Alibaba បង្កើតកំណត់ត្រាលក់ថ្មីដោយក្នុងរយៈពេលតែ ២៤ម៉ោង ក្រុមហ៊ុននេះលក់បានរហូតជាង ៣០,៨ពាន់លានដុល្លារ នៅក្នុងទិវានៅលីវដែលភាសាអង់គ្លេសហៅថា Singles Day នៅឆ្នាំ២០១៨ នេះ។
ទិវានៅលីវ (Singles Day) ដែលត្រូវគេបានប្រារព្ធឡើងដើម្បីអបអរសាទរដល់ភាពនៅលីវ ចំថ្ងៃទី១១ ខែវិច្ឆិកា (ខែទី១១) នៅប្រទេសចិន ក្រុមហ៊ុនជាច្រើនបានលក់ទំនិញបញ្ចុះតម្លៃទាំងនៅលើ Online និង Offline។
នៅក្នុងទិវា Singles Day នេះ ក្រុមហ៊ុន Alibaba ដែលជាក្រុមហ៊ុនលក់ទំនិញអនឡាញ (Online) ដ៏ធំមួយនៅប្រទេសចិន បានបំបែកឯកត្តកម្មចាស់ដែលលក់បាន ២៥,៣ពាន់លានដុល្លារកាលពីឆ្នាំ២០១៧ កើនឡើងដល់ ៣០,៨ពាន់លានដុល្លារនៅឆ្នាំ២០១៨។
Alibaba លក់ទំនិញបញ្ចុះតម្លៃជាច្រើននៅក្នុងរយៈពេល ២៤ម៉ោងនៃទិវា Singles Day ដែលមានលេខ១១ ដល់ទៅពីរដង (11:11)។ នេះជាព្រឹត្តិការណ៍លើកទី១០ ហើយ។
អានអត្ថបទផ្សេងទៀត៖
- អ្នកផលិតផលអនឡាញ អាចនឹងត្រូវបង់ពន្ធនៅពេលខាងមុខ
- ក្រុមហ៊ុនចិន ចំនួន៣ រួមគ្នាបង្កើតអាជីវកម្មអនឡាញនៅក្រុងបាវិត
- ក្រុមហ៊ុនអ៊ីនធឺណិតធំៗនៅកម្ពុជា រងការវាយប្រហារតាម DDoS
សារព័ត៌មាន CNBC ចុះផ្សាយថា ក្នុងព្រឹត្តិការណ៍លក់ទំនិញក្នុងទិវា Singles Day ក្នុងរយៈពេល ១នាទី ២៥វិនាទីដំបូង Alibaba អាចលក់ទំនិញបានរហូតដល់ ១ពាន់លានដុល្លារ និងក្នុងរយៈពេល ១ម៉ោង ការលក់របស់ Alibaba បានកើនឡើងលើស ១០ពាន់លានដុល្លារលឿនជាងឆ្នាំមុន ៥នាទី ២១វិនាទី។
ស្ថាបនិកក្រុមហ៊ុន Alibaba លោក Jack Ma ក៏បានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍សារព័ត៌មានមួយដែលជាការសម្គាល់នៃការចាប់ផ្ដើមទិវា Singles Day នេះដែរ ប៉ុន្តែលោកមិនបាននិយាយអ្វីនោះទេ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC ដដែល។
សូមចុច Like និង See First ដើម្បីទទួលបានដំណឹង និងគន្លឹះថ្មីៗអំពីបច្ចេកវិទ្យាមុនគេ
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់អ្នកឲ្យបានដឹងផង។ សូមអរគុណ..!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕