ថ្មីៗនេះ Viber ប្រកាសចេញមុខងារថ្មីមួយដែលជួយសន្សំថ្មទូរស័ព្ទ និងជួយការពារភ្នែករបស់លោកអ្នកពីពន្លឺដែលចេញពីទូរស័ព្ទស្មាតហ្វូន (Smartphone)។
ប្រកាសតាមបណ្ដាញទំនាក់ទំនងសង្គម Twitter នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ កន្លងទៅ Viber បានឲ្យដឹងថា អ្នកដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការអេនឌ្រោយ (Android) អាចប្រើប្រាស់មុខងារផ្ទៃអេក្រង់ពណ៌ខ្មៅ (ងងឹត) ដែលភាសាអង់គ្លេសហៅថា Dark Mode បានហើយ។
ទោះយ៉ាងណា សម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការអាយអូអេស (iOS) នឹងទទួលបានមុខងារនេះនៅប្រហែលជាពីរសប្ដាហ៍បន្ទាប់ទៀត។ នេះបើតាមការអះអាងរបស់ Viber ឆ្លើយតបនឹងសំណួររបស់អ្នកប្រើប្រាស់នៅលើ Twitter។
មុខងារផ្ទៃក្រោយងងឹត (Dark Mode) របស់ Viber គឺស្រដៀងគ្នានឹងមុខងារ Dark Theme របស់ YouTube ដែរ។ មុខងារនេះនឹងជួយកាត់បន្ថយពន្លឺដែលចាំងមកលើភ្នែករបស់យើងពេលប្រើវានៅពេលយប់ មិនឲ្យរោយភ្នែក និងជួយកាត់បន្ថយការចំណាយលើថាមពលថ្មទូរស័ព្ទ ជាពិសេសធ្វើឲ្យបន្ទប់របស់អ្នករាងងងឹត ដែលមិនប៉ះពាល់ដល់អ្នកដែលគេងក្នុងបន្ទប់ជាមួយអ្នក។
ដូច្នេះសម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធ Android ហើយចង់ប្រើមុខងារនេះ សូមអនុវត្តដូចខាងក្រោម៖
ជំហានទី១៖ ធ្វើបច្ចុប្បន្នភាព (update) កម្មវិធី Viber ទៅកាន់ជំនាន់ចុងក្រោយបង្អស់
ជំហានទី២៖ ដំណើរការកម្មវិធី Viber រួចចុចលើពាក្យ More នៅខាងក្រោមផ្នែកខាងស្ដាំដៃ
ជំហានទី៣៖ ទាញអេក្រង់ឡើងលើ រួចចុចលើពាក្យ Settings
ជំហានទី៤៖ ចុចលើពាក្យ Appearance និងចុចធីកលើឃ្លា Dark Mode ជាការស្រេច។
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិឲ្យបានដឹងអំពីព័ត៌មាននេះផង។ សូមអរគុណ..!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.netទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕