Facebook (ហ្វេសប៊ុក) បានដាក់ឲ្យប្រើប្រាស់នូវឧបករណ៍ (Tools) ឬហៅថាវិធីដើម្បីឆែកមើលពីកម្រិតសុវត្ថិភាពនៃគណនីហ្វេសប៊ុករបស់លោកអ្នក ដើម្បីការពារកុំឲ្យមានជនណាម្នាក់លួចយកគណនីហ្វេសប៊ុករបស់លោកអ្នកបាន។ ឧបករណ៍ថ្មីនោះហៅថា Security Checkup ដែលងាយស្រួលក្នុងការពិនិត្យឡើងវិញនូវកម្រិតសុវត្ថិភាព និងគ្រប់គ្រងគណនីហ្វេសប៊ុករបស់លោកអ្នកឲ្យមានសុវត្ថិភាព។
ឧបករណ៍នេះមានបីចំណុចសំខាន់ៗសម្រាប់លោកអ្នកត្រួតពិនិត្យមើលគណនីហ្វេសប៊ុករបស់លោកអ្នក។ ចំណុចទាំងនោះរួមមាន៖
ចំណុចទី១៖ Log Out of Unused Apps
សូមចាកចេញពី (log out)៖
- ឧបករណ៍ (devices) ដែលលែងប្រើ
- កម្មវិធីបើកអ៊ីនធឺណិត (Browser)
- និងកម្មវិធីផ្សេងៗ (Apps) ដែលលោកអ្នកលែងប្រើ
ចំណុចទី២៖ Get Login Alerts
សូមលោកអ្នកបើកដំណើរការ login alerts ដើម្បីឲ្យហ្វេសប៊ុកប្រាប់អ្នកភ្លាមៗ ប្រសិនបើមានអ្នកណាម្នាក់ព្យាយាមប្រើប្រាស់គណនីហ្វេសប៊ុករបស់លោកអ្នក។
ចំណុចទី៣៖ Protect Your Password
សូមលោកអ្នកឆែកមើលថាតើលេខកូដសម្ងាត់ (password) របស់លោកអ្នកមានសុវត្ថិភាពឬអត់ ដោយកុំប្រើលេខកូដសម្ងាត់របស់គណនីហ្វេសប៊ុកដូចនឹងកម្មវិធីដទៃផ្សេងទៀតឲ្យសោះ។ សូមដាក់លេខកូដសម្ងាត់ឲ្យខ្លាំង (Strong Password) និងពិបាកសម្រាប់អ្នកផ្សេងស្មានដឹង។
ចំណាំ៖ Security Checkup Tool ដំណើរការតែលើកុំព្យូទ័រ និងកម្មវិធីហ្វេសប៊ុកចុងក្រោយបង្អស់នៅទូរស័ព្ទ ប្រើប្រព័ន្ធប្រតិបត្តិការ Android ឬ iOS ប៉ុណ្ណោះ។
ចុចត្រង់នេះ ដើម្បីឆែកសុវត្ថិភាពគណនីហ្វេសប៊ុក ដោយធ្វើតាមការណែនាំ!
អានអត្ថបទផ្សេងទៀត៖
- ចាក់សោគណនីហ្វេសប៊ុកថែមមួយជាន់ទៀត មិនឲ្យ Hackers លួចយកបាន
- ចាក់សោគណនី Gmail ដោយ Authy 2FA Apps