់
របៀបបិទ Online Status នៅលើកុំព្យូទ័រ
ជំហានទី១៖ ដំណើរការកម្មវិធី Browser ណាមួយដែលអ្នកពេញចិត្ត រួច Log in ចូលគណនីហ្វេសប៊ុករបស់អ្នក។
ជំហានទី២៖ ចុចលើរូបសញ្ញា Settings នៅខាងក្រោមផ្នែកខាងស្ដាំដៃ និងជ្រើសរើសយក Turn off Active Status (មើលរូបភាពខាងក្រោម)។
ជំហានទី៣៖ ផ្ទាំងថ្មីមួយនឹងផុសឡើង និងមានជម្រើសបី។ ជម្រើសទី១ គឺបិទ Active Status មិនឲ្យមិត្តភ័ក្ដិរបស់អ្នកទាំងអស់មើលឃើញ។ ជម្រើសទីពីរ គឺបិទ Active Status សម្រាប់មិត្តភ័ក្ដិទាំងអស់ដែរ តែលើកលែងមិត្តភ័ក្ដិមួយចំនួនដែលអ្នកបញ្ចូលពួកគាត់ក្នុងបញ្ជីអាចមើលឃើញអ្នក Online។ ចំណែកជម្រើសទី៣ គឺបិទ Active Status សម្រាប់តែមិត្តភ័ក្ដិណាដែលអ្នកបញ្ចូលពួកគាត់មិនឲ្យមើលឃើញអ្នក Online តែប៉ុណ្ណោះ។
ចំណុចនេះ Tech Khmer សូមជ្រើសរើសជម្រើសទីមួយ រួចចុចប៊ូតុង Okay ជាការស្រេច (មើលរូបភាពខាងក្រោម)។
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់លោកអ្នកឲ្យបានដឹងអំពីព័ត៌មាននេះផង។ សូមអរគុណ!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕