ក្រុមហ៊ុន​ចិន​៣​រួម​គ្នា​បង្កើត​អាជីវកម្ម​អនឡាញ​នៅ​ក្រុង​បាវិត

ក្រុមហ៊ុន​ទាំង​បី បាន​រួម​គ្នា​បង្កើត​គម្រោង​ដ៏​ធំ​មួយ​ដែល​មាន​ឈ្មោះ​ថា OBC ជា​ប្រភេទ​គម្រោង​បែប​អាជីវកម្ម​អនឡាញ​ដែល​រួម​បញ្ចូល​នូវ​ឧស្សាហកម្ម​ល្បែង​អនឡាញ​ផង​ដែរ។

3028
ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ចសហការ​រវាង​ក្រុមហ៊ុន Empire World Group ក្រុមហ៊ុន Bauing Group និង CFMA (City Facility Management)។ រូបថត​ពី Fresh News
ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ចសហការ​រវាង​ក្រុមហ៊ុន Empire World Group ក្រុមហ៊ុន Bauing Group និង CFMA (City Facility Management)។ រូបថត​ពី Fresh News

ក្រុមហ៊ុន​ធំៗ​ចំនួន​បី​របស់​ចិន រួម​គ្នា​បង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អនឡាញ (Online) នៅ​លើ​ផ្ទៃដី​ទំហំ​ប្រមាណ ៨០៣​ហិកតារ​នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង ដែល​ជា​ខេត្ត​ជាប់​ព្រំដែន​ប្រទេស​វៀតណាម។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

សារព័ត៌មាន​ក្នុង​ស្រុក​ឈ្មោះ Fresh News បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៨ ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ឈ្មោះ Empire World Group ដែល​ជា​ម្ចាស់​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​រណប​បាវិត ខេត្ត​ស្វាយរៀង បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​សហការ​ជាមួយ​ក្រុមហ៊ុន​មក​ពី​ប្រទេស​ចិន ពីរ​ទៀត​ឈ្មោះ Bauing Group និង CFMA (City Facility Management) ដើម្បី​ពង្រីក​សក្ដានុពល​អាជីវកម្ម​បន្ថែម​ទៀត។

សារព័ត៌មាន​ដដែល​នេះ​បន្ត​ទៀត​ថា ក្រុមហ៊ុន​ទាំង​បី​ខាង​លើ បាន​រួម​គ្នា​បង្កើត​គម្រោង​ដ៏​ធំ​មួយ​ដែល​មាន​ឈ្មោះ​ថា OBC ជា​ប្រភេទ​គម្រោង​បែប​អាជីវកម្ម​អនឡាញ​ដែល​រួម​បញ្ចូល​នូវ​ឧស្សាហកម្ម​ល្បែង​អនឡាញ​ផង​ដែរ។ គម្រោង OBC នេះ​ជា​គម្រោង​មួយ​ក្នុង​ចំណោម​គម្រោង​ជាច្រើន​ទៀត​នៅ​លើ​ទឹកដី​ក្រុង​បាវិត ដែល​ជំហាន​ដំបូង​អភិវឌ្ឍ​លើ​ផ្ទៃដី​ទំហំ ៥០​ហិកតារ​សិន​ក្នុង​ទំហំ​ផ្ទៃដី​អភិវឌ្ឍន៍​សរុប​ប្រមាណ ៨០៣​ហិកតារ។

អាន​អត្ថបទ​ផ្សេង​ទៀត៖

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Empire World Group លោក អេរិច លូ (Eric Loo) មាន​ប្រសាសន៍​ថា កិច្ចសហការ​រវាង​ក្រុមហ៊ុន​ទាំង​បី​នេះ គឺ​ដើម្បី​បង្កើត​បច្ចេកវិទ្យា​ទំនើប​មាន​លក្ខណៈ​ស្តង់ដារ​អន្តរជាតិ ដែល​អាច​ធានា​បាន​នូវ​សន្តិសុខ​សុវត្ថិភាព​លើ​ផ្នែក​បច្ចេកវិទ្យា​ដល់​បណ្ដា​ក្រុមហ៊ុន​វិនិយោគ​នានា ដូចជា​ក្រុមហ៊ុន​កាស៊ីណូ (Casino) និង​ក្រុមហ៊ុន​ល្បែង​ភ្នាល់​តាម​អ៊ីនធឺណិត​ជាដើម។

លោក អេរិច លូ បន្ថែម​ថា ក្រុមហ៊ុន Bauing Group និង CFMA មាន​បទពិសោធន៍​ផ្នែក​បច្ចេកទេស និង​គ្រប់គ្រង​អចលនទ្រព្យ​ជាង ២៥​ឆ្នាំ​មក​ហើយ និង​បាន​គ្រប​ដណ្ដប់​លើ​ប្រទេស​ចំនួន ២០ នៅ​ជុំវិញ​ពិភពលោក។ ជាង​នេះ​ទៀត លោក​ថា​ក្រុមហ៊ុន​ទាំង​ពីរ​នេះ​ជា​ក្រុមហ៊ុន​ឈាន​មុខ​គេ​នៅ​ក្នុង​ទីផ្សារ​ផ្នែក​តុបតែង​ស្ថាបត្យកម្ម​ចិន និង​ជា​សញ្ញា​សម្គាល់​ល្បីល្បាញ​នៅ​ក្នុង​ប្រទេស​ចិន។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Fresh News

ក្រុមហ៊ុន Empire World Group ក៏​នៅ​មាន​គម្រោង​ផ្សេង​ទៀត​ដែរ​នៅ​លើ​ទឹកដី​ក្រុង​បាវិត ដូចជា​គម្រោង​កាស៊ីណូ សណ្ឋាគារ រមណីយដ្ឋាន មជ្ឈមណ្ឌល​ផ្សារ​ទំនើប និង​គម្រោង​ជាច្រើន​ទៀត។

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​ឲ្យ​បាន​ដឹង​ផង។ សូម​អរគុណ..!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។