ហ្វេសប៊ុក (facebook) ជាបណ្ដាញសង្គមដ៏មានប្រជាប្រិយភាពនៅកម្ពុជា និងនៅលើពិភពលោក។ ហ្វេសប៊ុកបានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការទំនាក់ទំនងរវាងមិត្តភ័ក្តិ ក្រុមការងារ សាច់ញាតិ និងទំនាក់ទំនងរកសីុ។
ទន្ទឹមនឹងនេះដែរ មិត្តភ័ក្តិក្នុងហ្វេសប៊ុកមួយចំនួនមិនប្រាកដថាជាអ្នកប្រើដែលមានក្រមសីលធម៌នោះទេ។ នៅពេលនោះ អ្នកមិនចង់ឃើញការចែករំលែករបស់ពួកគាត់ដែលរំខានដល់អារម្មណ៍របស់អ្នក។
ជម្រើសតែមួយគត់ គឺលែងធ្វើមិត្តភ័ក្តិជាមួយពួកគាត់ (Unfriend)។
តើធ្វើម៉េចទើប unfriend ពួកគាត់បាន ហើយពួកគាត់ដឹងថាយើង unfriend ដែរអត់?
ប្រាកដណាស់ នៅពេលអ្នក unfriend ពួកគាត់ នោះបណ្ដាញសង្គមហ្វេសប៊ុកមិនប្រាប់ពួកគាត់ថាអ្នក unfriend នោះទេ។ នេះអាចឲ្យអ្នកទុកចិត្តបានថាអ្នកដែលត្រូវយើង unfriend គេមិនដឹងនោះទេ។
ខាងក្រោមជាវិធី unfriend៖
ជំហានទី១៖ ចូលទៅកាន់ profile របស់អ្នកដែលយើងចង់ unfriend
ជំហានទី២៖ ចុចលើពាក្យ friends នៅខាងលើ profile របស់គាត់
ជំហានទី៣៖ ចុចពាក្យ unfriend ជាការស្រេច។