សល់​១​ថ្ងៃ​ទៀត​ទេ បោះឆ្នោត​គាំទ្រ​កុមារី​កម្ពុជា​ប្រកួត​ថ្នាក់​ពិភពលោក​ផង!

នៅ​ចាំ​អី​ទៀត នាំ​គ្នា​បោះឆ្នោត​គាំទ្រ​ឲ្យ​ក្រុម​កុមារី​កម្ពុជា យើង​ដែល​មាន​ឈ្មោះ​ថា Legendary Helpers ជាប់​ទទួល​ពាន​រង្វាន់​ប្រជាប្រិយ (People's Choice Award) ក្នុង​កម្មវិធី​ប្រកួត​លំដាប់​ពិភពលោក (World Pitch)។

3380
ក្រុម​កុមារី​កម្ពុជា ឈ្មោះ Legendary Helpers និង​គ្រូ​បង្វឹក​នៃ Technovation កម្ពុជា ទៅ​ដល់​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​៧ ខែ​សី​ហា ឆ្នាំ​២០១៨។
ក្រុម​កុមារី​កម្ពុជា ឈ្មោះ Legendary Helpers និង​គ្រូ​បង្វឹក​នៃ Technovation កម្ពុជា ទៅ​ដល់​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​៧ ខែ​សី​ហា ឆ្នាំ​២០១៨។

នៅ​សល់​តែ ១​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ការ​បោះឆ្នោត​ជ្រើសរើស​ជយលាភី​ក្រុម​កុមារី​នៃ​កម្មវិធី​ប្រកួត​ថ្នាក់​ពិភពលោក​នៃ Technovation នឹង​ត្រូវ​បញ្ចប់​ហើយ​នៅ​ម៉ោង ១​រំលង​អធ្រាត្រ​ឆ្លង​​ចូល​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១៨ (ម៉ោង​នៅ​កម្ពុជា) ត្រូវ​នឹង​ម៉ោង ១១​ព្រឹក​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១៨ (ម៉ោង​នៅ​សហរដ្ឋ​អាមេរិក)។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

តោះ! នៅ​ចាំ​អី​ទៀត នាំ​គ្នា​បោះឆ្នោត​គាំទ្រ​ឲ្យ​ក្រុម​កុមារី​កម្ពុជា យើង​ដែល​មាន​ឈ្មោះ​ថា Legendary Helpers ទាំងអស់​គ្នា​ឥឡូវ​នេះ​ឲ្យ​ទទួល​បាន​ជយលាភី​លំដាប់​ពិភពលោក ដោយ​ចុច​លើ​តំណ​ភ្ជាប់ និង​អនុវត្ត​តាម​រូបភាព​​ក្នុង​ចំណុច​នៃ​របៀប​បោះឆ្នោត​គាំទ្រ​នៅ​ខាង​ក្រោម។

ក្រុម​កុមារី​នេះ​បាន​ជាប់​ឈ្មោះ​នៅ​ក្នុង​វគ្គ​ប្រកួត​ប្រជាប្រិយភាព (People’s Choice Award) នៃ Technovation World នៅ​ឆ្នាំ​២០១៨ នេះ ដែល​ត្រូវ​ប្រកួតប្រជែង​ជាមួយ​ក្រុម​កុមារី​ដែល​មក​ពី​ប្រទេស​ផ្សេង​ទៀត​ជុំវិញ​ពិភពលោក។

ទំព័រ​ហ្វេសប៊ុក (Facebook) របស់ Technovation កម្ពុជា ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០១៨ ថា ក្រុម​កុមារី​ដែល​មាន​ឈ្មោះ​ថា Legendary Helpers និង​គ្រូ​បង្វឹក​របស់​ពួក​គេ បាន​ទៅ​ដល់​សហរដ្ឋ​អាមេរិក ហើយ ដើម្បី​ចូលរួម​កម្មវិធី​ប្រកួត​ថ្នាក់​ពិភពលោក​នេះ (World Pitch)

អាន​អត្ថបទ​ផ្សេង​ទៀត៖

ក្រុម​កុមារី​នេះ បាន​បង្កើត​គំនិត​ច្នៃប្រឌិត​មួយ​ដោយ​បង្កើត​កម្មវិធី​ទូរស័ព្ទ (App) ដែល​មាន​ឈ្មោះ​ថា Health Journal ដែល​អាច​ឲ្យ​មាតា​បិតា​របស់​ពួក​គេ​ដឹង​ពី​ព័ត៌មាន​មួយ​ចំនួន​ពី​កូនៗ​របស់​ពួក​គាត់​យ៉ាង​ឆាប់​រហ័ស ដូចជា​អារម្មណ៍​របស់​ក្មេងៗ ការ​ប្រើប្រាស់​អាហារ និង​ទឹក ជាដើម។ លើស​ពី​នេះ​ទៀត App នេះ​នឹង​រក្សា​ព័ត៌មាន​ប្រចាំ​ថ្ងៃ​របស់​ក្មេងៗ​ជា​ទម្រង់​កំណត់ហេតុ​ទៀត​ផង។

របៀប​បោះឆ្នោត​គាំទ្រ​ក្រុម​កុមារី​កម្ពុជា នៅ​ក្នុង​ការ​ប្រកួត​រង្វាន់ People’s Choice Award ដូច​ខាង​ក្រោម៖

  1. ចុច​លើ​តំណ​ភ្ជាប់​នេះ៖ https://technovationchallenge.org/world-pitch/peoples-choice-award/#vote
  2. អនុវត្ត​ដូច​រូបភាព​ខាង​ក្រោម​នេះ
របៀប​បោះឆ្នោត​គាំទ្រ​កុមារី​កម្ពុជា។
របៀប​បោះឆ្នោត​គាំទ្រ​កុមារី​កម្ពុជា។

នៅ​ឆ្នាំ​២០១៨ នេះ កម្មវិធី​របស់ Technovation កម្ពុជា បាន​បង្រៀន​កុមារី​ជាង ១៨០​នាក់ នៅ​ក្នុង ៤៤​ក្រុម ឲ្យ​ចេះ​អំពី​ជំនាញ​សហគ្រិន និង​បច្ចេកវិទ្យា និង​បាន​ជួយ​ឲ្យ​ពួក​គេ​ដាក់​ពាក្យ​ទៅ​កាន់ Technovation ពិភពលោក។

Technovation គឺ​ជា​កម្មវិធី​អប់រំ​សហគ្រិនភាព​ក្នុង​វិស័យ​បច្ចេកវិទ្យា សម្រាប់​ការ​ប្រកួតប្រជែង​អន្តរជាតិ​ដែល​មាន​គោល​បំណង​បង្កើន​ចំនួន​ស្ត្រី​ក្នុង​វិស័យ​បច្ចេកវិទ្យា និង​សហគ្រិនភាព​ឲ្យ​កាន់​តែ​ច្រើន​បន្ថែម​ទៀត។

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​ឲ្យ​បាន​ដឹង​អំពី​ព័ត៌មាន​នេះ​ផង។ សូម​អរគុណ!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។