គណនីហ្វេសប៊ុក (Facebook Account) ប្រមាណ ៥០លានគណនី ត្រូវបានហេគឃឺដែលគេមិនស្គាល់ឈ្មោះ (unknown hacker) ឬហេគឃឺមួយក្រុម (a group of hackers) លួចចូលគ្រប់គ្រងតាមវិធី zero-day vulnerability។
នេះជាមូលហេតុដែលគណនីហ្វេសប៊ុកដែលរងគ្រោះដោយការលួចចូលនេះ ចេះតែ Logged out ពីហ្វេសប៊ុកដោយស្វ័យប្រវត្តិកាលពីម្សិលមិញ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនហ្វេសប៊ុក នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ដោយលោក Guy Rosen អនុប្រធានគ្រប់គ្រងផលិតផល (VP of Product Management) បញ្ជាក់ថា ក្រុមជំនាញសន្តិសុខសុវត្ថិភាពបានរកឃើញការវាយប្រហារនេះកាលពី ៣ថ្ងៃមុន (ថ្ងៃទី២៥ កញ្ញា) ហើយពួកគេកំពុងតែស៊ើបអង្កេតអំពីបញ្ហានេះ។
អានអត្ថបទផ្សេងទៀត៖
- អ្នកលក់ផលិតផលអនឡាញ អាចនឹងត្រូវបង់ពន្ធនៅពេលខាងមុខ
- របៀបឆែកមើលថាតើមានគេលួច hacked ចូលគណនីហ្វេសប៊ុកដែរឬអត់
- ចាក់សោគណនីហ្វេសប៊ុកពីរជាន់ជាមួយកម្មវិធី authy 2fa
ទោះបីជាការស៊ើបអង្កេតនេះស្ថិតនៅក្នុងដំណាក់កាលដំបូងក៏ដោយ ប៉ុន្តែហ្វេសប៊ុកបញ្ជាក់ថា វាច្បាស់ណាស់ដែលអ្នកវាយប្រហារជ្រៀតចូលតាមកូដរបស់ហ្វេសប៊ុក ដែលប៉ះពាល់ដល់មុខងារ “View As” ដែលមុខងារនេះអនុញ្ញាតឲ្យអ្នកប្រើប្រាស់មើលឃើញ Profile ខ្លួនឯងដូចដែលអ្នកផ្សេងទៀតមើលឃើញ។ ដូច្នេះហើយ ហ្វេសប៊ុកបានបិទមុខងារនេះបណ្ដោះអាសន្នសិន ទម្រាំតែក្រុមហ៊ុនកែកំហុសឆ្គងទាំងនេះរួចរាល់។
ដោយសារតែវាជាដំណាក់កាលស៊ើបអង្កេតដំបូង ហ្វេសប៊ុកមិនទាន់កំណត់ថា តើព័ត៌មានអ្វីខ្លះត្រូវបានលួចយកនៅឡើយ? ហើយតើពួកគេបានប្រើប្រាស់ខុសដែរឬទេ (បំពាន) ចំពោះ token ដែលពួកគេបានលួចយក?
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់លោកអ្នកឲ្យបានដឹងអំពីព័ត៌មាននេះផង។ សូមអរគុណ!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕