ក្រុមហ៊ុនធំៗចំនួនបីរបស់ចិន រួមគ្នាបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មអនឡាញ (Online) នៅលើផ្ទៃដីទំហំប្រមាណ ៨០៣ហិកតារនៅក្រុងបាវិត ខេត្តស្វាយរៀង ដែលជាខេត្តជាប់ព្រំដែនប្រទេសវៀតណាម។
សារព័ត៌មានក្នុងស្រុកឈ្មោះ Fresh News បានចុះផ្សាយនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ ឲ្យដឹងថា ក្រុមហ៊ុនឈ្មោះ Empire World Group ដែលជាម្ចាស់គម្រោងអភិវឌ្ឍន៍ទីក្រុងរណបបាវិត ខេត្តស្វាយរៀង បានចុះហត្ថលេខាលើកិច្ចសហការជាមួយក្រុមហ៊ុនមកពីប្រទេសចិន ពីរទៀតឈ្មោះ Bauing Group និង CFMA (City Facility Management) ដើម្បីពង្រីកសក្ដានុពលអាជីវកម្មបន្ថែមទៀត។
សារព័ត៌មានដដែលនេះបន្តទៀតថា ក្រុមហ៊ុនទាំងបីខាងលើ បានរួមគ្នាបង្កើតគម្រោងដ៏ធំមួយដែលមានឈ្មោះថា OBC ជាប្រភេទគម្រោងបែបអាជីវកម្មអនឡាញដែលរួមបញ្ចូលនូវឧស្សាហកម្មល្បែងអនឡាញផងដែរ។ គម្រោង OBC នេះជាគម្រោងមួយក្នុងចំណោមគម្រោងជាច្រើនទៀតនៅលើទឹកដីក្រុងបាវិត ដែលជំហានដំបូងអភិវឌ្ឍលើផ្ទៃដីទំហំ ៥០ហិកតារសិនក្នុងទំហំផ្ទៃដីអភិវឌ្ឍន៍សរុបប្រមាណ ៨០៣ហិកតារ។
អានអត្ថបទផ្សេងទៀត៖
- ៥០លានគណនីហ្វេសប៊ុក ត្រូវបានហេគ (hacked)
- អ្នកលក់ផលិតផលអនឡាញ អាចនឹងត្រូវបង់ពន្ធនៅពេលខាងមុខ
- របៀបឆែកមើលថាតើមានគេលួច hacked ចូលគណនីហ្វេសប៊ុកដែរឬអត់
- ចាក់សោគណនីហ្វេសប៊ុកពីរជាន់ជាមួយកម្មវិធី authy 2fa
នាយកប្រតិបត្តិក្រុមហ៊ុន Empire World Group លោក អេរិច លូ (Eric Loo) មានប្រសាសន៍ថា កិច្ចសហការរវាងក្រុមហ៊ុនទាំងបីនេះ គឺដើម្បីបង្កើតបច្ចេកវិទ្យាទំនើបមានលក្ខណៈស្តង់ដារអន្តរជាតិ ដែលអាចធានាបាននូវសន្តិសុខសុវត្ថិភាពលើផ្នែកបច្ចេកវិទ្យាដល់បណ្ដាក្រុមហ៊ុនវិនិយោគនានា ដូចជាក្រុមហ៊ុនកាស៊ីណូ (Casino) និងក្រុមហ៊ុនល្បែងភ្នាល់តាមអ៊ីនធឺណិតជាដើម។
លោក អេរិច លូ បន្ថែមថា ក្រុមហ៊ុន Bauing Group និង CFMA មានបទពិសោធន៍ផ្នែកបច្ចេកទេស និងគ្រប់គ្រងអចលនទ្រព្យជាង ២៥ឆ្នាំមកហើយ និងបានគ្របដណ្ដប់លើប្រទេសចំនួន ២០ នៅជុំវិញពិភពលោក។ ជាងនេះទៀត លោកថាក្រុមហ៊ុនទាំងពីរនេះជាក្រុមហ៊ុនឈានមុខគេនៅក្នុងទីផ្សារផ្នែកតុបតែងស្ថាបត្យកម្មចិន និងជាសញ្ញាសម្គាល់ល្បីល្បាញនៅក្នុងប្រទេសចិន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Fresh News។
ក្រុមហ៊ុន Empire World Group ក៏នៅមានគម្រោងផ្សេងទៀតដែរនៅលើទឹកដីក្រុងបាវិត ដូចជាគម្រោងកាស៊ីណូ សណ្ឋាគារ រមណីយដ្ឋាន មជ្ឈមណ្ឌលផ្សារទំនើប និងគម្រោងជាច្រើនទៀត។
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់លោកអ្នកឲ្យបានដឹងផង។ សូមអរគុណ..!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕