ពានរង្វាន់ ICT ទឹកប្រាក់សរុប ២៧,០០០$ចាប់ផ្ដើមទទួលពាក្យហើយ
កម្មវិធីពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជា ឆ្នាំ២០១៨ (Cambodia ICT Awards) ដែលមានទឹកប្រាក់សរុប ២៧,០០០ដុល្លារសហរដ្ឋអាមេរិកសម្រាប់អ្នកទទួលបានជ័យលាភី ចាប់ផ្ដើមទទួលពាក្យចូលរួមប្រកួតហើយចាប់ពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨។