របៀប​មើល Facebook Profile ខ្លួន​ឯង​ឲ្យ​ដូច​នឹង​អ្នក​ដទៃ​ឃើញ

វិធី​មួយ​ដែល​អាច​ជួយ​ឲ្យ​លោក​អ្នក​មើល Facebook Profile ខ្លួន​ឯង​ដោយ​ក្លែង​ជា​អ្នក​ដទៃ​បាន​នោះ គឺ​ប្រើ​មុខងារ View As។

3919
វិធី​មើល Facebook Profile (View As) ខ្លួន​ឯង ដោយ​ក្លែង​ជា​អ្នកដទៃ។
វិធី​មើល Facebook Profile (View As) ខ្លួន​ឯង ដោយ​ក្លែង​ជា​អ្នកដទៃ។

បច្ចុប្បន្ន ក្រុមហ៊ុន​ហ្វេសប៊ុក (Facebook) កំពុង​តែ​ខិតខំ​កែសម្រួល​គោលការណ៍​ឡើង​វិញ​ទាក់ទង​នឹង​ឯកជនភាព​របស់​អ្នក​ប្រើប្រាស់​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង បន្ទាប់​ពី​មាន​រឿង​អាស្រូវ​បែក​ធ្លាយ​ទិន្នន័យ​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក ជាង ៨៧​លាន​នាក់​មក។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

ហ្វេសប៊ុក​បាន​ប្រើប្រាស់​វិធី​ជាច្រើន រួម​ទាំង​ការ​ផ្ញើ​សារ​ទៅ​កាន់​គណនី​ហ្វេសប៊ុក​ដែល​ទិន្នន័យ​ផ្ទាល់​ខ្លួន​របស់​ពួក​គេ បាន​ធ្លាក់​ទៅ​ក្នុង​ការ​គ្រប់គ្រង​របស់​ក្រុមហ៊ុន Cambridge Analytica និង​ការ​ជូន​ដំណឹង​ឲ្យ​អ្នក​ប្រើប្រាស់​ទាំងអស់ ចាប់ផ្ដើម​ត្រួត​ពិនិត្យ​ព័ត៌មាន​ផ្ទាល់​ខ្លួន​ឡើង​វិញ ទាក់ទង​នឹង​ការ​ផ្ដល់​ទិន្នន័យ​ទៅ​ឲ្យ App ឬ​ក៏​វែបសាយ (Website) កម្សាន្ត​ផ្សេងៗ។

ដើម្បី​ងាយស្រួល​ក្នុង​ការ​ពិនិត្យ​មើល​ថា​អ្នក​បាន​បង្ហាញ​ព័ត៌មាន​ផ្ទាល់​ខ្លួន​អ្វី​ខ្លះ​ទៅ​កាន់​ពិភពលោក ឬ​មិត្តភ័ក្ដិ Tech Khmer សូម​លើក​យក​វិធី​មួយ​ដែល​អាច​ជួយ​ឲ្យ​លោក​អ្នក​មើល Profile ខ្លួន​ឯង​ជា​អ្នក​ដទៃ។ មាន​ន័យ​ថា ប្រិយមិត្ត​ប្រើ​មុខងារ​នេះ​ដើម្បី​ក្លាយ​ខ្លួន​ឯង​ជា​មនុស្ស​ម្នាក់​ផ្សេង​ទៀត ហើយ​ចូល​មើល Profile ខ្លួន​ឯង​វិញ ដែល​ដូច​នឹង​អ្នក​ផ្សេង​ចូល​មើល Profile យើង​អ៊ីចឹង​ដែរ។

អាន​អត្ថបទ​ផ្សេង​ទៀត៖

វិធី​ទី​១ មើល Facebook Profile ដោយ​ប្រើប្រាស់​កុំព្យូទ័រ (Computer)

  • ដំណើរ​កម្មវិធី​បើក​វែបសាយ (Web Browsers) ណា​មួយ​ដែល​អ្នក​ពេញ​ចិត្ត
  • បញ្ចូល​អាសយដ្ឋាន www.facebook.com រួច Log in ចូល​គណនី​ហ្វេសប៊ុក​របស់​លោក​អ្នក
  • ចុច​លើ​រូប និង​ឈ្មោះ​របស់​អ្នក​នៅ​ខាង​លើ ​ផ្នែក​ខាង​ស្ដាំ​ដៃ​ជាប់​ពាក្យ Home (មើល​រូបភាព​ខាង​ក្រោម)
របៀប​មើល​គណនី​ហ្វេសប៊ុក​ខ្លួន​ឯង​ឲ្យ​ដូច​នឹង​អ្នក​ផ្សេង​មើល​ឃើញ​តាម​រយៈ​កុំព្យូទ័រ។
របៀប​មើល​គណនី​ហ្វេសប៊ុក​ខ្លួន​ឯង​ឲ្យ​ដូច​នឹង​អ្នក​ផ្សេង​មើល​ឃើញ​តាម​រយៈ​កុំព្យូទ័រ។
  • ចុច​លើ​សញ្ញា​ចុច​បី (…) ខាង​ក្រោម​រូប Cover នៅ​ខាង​ស្ដាំ​ដៃ (មើល​រូបភាព​ខាង​ក្រោម)
របៀប​មើល​គណនី​ហ្វេសប៊ុក​ខ្លួន​ឯង​ឲ្យ​ដូច​នឹង​អ្នក​ផ្សេង​មើល​ឃើញ​តាម​រយៈ​កុំព្យូទ័រ។
របៀប​មើល​គណនី​ហ្វេសប៊ុក​ខ្លួន​ឯង​ឲ្យ​ដូច​នឹង​អ្នក​ផ្សេង​មើល​ឃើញ​តាម​រយៈ​កុំព្យូទ័រ។
  • ជ្រើសរើស​យក View As (មើល​រូបភាព​ខាង​ក្រោម)
របៀប​មើល​គណនី​ហ្វេសប៊ុក​ខ្លួន​ឯង​ឲ្យ​ដូច​នឹង​អ្នក​ផ្សេង​មើល​ឃើញ​តាម​រយៈ​កុំព្យូទ័រ។
របៀប​មើល​គណនី​ហ្វេសប៊ុក​ខ្លួន​ឯង​ឲ្យ​ដូច​នឹង​អ្នក​ផ្សេង​មើល​ឃើញ​តាម​រយៈ​កុំព្យូទ័រ។
  • អ្នក​នឹង​ឃើញ​អក្សរ​មួយ​ជួរ​ផុស​ឡើង​នៅ​លើ Cover Photo របស់​អ្នក (មើល​រូបភាព​ខាង​ក្រោម) ដោយ​សរសេរ​ថា This is what your profile looks like to Public។ មាន​ន័យ​ថា លោក​អ្នក​កំពុង​ក្លាយ​ជា​អ្នក​ផ្សេង​ម្នាក់​ទៀត ហើយ​ចូល​មើល​គណនី​ហ្វេសប៊ុក​របស់​អ្នក។ សូម​ឆែក​មើល​ព័ត៌មាន​នៅ​ក្នុង​គណនី​របស់​អ្នក​ដោយ​យក​ចិត្ត​ទុក​ដាក់ ថា​អ្នក​បាន​បង្ហាញ​ព័ត៌មាន​អ្វី​ខ្លះ​ទៅ​ឲ្យ​ជន​ដែល​អ្នក​មិន​ស្គាល់។
របៀប​មើល​គណនី​ហ្វេសប៊ុក​ខ្លួន​ឯង​ឲ្យ​ដូច​នឹង​អ្នក​ផ្សេង​មើល​ឃើញ​តាម​រយៈ​កុំព្យូទ័រ។
របៀប​មើល​គណនី​ហ្វេសប៊ុក​ខ្លួន​ឯង​ឲ្យ​ដូច​នឹង​អ្នក​ផ្សេង​មើល​ឃើញ​តាម​រយៈ​កុំព្យូទ័រ។
  • បន្ទាប់​ពី​ពិនិត្យ​រួចរាល់ សូម​ចុច​សញ្ញា x ដែល​នៅ​ខាង​ឆ្វេង​ដៃ​នៃ​ជួរ​អក្សរ​ដែល​ផុស​នៅ​លើ​រូប Cover របស់​អ្នក ដើម្បី​បញ្ចប់​បេសកកម្ម​ត្រួត​ពិនិត្យ​នេះ។
របៀប​មើល​គណនី​ហ្វេសប៊ុក​ខ្លួន​ឯង​ឲ្យ​ដូច​នឹង​អ្នក​ផ្សេង​មើល​ឃើញ​តាម​រយៈ​កុំព្យូទ័រ។
របៀប​មើល​គណនី​ហ្វេសប៊ុក​ខ្លួន​ឯង​ឲ្យ​ដូច​នឹង​អ្នក​ផ្សេង​មើល​ឃើញ​តាម​រយៈ​កុំព្យូទ័រ។

វិធី​ទី​២ មើល​ដោយ​ប្រើប្រាស់​ទូរស័ព្ទ Android

  • ដំណើរការ​កម្មវិធី​ហ្វេសប៊ុក (Facebook App)
  • Log in ចូល​គណនី​ហ្វេសប៊ុក​របស់​អ្នក (ប្រសិន​បើ​មិន​ទាន់ Log in)
  • ចុច​លើ​សញ្ញា​ឆ្នូត​បី​នៅ​ខាង​ស្ដាំ​ដៃ​ផ្នែក​ខាង​លើ (មើល​រូបភាព​ខាង​ក្រោម)
របៀប​មើល​គណនី​ហ្វេសប៊ុក​ខ្លួន​ឯង​ឲ្យ​ដូច​នឹង​អ្នក​ផ្សេង​មើល​ឃើញ​តាម​រយៈ​ទូរស័ព្ទ Android។
របៀប​មើល​គណនី​ហ្វេសប៊ុក​ខ្លួន​ឯង​ឲ្យ​ដូច​នឹង​អ្នក​ផ្សេង​មើល​ឃើញ​តាម​រយៈ​ទូរស័ព្ទ Android។
  • ចុច​លើ​រូប Profile ដែល​មាន​ឈ្មោះ​របស់​អ្នក​នៅ​ខាង​ឆ្វេង​ដៃ​ផ្នែក​ខាង​លើ​ ដើម្បី​ចូល​ទៅ​កាន់ Profile របស់​អ្នក (មើល​រូបភាព​ខាង​ក្រោម)
របៀប​មើល​គណនី​ហ្វេសប៊ុក​ខ្លួន​ឯង​ឲ្យ​ដូច​នឹង​អ្នក​ផ្សេង​មើល​ឃើញ​តាម​រយៈ​ទូរស័ព្ទ Android។
របៀប​មើល​គណនី​ហ្វេសប៊ុក​ខ្លួន​ឯង​ឲ្យ​ដូច​នឹង​អ្នក​ផ្សេង​មើល​ឃើញ​តាម​រយៈ​ទូរស័ព្ទ Android។
  • ចុច​លើ​រូប​ភ្នែក​ដែល​មាន​អក្សរ​ខាង​ក្រោម​ថា View As (មើល​រូបភាព​ខាង​ក្រោម)
របៀប​មើល​គណនី​ហ្វេសប៊ុក​ខ្លួន​ឯង​ឲ្យ​ដូច​នឹង​អ្នក​ផ្សេង​មើល​ឃើញ​តាម​រយៈ​ទូរស័ព្ទ Android។
របៀប​មើល​គណនី​ហ្វេសប៊ុក​ខ្លួន​ឯង​ឲ្យ​ដូច​នឹង​អ្នក​ផ្សេង​មើល​ឃើញ​តាម​រយៈ​ទូរស័ព្ទ Android។
  • អក្សរ​មួយ​ជួរ​នឹង​ផុស​លើ Profile របស់​អ្នក​ដោយ​សរសេរ​ថា This is what your profile looks like to Public (មើល​រូបភាព​ខាង​ក្រោម)។ មាន​ន័យ​ថា​លោក​អ្នក​កំពុង​តែ​ក្លាយ​ជា​នរណា​ម្នាក់​ផ្សេង​ទៀត ហើយ​ចូល​មើល​ព័ត៌មាន​របស់​អ្នក។ សូម​ឆែក​មើល​ព័ត៌មាន​នៅ​ក្នុង​គណនី​របស់​អ្នក​ដោយ​យក​ចិត្ត​ទុក​ដាក់ ថា​អ្នក​បាន​បង្ហាញ​ព័ត៌មាន​អ្វី​ខ្លះ​ទៅ​ឲ្យ​ជន​ដែល​អ្នក​មិន​ស្គាល់។
របៀប​មើល​គណនី​ហ្វេសប៊ុក​ខ្លួន​ឯង​ឲ្យ​ដូច​នឹង​អ្នក​ផ្សេង​មើល​ឃើញ​តាម​រយៈ​ទូរស័ព្ទ Android។
របៀប​មើល​គណនី​ហ្វេសប៊ុក​ខ្លួន​ឯង​ឲ្យ​ដូច​នឹង​អ្នក​ផ្សេង​មើល​ឃើញ​តាម​រយៈ​ទូរស័ព្ទ Android។
  • បន្ទាប់​ពី​ពិនិត្យ​រួចរាល់ សូម​ចុច​លើ​ពាក្យ Exit ដែល​នៅ​ខាង​ស្ដាំ​ដៃ​នៃ​ជួរ​អក្សរ​ដែល​ផុស​នៅ​លើ​រូប Cover របស់​អ្នក ដើម្បី​បញ្ចប់​បេសកកម្ម​ត្រួត​ពិនិត្យ​នេះ។
របៀប​មើល​គណនី​ហ្វេសប៊ុក​ខ្លួន​ឯង​ឲ្យ​ដូច​នឹង​អ្នក​ផ្សេង​មើល​ឃើញ​តាម​រយៈ​ទូរស័ព្ទ Android។
របៀប​មើល​គណនី​ហ្វេសប៊ុក​ខ្លួន​ឯង​ឲ្យ​ដូច​នឹង​អ្នក​ផ្សេង​មើល​ឃើញ​តាម​រយៈ​ទូរស័ព្ទ Android។

ចំណាំ៖ ចំពោះ​អ្នក​ប្រើប្រាស់ iPhone ក្រុម​ការងារ​នឹង update ជូន​នៅ​ពេល​ក្រោយ។

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​ឲ្យ​បាន​ដឹង​អំពី​ព័ត៌មាន​នេះ​ផង។ សូម​អរគុណ!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។