សម្ដេច ហ៊ុន សែន៖ Hacker លួច Account Facebook និង​លុប​ទិន្នន័យ

2589
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន

សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ (Facebook Page) របស់​លោក​នៅ​ថ្ងៃ​ទី​២៥ កុម្ភៈ នេះ​ថា គណនី​ហ្វេសប៊ុក (Account Facebook) របស់​លោក​ត្រូវ​បាន​ក្រុម​ឧក្រិដ្ឋកម្ម​បច្ចេកវិទ្យា (Hacker) លួច​ចូល និង​លុប​ទិន្នន័យ​ព័ត៌មាន​អស់​មួយ​ចំនួន​ធំ។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

ទំព័រ​ហ្វេសប៊ុក​របស់​សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​ផ្សាយ​សារ​មួយ​ទៀត​បន្ទាប់​ពី​ប៉ុន្មាន​នាទី​ក្រោយ​នៃ​សារ​ព្រមាន​បិទ​ហ្វេសប៊ុក នៅ​ថ្ងៃ​ដដែល​នេះ ដោយ​បញ្ជាក់​ថា៖ «នៅ​មុន​នេះ​បន្តិច មាន​ក្រុម​ឧក្រិដ្ឋកម្ម​បច្ចេកវិទ្យា (Hacker) បាន​ចូល​មក​លួច Account Facebook ខ្ញុំ ហើយ​បាន​លួច​លុប​ទិន្នន័យ​ព័ត៌មាន​អស់​មួយ​ចំនួន​ធំ។»

សារ​ដដែល​បន្ថែម​ថា៖ «ពេល​នេះ ខាង​ក្រុមហ៊ុន Facebook កំពុង​ស៊ើប​អង្កេត​ជន​អគតិ​ដែល​មាន​ចេតនា​អាក្រក់​បំពុល និង​បំផ្លាញ​ព័ត៌មាន​នៅ​ក្នុង​សង្គម​ជាតិ​យើង។»

សារ​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook Page) របស់​សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។
សារ​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook Page) របស់​សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

នៅ​មុន​សារ​បញ្ជាក់​អំពី​ការ​លួច​គណនី​ហ្វេសប៊ុក និង​លុប​ទិន្នន័យ មាន​សារ​ព្រមាន​មួយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​សម្ដេច ហ៊ុន សែន ដោយ​បាន​លើក​ឡើង​​ថា លោក​នឹង​បិទ​លែង​ឲ្យ​ប្រើ​ហ្វេសប៊ុក​នៅ​ស្រុក​ខ្មែរ ប្រសិន​បើ​ក្រុមហ៊ុន​នេះ​ហ៊ាន​បិទ​ហ្វេសប៊ុក​របស់​លោក។ សារ​នោះ​សរសេរ​ថា ៖«ក្រុមហ៊ុន​ហ្វេសប៊ុក បាន​លុប និង​ព្យាយាម​បិទ​គណនី​របស់​ខ្ញុំ។ តែ​ខ្ញុំ ហ៊ុន សែន សូម​ប្រាប់​ទៅ​វិញ​ថា បើ​អ្នក​ឯង​ហ៊ាន​បិទ​ហ្វេសប៊ុក​របស់​ខ្ញុំ ខ្ញុំ​នឹង​បិទ​លែង​ឲ្យ​ប្រើ​ហ្វេសប៊ុក​នៅ​ស្រុក​ខ្មែរ។»

សារ​ព្រមាន​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។
សារ​ព្រមាន​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

បើ​តាម​ការ​ចូល​ទៅ​មើល​ផ្ទាល់​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឃើញ​ថា​ទិន្នន័យ​មួយ​ចំនួន​ធំ​ត្រូវ​បាន​បាត់បង់ ហើយ​នៅ​សល់​តែ​រូបថត និង​ទិន្នន័យ​ព័ត៌មាន​កាល​ពី​ចុង​ឆ្នាំ​២០១៣ និង​ដើម​ឆ្នាំ​២០១៤ តែ​ប៉ុណ្ណោះ។

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​ឲ្យ​បាន​ដឹង​អំពី​ព័ត៌មាន​នេះ​ផង។ សូម​អរគុណ!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.netទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។