UPDATED: YouTube ដំណើរការ​វិញ​ហើយ​បន្ទាប់​ពី​គាំង​ប្រហែល​៤៥​នាទី

អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​កម្សាន្ត YouTube បាន​ឃើញ​សារ error នៅ​ពេល​ដែល​ពួក​គេ​បើក​ចូល​ទៅ​កាន់​វែបសាយ YouTube ទាំង​នៅ​លើ​កុំព្យូទ័រ និង​នៅ​លើ​ទូរស័ព្ទ​ឆ្លាតវៃ។

2575
បណ្ដាញសង្គម YouTube
បណ្ដាញសង្គម YouTube

YouTube ដំណើរការ​ឡើង​វិញ​ហើយ បន្ទាប់​ពី​បាន​គាំង​មិន​ដំណើរការ​ទូទាំង​សកលលោក​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១៧ ខែ​តុលា ឆ្នាំ​២០១៨ (ម៉ោង​នៅ​កម្ពុជា) ប្រហែល​ជា ៤៥​នាទី។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

នៅ​ព្រឹក​នេះ មិន​ថា​តែ​នៅ​កម្ពុជា ទេ នៅ​ប្រទេស​ផ្សេង​ក៏​ជួប​បញ្ហា​បើក​មើល​វីដេអូ​នៅ​លើ​បណ្ដាញ​សង្គម YouTube មិន​បាន​ដូច​គ្នា ដោយ​អ្នក​ប្រើប្រាស់​អាច​ចូល​ទៅ​កាន់​វែបសាយ YouTube បាន ប៉ុន្តែ​មិន​ឃើញ​វីដេអូ​នោះ​ទេ។

សូម​ចុច Like និង See First ដើម្បី​ទទួល​បាន​ដំណឹង និង​គន្លឹះ​ថ្មីៗ​អំពី​បច្ចេកវិទ្យា​មុន​គេ

អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​កម្សាន្ត YouTube បាន​ឃើញ​សារ error នៅ​ពេល​ដែល​ពួក​គេ​បើក​ចូល​ទៅ​កាន់​វែបសាយ YouTube ទាំង​នៅ​លើ​កុំព្យូទ័រ និង​នៅ​លើ​ទូរស័ព្ទ​ឆ្លាតវៃ ហើយ YouTube បាន​ប្រាប់​ឲ្យ​អ្នក​ប្រើប្រាស់​ព្យាយាម​ម្ដង​ទៀត (please try again later)។ ចំណែក​អ្នក​ប្រើប្រាស់​ជាច្រើន​ផ្សេង​ទៀត ត្អូញត្អែរ​នៅ​លើ​បណ្ដាញ Twitter ថា ពួក​គេ​ទទួល​បាន​តែ​សារ «500 Internal Server Error» នៅ​ពេល​ពួក​គេ​ព្យាយាម​ចូល​បើក​មើល​វីដេអូ​នៅ​លើ​បណ្ដាញ YouTube នៅ​ព្រឹក​នេះ។

អាន​អត្ថបទ​ផ្សេង​ទៀត៖

ក្រោយ​រយៈពេល​ប្រហែល ៤៥​នាទី ក្រុមហ៊ុន​បណ្ដាញ​សង្គម YouTube បាន​ជូន​ដំណឹង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) និង​បណ្ដាញ Twitter ថា បណ្ដាញ​សង្គម YouTube បាន​ត្រឡប់​មក​វិញ​ហើយ ហើយ​ក្រុមហ៊ុន​អរគុណ​ចំពោះ​ការ​អត់ធ្មត់​របស់​អ្នក​ប្រើប្រាស់​ចំពោះ​ការ​រអាក់រអួល​នៃ​ការ​គាំង​វីដេអូ។ ក្រុមហ៊ុន​បន្ត​ថា បើ​សិន​ជា​អ្នក​ជួប​ប្រទះ​បញ្ហា​នេះ​ទៀត សូម​ឲ្យ​ពួក​ខ្ញុំ​ដឹង​ផង។

សេចក្ដី​ប្រកាស​របស់ YouTube នៅ​លើ​បណ្ដាញ Facebook
សេចក្ដី​ប្រកាស​របស់ YouTube នៅ​លើ​បណ្ដាញ Facebook

ទោះ​យ៉ាង​ណា YouTube ពុំ​ទាន់​បាន​ពន្យល់​អំពី​អ្វី​ដែល​បាន​បណ្ដាល​ឲ្យ​បណ្ដាញ​របស់​ខ្លួន​គាំង​មិន​ដំណើរការ​នៅ​ព្រឹក​នេះ​នៅ​ឡើយ​ទេ ប៉ុន្តែ​ក្រុមហ៊ុន​បាន​ទទួល​ស្គាល់​ថា​វា​ពិត​ជា​មាន​បញ្ហា​គាំង​មែន​នៅ​ក្នុង​សេចក្ដី​ប្រកាស​ដ៏​ខ្លី​របស់​ខ្លួន។ ក្រុមហ៊ុន​បាន​និយាយ​ថា «អរគុណ​ចំពោះ​ការ​រាយការណ៍​របស់​អ្នក​អំពី YouTube។ យើង​កំពុង​តែ​ធ្វើ​ការ​ដោះស្រាយ​បញ្ហា​នេះ ហើយ​នឹង​ជូន​ដំណឹង​ដល់​អ្នក​វិញ​នៅ​ពេល​បញ្ហា​ត្រូវ​បាន​ដោះស្រាយ​រួច។ យើង​សូម​អភ័យ​ទោស​ចំពោះ​បញ្ហា​រអាក់រអួល​នេះ ហើយ​យើង​នឹង​ធ្វើ​បច្ចុប្បន្នភាព​ជូន​លោក​អ្នក»

សេចក្ដី​ប្រកាស​របស់ YouTube នៅ​លើ​បណ្ដាញ Twitter
សេចក្ដី​ប្រកាស​របស់ YouTube នៅ​លើ​បណ្ដាញ Twitter
សារ​របស់​អ្នក​ប្រើប្រាស់​បង្ហោះ​អំពី​បណ្ដាញ YouTube គាំង​មិន​ដំណើរការ
សារ​របស់​អ្នក​ប្រើប្រាស់​បង្ហោះ​អំពី​បណ្ដាញ YouTube គាំង​មិន​ដំណើរការ
YouTube
YouTube

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​បាន​ដឹង​ផង។ សូម​អរគុណ!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។