ទីបំផុត Google បានដាក់ឲ្យប្រើប្រាស់ផ្ទៃពណ៌ខ្មៅ (Dark Theme) នៅលើ YouTube apps ហើយសម្រាប់ឧបករណ៍ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការអែនឌ្រោយ (Android) បន្ទាប់ពីដាក់ឲ្យប្រើប្រាស់នៅកុំព្យូទ័រ Desktop កុំព្យូទ័រ Laptop និងលើ iOS។
Dark Theme គឺជាការប្ដូរផ្ទៃរបស់ YouTube ពីពណ៌ស ទៅជាពណ៌ខ្មៅ សម្រាប់ចូលចិត្តទស្សនាវីដេអូនៅលើ YouTube នៅពេលយប់ ដែលមុខងារអាចកាត់បន្ថយពន្លឺដែលចាំងមកលើភ្នែករបស់អ្នកនៅពេលទស្សនាវីដេអូនៅលើ YouTube កុំឲ្យរោយភ្នែក ជួយការពារមិនឲ្យកាំរស្មីពណ៌ខ្ពស់ចូលទៅក្នុងភ្នែក និងជួយកាត់បន្ថយការចំណាយថាមពលរបស់ទូរស័ព្ទឆ្លាតវៃផងដែរ។
YouTube នឹងចងចាំកម្រិតពន្លឺ ឬកម្រិតពណ៌ខ្មៅរបស់អ្នកទាំងនៅលើកម្មវិធីទូរស័ព្ទ (mobile apps) និងនៅលើកុំព្យូទ័រ (desktop site) នៅពេលលោកអ្នកចូលមើលវីដេអូនៅលើ YouTube លើកក្រោយៗទៀត។
អានអត្ថបទផ្សេងទៀត៖
- YouTube លែងឲ្យចុចរំលងវីដេអូពាណិជ្ជកម្មទៀតហើយ
- YouTube លុបវីដេអូជាង ៨លានវីដេអូក្នុងរយៈពេល ៨ខែ
- Play YouTube Videos ក្នុង Background ទូរស័ព្ទ
ខាងក្រោមជារបៀបប្ដូរផ្ទៃកម្មវិធី YouTube ពីពណ៌សទៅពណ៌ខ្មៅ (Dark Theme) ៖
សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android
- ដំបូង អ្នកត្រូវប្រាកដថាកម្មវិធី YouTube Apps នៅលើទូរស័ព្ទរបស់អ្នកបានធ្វើបច្ចុប្បន្នភាពទៅកាន់ជំនាន់ចុងក្រោយបង្អស់
- បន្ទាប់មកបើកកម្មវិធី YouTube នៅលើទូរស័ព្ទរបស់អ្នក
- ចុចលើរូប Profile របស់អ្នកនៅខាងលើផ្នែកខាងស្ដាំដៃនៃអេក្រង់ទូរស័ព្ទ (មើលរូបភាពខាងក្រោម)
- ចុចលើពាក្យ Settings (មើលរូបភាពខាងក្រោម)
- ចុចលើពាក្យ General (មើលរូបភាពខាងក្រោម)
- ទាញប៊ូតុងមូលនៅត្រង់ឃ្លា Dark theme ពីឆ្វេងទៅស្ដាំ ដើម្បីកំណត់ផ្ទៃពណ៌ខ្មៅ (មើលរូបភាពខាងក្រោម)
សម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS
- ដំបូង បើកដំណើរការ YouTube Apps រួចចុចលើ Profile របស់អ្នកនៅខាងលើផ្នែកខាងស្ដាំនៃអេក្រង់ទូរស័ព្ទ (ស្រដៀងនឹងការកំណត់នៅលើ Android)
- ចុចលើ Settings
- ទាញប៊ូតុងមូលនៅត្រង់ឃ្លា Dark theme ពីឆ្វេងទៅស្ដាំ (មើលរូបភាពខាងក្រោម)
សម្រាប់ Desktop និង Laptop
ដំណើរការដើម្បីប្ដូរផ្ទៃពណ៌សទៅផ្ទៃពណ៌ខ្មៅនៅលើកុំព្យូទ័រលើតុ (desktop) និងកុំព្យូទ័រយួរដៃ (laptop) គឺស្រដៀងគ្នានឹងការកំណត់នៅលើទូរស័ព្ទដែរ៖
- ដំបូងគឺគ្រាន់តែបើកវែបសាយ YouTube រួចចុចលើរូប Profile របស់អ្នក និងចុចលើ Dark theme (មើលរូបភាពខាងក្រោម)
- បន្ទាប់មក ទាញប៊ូតុងមូលទៅស្ដាំជាការស្រេច (មើលរូបភាពខាងក្រោម)។
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់លោកអ្នកបានដឹងផង។ សូមអរគុណ!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕