The ASEAN Rice Bowl Startup Awards ដែលជាកម្មវិធីប្រកួតប្រជែងផ្នែក Startup Business ដោយប្រើបច្ចេកវិទ្យា ប្រកាសលទ្ធផលជាផ្លូវការនូវជយលាភីតាមផ្នែកនីមួយៗកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨។
The ASEAN Rice Bowl Startup Awards (Rice Bowl) គឺជាកម្មវិធីប្រកួតប្រជែងពានរង្វាន់ថ្នាក់តំបន់អាស៊ាន ដែលត្រូវបានរៀបចំឡើងដោយមូលនិធិសហគ្រិនថ្មីៗ និងប្រារព្ធឡើងដោយស្មារតីនៃនវានុវត្តន៍ និងសហគ្រិនភាពក្នុង Startup Ecosystem នៅអាស៊ីអាគ្នេយ៍ ដើម្បីផ្ដល់ដំណោះស្រាយសម្រាប់សហគមន៍។
អានអត្ថបទផ្សេងទៀត៖
- ការងារសំខាន់ៗត្រូវធ្វើទាក់ទងនឹងបច្ចេកវិទ្យានៅកម្ពុជា
- Smart ផ្ដល់អាហារូបករណ៍ ១៥០០០ដុល្លារក្នុងម្នាក់ចំនួន ២០កន្លែង
- មិនចង់ឲ្យខូចភ្នែកពេលមើល YouTube ពេលយប់ អនុវត្តតាមវិធីនេះ
បន្ទាប់ពីចូលរួមប្រកួតជាច្រើនដំណាក់កាលមក អ្នកបច្ចេកវិទ្យាកម្ពុជា ជាច្រើនរូបទទួលបានជយលាភីពីកម្មវិធី Asean Rice Bowl Startup Awards 2018 រួមមាន៖
- ពានរង្វាន់ Best Fintech and Startup Of The Year បានទៅលើក្រុមហ៊ុន Morakot Technology
- ពានរង្វាន់ Best Newcomer បានទៅលើកុំព្យូទ័រគម្ពីរ (Kompi)
- ពានរង្វាន់ Founder Of The Year បានទៅលើស្ថាបនិកកុំព្យូទ័រគម្ពីរ លោក ធុល រិទ្ធី (Rithy Thul)
- ពានរង្វាន់ People’s Choice បានទៅលើ The Desk Coworking Space
- ពានរង្វាន់ Best Accelerator Or Incubator Program & Best Ecosystem Initiative បានទៅលើ Impact HUB Phnom Penh
- ពានរង្វាន់ Best Business Automation Tool បានទៅលើក្រុមហ៊ុន Biz Solution Co. Ltd
- ពានរង្វាន់ Best Coworking Space បានទៅលើ Emerald HUB Coworking Space
- ពានរង្វាន់ Best E-Commerce Startup បានទៅលើក្រុមហ៊ុន Maxx Tech
- ពានរង្វាន់ Best Health Tech & Life Helper Startup បានទៅលើកម្មវិធីសុខភាព Healthogo
- ពានរង្វាន់ Best Logistic & Supply Chain Startup បានទៅលើក្រុមហ៊ុនដឹកជញ្ជូនអាហារ Joonaak Delivery
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់លោកអ្នកឲ្យបានដឹងផង។ សូមអរគុណ..!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕