ត្រៀម​ខ្លួន​ចូលរួម​កម្មវិធី BarCamp Battambang ថ្ងៃ​ទី​១៧-១៨ វិច្ឆិកា ឬ​នៅ?

លោក​អ្នក​អាច​ចុះ​ឈ្មោះ​ចូលរួម​ព្រឹត្តិការណ៍​នេះ​ដោយ​មិន​គិត​ថ្លៃ និង​អាច​មាន​ឱកាស​ទទួល​បាន​អាវយឺត​ដ៏​ស្រស់​ស្អាត​ពី​កម្មវិធី​ទៀត​ផង។

1920
បារខែម​បាត់ដំបង ២០១៨ (BarCamp Battambang ២០១៨)
បារខែម​បាត់ដំបង ២០១៨ (BarCamp Battambang ២០១៨)

ព្រឹត្តិការណ៍​បារខែម​សម្រាប់​អ្នក​នៅ​ខេត្ត​បាត់ដំបង ត្រឡប់​មក​វិញ​ហើយ ដែល​នឹង​ប្រារព្ធ​នៅ​ថ្ងៃ​ទី​១៧១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ខាង​មុខ​នេះ ចាប់​ពី​ម៉ោង ៧​ព្រឹក​ដល់​ម៉ោង ៥​ល្ងាច ក្នុង​បរិវេណ​សាកលវិទ្យាល័យ អន្តរជាតិ ឌូវី សាខា​រំចេក ក្នុង​ខេត្ត​បាត់ដំបង។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

បារខែម​បាត់ដំបង ២០១៨ (BarCamp Battambang ២០១៨) ឬ​ហៅ​ថា​សន្និបាត​បច្ចេកវិទ្យា និង​ការ​ចាប់​ផ្ដើម​អាជីវកម្ម គឺ​ជា​ព្រឹត្តិការណ៍​ជួបជុំ​ចែក​រំលែក​ចំណេះដឹង​ជុំវិញ​បច្ចេកវិទ្យា និង​អាជីវកម្ម។ មិន​ខុស​ពី​កម្មវិធី​បារខែម​នៅ​តាម​បណ្ដា​ខេត្ត​ផ្សេង​ទៀត​ដែរ កម្មវិធី​នេះ​នឹង​អញ្ជើញ​វាគ្មិន​ជា​សហគ្រិន​វ័យ​ក្មេង អ្នក​ជំនាញ​ខាង​អាជីវកម្ម អ្នក​ជំនាញ​ខាង​បច្ចេកវិទ្យា សាស្ត្រាចារ្យ និង​សិស្ស​និស្សិត ដើម្បី​ចូលរួម​ចែក​រំលែក​ចំណេះដឹង និង​បទពិសោធន៍​ក្នុង​វិស័យ​បច្ចេកវិទ្យា និង​ការ​ចាប់​ផ្ដើម​អាជីវកម្ម។

លើស​ពី​នេះ​ទៀត នៅ​ក្នុង​កម្មវិធី​នេះ ក៏​មាន​តាំង​ពិព័រណ៍​បង្ហាញ​ផលិតផល​អាជីវកម្ម និង​សេវាកម្ម​ផ្សេងៗ​ផង​ដែរ​ដល់​យុវជន និង​ធុរកិច្ចជន​នៅ​ក្នុង​ខេត្ត​បាត់ដំបង ផ្ទាល់​តែ​ម្ដង។

អាន​អត្ថបទ​ផ្សេង​ទៀត៖

លោក​អ្នក​អាច​ចុះ​ឈ្មោះ​ចូលរួម​ព្រឹត្តិការណ៍​នេះ​ដោយ​មិន​គិត​ថ្លៃ និង​អាច​មាន​ឱកាស​ទទួល​បាន​អាវយឺត​ដ៏​ស្រស់​ស្អាត​ពី​កម្មវិធី​ទៀត​ផង។

កាល​ពី​ថ្ងៃ​ទី​២០ និង​ថ្ងៃ​ទី​២១ ខែ​តុលា ឆ្នាំ​២០១៨ ព្រឹត្តិការណ៍​បារខែម​អាស៊ាន (BarCamp ASEAN) ត្រូវ​បាន​ប្រារព្ធ​នៅ​ក្នុង​បរិវេណ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (សាលា​តិចណូ) ក្នុង​រាជធានី​ភ្នំពេញ និង​មាន​ក្រុមហ៊ុន​បច្ចេកវិទ្យា និង Startup ជាច្រើន​ចូលរួម ហើយ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​ក្រុម​យុវជន​ជាច្រើន​ផង​ដែរ។

សូម​ចុច Like និង See First ដើម្បី​ទទួល​បាន​ដំណឹងង និង​គន្លឹះ​ថ្មីៗ​អំពី​បច្ចេកវិទ្យា​មុន​គេ

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​អ្នក​ឲ្យ​បាន​ដឹង​ផង។ សូម​អរគុណ..!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។