Hacker ម្នាក់​ប្រកាស​លុប​គណនី​មេ​ហ្វេសប៊ុក​នៅ​ថ្ងៃ​អាទិត្យ​នេះ

តើ hacker ម្នាក់​នេះ​អាច​លុប​គណនី​ហ្វេសប៊ុក​របស់​លោក Mark បាន​តាម​ការ​ប្រកាស​របស់​គាត់​ដែរ​ឬ​អត់? ដើម្បី​ដឹង​អំពី​ការ​ហេគ​នេះ មាន​តែ​ចាំ​មើល​ទាំងអស់​គ្នា​នៅ​ថ្ងៃ​អាទិត្យ នេះ​ទេ។

4792
Facebook CEO Mark Zuckerberg
Facebook CEO Mark Zuckerberg

ហេគឃឺ (Hacker) ម្នាក់ ប្រកាស​ថា​នឹង​លុប​គណនី​ហ្វេសប៊ុក​របស់​មេ​ហ្វេសប៊ុក គឺ​លោក Mark Zuckerberg ហើយ​នឹង​ផ្សាយ​វីដេអូ​ផ្ទាល់​ពី​ការ hack នោះ​ទៀត​ផង​នៅ​ថ្ងៃ​អាទិត្យ សប្ដាហ៍​នេះ។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

ជនជាតិ​តៃវ៉ាន់ (Taiwan) ឈ្មោះ Chang Chi-yuan ដែល​ជា hacker ម្នាក់​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា hacker ដែល​ស្វែងរក​កំហុស​ឆ្គង (bugs) និង​រាយការណ៍​កំហុស​ឆ្គង​ដែល​រក​ឃើញ​នោះ ដើម្បី​ប្រាក់​កម្រៃ បាន​ប្រកាស​នៅ​លើ​គណនី​ហ្វេសប៊ុក​ខ្លួន​ដែល​មាន​អ្នក​តាមដាន​រហូត​ដល់ ២៦០០០​នាក់​អំឡុង​ពេល​បង្ហោះ​សារ​នៅ​ថ្ងៃ​ពុធ ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៨ គំរាម​ថា​នឹង​លុប​គណនី​ហ្វេសប៊ុក (Facebook) របស់​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ហ្វេសប៊ុក លោក Mark Zuckerberg ហើយ​នឹង​ផ្សាយ​ផ្ទាល់​ពី​ការ​លុប​គណនី​ហ្វេសប៊ុក​នេះ​ទៀត​ផង​នៅ​ថ្ងៃ​អាទិត្យ ទី​៣០ ខែ​កញ្ញា នេះ នៅ​ម៉ោង ៦​រសៀល​ម៉ោង​នៅ​តៃវ៉ាន់ ត្រូវ​នឹង​ម៉ោង ៥​រសៀល​ម៉ោង​នៅ​កម្ពុជា។

យ៉ាង​នេះ​ក្ដី Hacker ម្នាក់​នេះ​មិន​បាន​ផ្ដល់​ព័ត៌មាន​បន្ថែម​អំពី​របៀប​ដែល​គាត់​នឹង​សម្រេច​បាន​នូវ​គោល​បំណង​របស់​គាត់​នោះ​ទេ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Business Insider នៅ​ថ្ងៃ​ទី​២៨ ខែ​កញ្ញា។

អាន​អត្ថបទ​ផ្សេង​ទៀត៖

កន្លង​ទៅ Hacker ម្នាក់​នេះ​ត្រូវ​បាន​ក្រុមហ៊ុន​បណ្ដាញ​ទំនាក់ទំនង​សង្គម Line Corp របស់​ជប៉ុន ដាក់​ឈ្មោះ​ឲ្យ​ថា ជា​អ្នក​ចូលរួម​ដ៏​ពិសេស ដោយសារ​បុរស​ម្នាក់​នេះ​បាន​ជួយ​ស្វែងរក​កំហុស​ឆ្គង​ឲ្យ​ក្រុមហ៊ុន​របស់​ខ្លួន។ មិន​ត្រឹម​តែ​ប៉ុណ្ណេះ​ទេ បុរស hacker ម្នាក់​នេះ​ក៏​ធ្លាប់​ត្រូវ​បាន​ក្រុមហ៊ុន​ឡាន​ក្រុង​មួយ ប្ដឹង​ចោទ​ពី​បទ​បាន​លួច​ចូល​ប្រព័ន្ធ​លក់​សំបុត្រ​ឡាន​ក្រុង ហើយ​ទិញ​សំបុត្រ​ក្នុង​តម្លៃ ១​ដុល្លារ​តៃវ៉ាន់ (ប្រហែល ៣​សេន​ដុល្លារ​សហរដ្ឋ​អាមេរិក) ទៀត​ផង។

តើ hacker ម្នាក់​នេះ​អាច​លុប​គណនី​ហ្វេសប៊ុក​របស់​លោក Mark បាន​តាម​ការ​ប្រកាស​របស់​គាត់​ដែរ​ឬ​អត់? ដើម្បី​ដឹង​អំពី​ការ​ហេគ​នេះ មាន​តែ​ចាំ​មើល​ទាំងអស់​គ្នា​នៅ​ថ្ងៃ​អាទិត្យ នេះ​ទេ។ ហើយ​ប្រសិន​បើ​គាត់ hack បាន​សម្រេច​មែន​នោះ មាន​ន័យ​ថា គណនី​ហ្វេសប៊ុក​របស់​លោក Mark ត្រូវ​បាន​គេ hack ពីរ​ដង ដោយ​លើក​ទី​មួយ គឺ​នៅ​ឆ្នាំ​២០១១ មាន hacker ម្នាក់ hack ចូល​គណនី​ហ្វេសប៊ុក​របស់​លោក ហើយ​សរសេរ​សារ​ជា​ភាសា​អង់គ្លេស​ថា “Let the hacking begin” ម្ដង​រួច​មក​ហើយ។

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​ឲ្យ​បាន​ដឹង​អំពី​ព័ត៌មាន​នេះ​ផង។ សូម​អរគុណ!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។