36 C
Phnom Penh
ថ្ងៃ​សុក្រ ទី​17 ខែ​ឧសភា ឆ្នាំ​2024

ហេគឃីង (Hacking)

Hacking category

Hacker លួច​យក​ទិន្នន័យ ៥០០ MB ពី​អង្គការ​ណាសា (NASA)

Hacker លួច​យក​ទិន្នន័យ ៥០០ MB ពី​អង្គការ​ណាសា (NASA)

បន្ទប់​ពិសោធន៍​របស់​អង្គការ​ណាសា (NASA) ឈ្មោះ Jet Propulsion Laboratory (JPL) ត្រូវ​បាន​ហេគឃ័រ (Hacker) វាយ​លុក​ចូល​ក្នុង​បណ្ដាញ (Network) និង​លួច​យក​ទិន្នន័យ​ចំនួន ៥០០ MB។ របាយការណ៍​របស់​អង្គការ​ណាសា ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មិថុនា...
Microsoft Patch Tuesday

Update Windows ជា​បន្ទាន់ ព្រោះ Hackers អាច​វាយ​ប្រហារ​ម៉ាស៊ីន​អ្នក​តាម​ចំណុច​ខ្សោយ​ថ្មី

ក្រុមហ៊ុន Microsoft ចេញ​ផ្សាយ​នូវ​ចំណុច​ខ្សោយ​ចំនួន ៨៨ ដែល​ក្នុង​នោះ​មាន​ចំណុច​ខ្សោយ​ចំនួន ២១ ត្រូវ​បាន​ចាត់​ទុក​ថា​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​បំផុត​ដែល​ប៉ះពាល់​ដល់​ផលិតផល​របស់​ខ្លួន នៅ​ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​២០១៩។ បើ​តាម​ការ​ផ្សាយ​របស់​ក្រុមហ៊ុន Microsoft ឱ្យ​ដឹង​ថា ចំណុច​ខ្សោយ​ដែល​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ទាំង ២១ ចំណុច​នោះ អនុញ្ញាត​ឱ្យ​អ្នក​វាយ​ប្រហារ​វាយ​លុក​បាន​ដោយ​ជោគជ័យ ហើយ​អាច​ដំណើរការ​កូដ​ពី​ចម្ងាយ (remote code) និង​អាច​គ្រប់គ្រង​ទៅ​លើ​ម៉ាស៊ីន​បាន​ទាំងស្រុង បន្ទាប់​មក​ក្រុម​ហេគឃឺ (Hackers) អាច​ធ្វើ​សកម្មភាព​បាន​តាម​អំពើ​ចិត្ត​ទៅ​លើ​ម៉ាស៊ីន​ដែល​រងគ្រោះ ដូចជា​ការ​ដំឡើង​កម្មវិធី បង្កើត​គណនី​អភិបាល​ផ្សេងៗ ការ​បើក ផ្លាស់ប្ដូរ ឬ​លុប​ទិន្នន័យ​ជាដើម។ ហេតុ​ដូច្នេះ ដើម្បី​ការពារ​ម៉ាស៊ីន​របស់​អ្នក​ពី​ការ​វាយ​ប្រហារ​តាម​រយៈ​ចំណុច​ខ្សោយ​ទាំងអស់​នេះ សូម​ប្រញាប់​ធ្វើ​បច្ចុប្បន្នភាព​ប្រព័ន្ធ​ប្រតិបត្តិការ​វីនដូ​របស់​អ្នក​ជា​បន្ទាន់ (Update Windows)។ ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​វីនដូ សូម​អនុវត្ត​ដូច​ខាង​ក្រោម៖ ចូល​ទៅ​កាន់ Windows Settings ចុច​លើ Update...
ជន​សង្ស័យ​ឈ្មោះ លី សុខផេង ពាក់ព័ន្ធ​នឹង​លួច​គណនី​ហ្វេសប៊ុក និង​បង្ហោះ​រូបភាព​អាក្រាត​បរិហារ​កេរ្តិ៍​ម្ចាស់​គណនី។

នគរបាល​ឃាត់​ខ្លួន​បុរស​ម្នាក់​ពាក់ព័ន្ធ​លួច​គណនី​ហ្វេសប៊ុក​និង​បង្ហោះ​រូប​អាក្រាត

កម្លាំង​នគរបាល​ខណ្ឌ​ចំការមន ឃាត់​ខ្លួន​បុរស​ម្នាក់​ពាក់ព័ន្ធ​នឹង​ករណី​លួច​កាន់កាប់​គណនី​ហ្វេសប៊ុក (Facebook Account) អ្នក​ដទៃ​ដោយ​គ្មាន​ការ​អនុញ្ញាត និង​បង្ហោះ​រូបភាព​អាក្រាត​បរិហារ​កេរ្តិ៍​ម្ចាស់​គណនី​ហ្វេសប៊ុក។ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ផ្សព្វផ្សាយ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន​នៅ​យប់​ថ្ងៃ​ទី​០៤ ខែ​មេសា ឆ្នាំ​២០១៩ ឲ្យ​ដឹង​ថា នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សហការ​ជាមួយ​នឹង​សមត្ថកិច្ច​នៃ​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ចំការមន បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់​ឈ្មោះ លី សុខផេង នៅ​ថ្ងៃ​ទី​០៣ ខែ​មេសា ពាក់ព័ន្ធ​នឹង​ករណី​លួច​កាន់កាប់​គណនី​ហ្វេសប៊ុក​អ្នក​ដទៃ​ដោយ​គ្មាន​ការ​អនុញ្ញាត និង​បាន​បង្ហោះ​រូបភាព​អាក្រាត​បរិហារ​កេរ្តិ៍​ម្ចាស់​គណនី​ហ្វេសប៊ុក។ នាយកដ្ឋាន​ឲ្យ​ដឹង​ទៀត​ថា ការ​ឈាន​ដល់​ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់​ខាង​លើ បន្ទាប់​ពី​មាន​ការ​ឯកភាព​ពី​ព្រះរាជអាជ្ញារង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក រៀល សុភិន និង​មាន​ការ​ចង្អុល​បង្ហាញ​ពី​ដើម​បណ្ដឹង​អំពី​ការ​លួច​កាន់កាប់​គណនី​ហ្វេសប៊ុក និង​បង្ហោះ​រូបភាព​អាក្រាត​របស់​ម្ចាស់​គណនី​ហ្វេសប៊ុក។ រហូត​ដល់​រសៀល​ថ្ងៃ​ទី​០៤ ខែ​មេសា នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​បាន​បញ្ជូន​សំណុំ​រឿង និង​ជន​សង្ស័យ​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី។ កាល​ពី​ថ្ងៃ​ទី​២៦...
WordPress

ចំណុច​ខ្សោយ​ថ្មី​មួយ​ក្នុង WordPress អាច​ឲ្យ​គេ​ហេគ​វេបសាយ​បាន​ទាំងស្រុង

ចំណុច​ខ្សោយ​ថ្មី​របស់​កម្មវិធី WordPress ត្រូវ​បាន​អ្នក​ជំនាញ​រក​ឃើញ និង​ទាមទារ​ឲ្យ​អ្នក​គ្រប់គ្រង​វេបសាយ​ដែល​ប្រើប្រាស់ WordPress ទាំងអស់ ត្រូវ​ធ្វើ​បច្ចុប្បន្នភាព​ភ្លាមៗ​ទៅ​កាន់​ជំនាន់​ចុងក្រោយ​បង្អស់ គឺ​ជំនាន់ 5.1.1...
Hacker

Hacker ដាក់​លក់​គណនី​អនឡាញ​ជិត ២៧​លាន​គណនី​លើ Dark Web

គណនី​អនឡាញ​ជិត ២៧​លាន​គណនី​ថ្មី​ទៀត ត្រូវ​បាន​ហេគឃឺ (Hacker) ដាក់​លក់​នៅ​លើ​វេបសាយ​ងងឹត (Dark Web) នៅ​ពេល​ថ្មីៗ​នេះ ដែល​ហេគឃឺ​បាន​លួច​ពី​វេបសាយ​ល្បីៗ​ចំនួន ៦ ផ្សេង​គ្នា។ នេះ​ជា​លើក​ទី​បួន​ហើយ​ដែល​គណនី​អនឡាញ​រាប់​លាន​គណនី ត្រូវ​បាន​ហេគឃឺ​ម្នាក់​ប្រកាស​ដាក់​លក់​នៅ​លើ Dark Web បន្ទាប់​ពី​ហេគឃឺ​រូប​នោះ​បាន​ដាក់​លក់​គណនី​អនឡាញ​ប្រមាណ ៨៩០​លាន​អនឡាញ​គណនី​ដែល​លួច​បាន​ពី​វេបសាយ​ល្បីៗ​ចំនួន ៣២​វេបសាយ​ក្នុង​ដំណាក់កាល​បី​ផ្សេង​គ្នា។ វេបសាយ The Hacker News ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៩...
កម្មវិធី Chrome

Update Chrome ភ្លាម បើ​មិន​ចង់​ឲ្យ Hackers គ្រប់គ្រង​កុំព្យូទ័រ​បាន

Chrome បញ្ចេញ​កំណែ​ជួសជុល (patch) បន្ទាន់​មួយ​ឲ្យ​អ្នក​ប្រើប្រាស់​របស់​ខ្លួន​ប្រញាប់​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី​រុករក Chrome ដើម្បី​ជៀស​ផុត​ពី​ការ​វាយ​ប្រហារ​ដោយ​ក្រុម​ហេគឃឺ (Hackers) ពី​ចម្ងាយ​តាម​រយៈ​ចំណុច​ខ្សោយ​ដែល​ទើប​រក​ឃើញ។ ការ​ចេញ​នូវ​កំណែ​ជួសជុល​នេះ បន្ទាប់​ពី​ក្រុមហ៊ុន Google ដែល​ជា​ម្ចាស់​នៃ​កម្មវិធី Chrome ទទួល​បាន​របាយការណ៍​នៃ​ភាព​ងាយ​រងគ្រោះ​ដ៏​សំខាន់​មួយ​ពី​អ្នក​ស្រាវជ្រាវ​ផ្នែក​សន្តិសុខ​បច្ចេកវិទ្យា​ម្នាក់​របស់​ខ្លួន​កាល​ពី​ចុង​ខែ​កុម្ភៈ ថ្មីៗ​នេះ។ អ្នក​ស្រាវជ្រាវ​ផ្នែក​សន្តិសុខ​បច្ចេកវិទ្យា​មក​ពី​ក្រុម​អ្នក​វិភាគ​ការ​គំរាមកំហែង​នៃ​ក្រុមហ៊ុន Google លោក Clement Lecigne បាន​រក​ឃើញ​ចំណុច​ខ្សោយ​នៃ​កម្មវិធី Chrome ដែល​ជា​ភាព​ងាយ​រងគ្រោះ​ខ្លាំង​ដែល​អនុញ្ញាត​ឲ្យ​ក្រុម​ហេគឃឺ (Hackers) អាច​ដំណើរការ​កូដ​ពី​ចម្ងាយ​រហូត​ឈាន​ដល់​គ្រប់គ្រង​ម៉ាស៊ីន​កុំព្យូទ័រ​បាន​ទាំងស្រុង​តែ​ម្ដង។ ភាព​ងាយ​រងគ្រោះ​នេះ ត្រូវ​បាន​គេ​ដាក់​លេខ​សម្គាល់ CVE-2019-5786 ដែល​ប៉ះពាល់​ទៅ​លើ​កម្មវិធី​រុករក Chrome នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​មួយ​ចំនួន​ដូចជា Microsoft...
Adobe

Update ភ្លាម បើ​មិន​ចង់​ឲ្យ Hackers គ្រប់គ្រង​ម៉ាស៊ីន​របស់​អ្នក

ថ្មីៗ​នេះ ក្រុមហ៊ុន Adobe បាន​ប្រកាស​ឲ្យ​អ្នក​ប្រើប្រាស់​កម្មវិធី​របស់​ខ្លួន​ប្រញាប់​ធ្វើ​បច្ចុប្បន្នភាព (update) កម្មវិធី​ចំនួន​ពីរ ទៅ​កាន់​កំណែ​ចុងក្រោយ ដើម្បី​ជៀស​ផុត​ពី​ការ​វាយ​ប្រហារ​ពី​សំណាក់​ក្រុម​ហេគឃឺ (Hackers)។ កម្មវិធី​ទាំងពីរ​ដែល​ក្រុមហ៊ុន​នេះ​ប្រកាស​ឲ្យ​អតិថិជន​របស់​ខ្លួន​ប្រញាប់...
WhatsApp Video Calling Hack

Update WhatsApp ឥឡូវ​នេះ បើ​មិន​ចង់​រងគ្រោះ​ដោយ​ការ Hack

ថ្មីៗ​នេះ គ្រាន់​តែ​ទទួល​ការ​ហៅ​ចូល​ជា​វីដេអូ (Video Call) នៅ​លើ​កម្មវិធី WhatsApp Messenger ទាំង​នៅ​លើ​ទូរស័ព្ទ​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Android...
សេចក្ដី​ជូន​ដំណឹង​របស់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា (ACCD)។

អ្នក​ប្រើ Facebook គួរ​ដឹង​ពី​ល្បិច Hackers ឆបោក​តាម​តំណ​ភ្ជាប់ (Link)

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​ក្រសួង​មហាផ្ទៃ (Anti Cyber Crime Department, ACCD) បាន​ជូន​ដំណឹង​ដល់​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត ទូរស័ព្ទ​ឆ្លាតវៃ...
ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍។

ក្រសួង​ប្រៃសណីយ៍​ជ្រើស​និស្សិត​ឲ្យ​ចូលរួម​ប្រកួត Cyber Contest

អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ជូន​ដំណឹង​ស្ដីពី​ការ​ជ្រើសរើស​និស្សិត​ឲ្យ​ចូលរួម​ប្រកួត​ប្រជែង​ផ្នែក​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន Cambodia Cyber Contest...
Public WiFi/Free WiFi

គន្លឹះ ៥​ចំណុច​គួរ​ដឹង ពេល​ប្រើ Public WiFi ឲ្យ​មាន​សុវត្ថិភាព

ប្រាកដ​ណាស់! នៅ​ពេល​ណា​មួយ​នោះ លោក​អ្នក​នឹង​ភ្ជាប់​ទូរស័ព្ទ ឬ​កុំព្យូទ័រ​របស់​​អ្នក​ទៅ​កាន់​បណ្ដាញ​អ៊ីនធឺណិត​ដែល​មិន​មាន​សុវត្ថិភាព ឬ​អ៊ីនធឺណិត​មិន​គិត​ថ្លៃ ឬ​អ៊ីនធឺណិត​សេធារណៈ (Public WiFi) ដោយសារ​តែ​ភាព​ចាំបាច់​ណា​មួយ​ជាក់​ជា​មិន​ខាន។...
របៀប​ទាញ​យក​គណនី​ហ្វេសប៊ុក​ដែល​ត្រូវ​គេ​លួច (Facebook Account Hacked) យក​មក​វិញ។

របៀប​ទាញ​យក​គណនី​ហ្វេសប៊ុក​ដែល​ត្រូវ​គេ​ហេគ​យក​មក​វិញ

បច្ចុប្បន្ន មនុស្ស​ទូទៅ​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ដើម្បី​ទំនាក់ទំនង​គ្នា​ជាមួយ​មិត្តភ័ក្ដិ គ្រួសារ ទំនាក់ទំនង​ក្នុង​ការ​លក់​ដូរ​ទំនិញ ផ្សព្វផ្សាយ​ផលិតផល​ផ្សេងៗ ផ្សព្វផ្សាយ​ពី​ម៉ាក​ក្រុមហ៊ុន​របស់​ខ្លួន​ឲ្យ​អ្នក​ដទៃ​កាន់​តែ​ស្គាល់ ផ្សព្វផ្សាយ​សេវាកម្ម​ថ្មីៗ​របស់​ក្រុមហ៊ុន...
ព្រឹត្តិការណ៍​អ៊ីនធឺណិត​បើក​ទូលាយ ២០១៨ (Open Cyber Talk 2018)។

Open Cyber Talk 2018 នឹង​ប្រារព្ធ​នៅ​ថ្ងៃ​សុក្រ ទី​២៣ មីនា

ព្រឹត្តិការណ៍​អ៊ីនធឺណិត​បើក​ទូលាយ ២០១៨ (Open Cyber Talk 2018) ក្រោម​ប្រធានបទ «យើង​ត្រូវការ​សំឡេង» នឹង​ប្រារព្ធ​នៅ​ថ្ងៃ​សុក្រ...
នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា (Anti Cyber Crime Department)។

Facebook Account ត្រូវ​គេ​លួច អាច​ដាក់​ពាក្យ​ប្ដឹង​ទៅ ACCP

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ប្រកាស​ជូន​ដំណឹង​ដល់​អ្នក​ជួប​ប្រទះ​បញ្ហា​ដូចជា ការ​លួច​យក​គណនី​ហ្វេសប៊ុក (Hack Facebook Account) ឬ​ការ​បោកប្រាស់​តាម​ប្រព័ន្ធ​បណ្ដាញ​សង្គម​ផ្សេងៗ អាច​ដាក់​ពាក្យ​បណ្តឹង​ទៅ​នគរបាល​​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា (Anti...
Loading...
error: សូម​អភ័យទោស! អ្នក​មិន​អាច​ចម្លង​អត្ថបទ​នេះ​បាន​ទេ។ សូម​ទាក់ទងទៅ​កាន់ ។ សូម​អរគុណ!