Apple ប្រកាសចេញឲ្យប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ iOS 11.3 ជាផ្លូវការហើយនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ (ម៉ោងនៅអាមេរិក) បន្ទាប់ពីបានដាក់ឲ្យប្រើប្រាស់សាកល្បងចាប់ពីខែមករា។ អ្នកប្រើប្រាស់ iPhone, iPad, និង iPod touch អាចធ្វើបច្ចុប្បន្នភាព iOS របស់ខ្លួនបានហើយនៅថ្ងៃនេះ។
នៅក្នុងកំណែជំនាន់ iOS ថ្មីនេះ Apple បានបន្ថែមមុខងារថ្មីជាច្រើនរួមមាន រូប Animoji ថ្មីសម្រាប់ iPhone X ការចូលទៅប្រើប្រាស់កំណត់ត្រាសុខភាពផ្ទាល់ខ្លួននៅក្នុងកម្មវិធីសុខភាព និងមុខងារជាច្រើនទៀត។ លើសពីនេះទៀត iOS 11.3 ក៏មានបញ្ចូលមុខងារសុខភាពថ្មទូរស័ព្ទ និងដំណើរការរបស់ទូរស័ព្ទផងដែរ។
ខាងក្រោមជាមុខងារសំខាន់ៗមួយចំនួនដែល Tech Khmer ដកស្រង់យកមកបង្ហាញលោកអ្នក ដែលមុខងារទាំងនេះត្រូវបានបញ្ចូលក្នុង iOS 11.3 ៖
- ARKit ផ្ដល់បទពិសោធន៍ថ្មីនៃ AR ដល់អ្នកប្រើប្រាស់ដែលប្រើផ្ទៃបញ្ឈរដូចជាជញ្ជាំង និងទ្វារ បន្ថែមលើផ្ទៃរាបដូចជា តុ និងកៅអី ហើយនឹងធ្វើឲ្យកាន់តែសុក្រឹតជាងមុនទៅនឹងផ្ទៃរាងមិនទៀងទាត់ដូចជារាងរង្វង់។
![AR Experience](https://www.techkhmer.net//wp-content/uploads/2018/03/ar-experience.jpg)
- Animoji អ្នកប្រើប្រាស់ iPhone X នឹងទទួលបានរូបថ្មីចំនួន៤ ទៀតដូចជារូបក្បាលតោ (lion) រូបក្បាលខ្លាឃ្មុំ (bear) រូបក្បាលនាគ (dragon) និងរូបលលាដ៍ក្បាលខ្មោច (skull)។
![រូបក្បាលនាគ (Dragon)។](https://www.techkhmer.net//wp-content/uploads/2018/03/dragon.jpg)
![រូបក្បាលតោ (Lion)។](https://www.techkhmer.net//wp-content/uploads/2018/03/lion.jpg)
![រូបក្បាលខ្លាឃ្មុំ (Bear)។](https://www.techkhmer.net//wp-content/uploads/2018/03/bear.jpg)
![រូបលលាដ៍ក្បាលខ្មោច (Skull)។](https://www.techkhmer.net//wp-content/uploads/2018/03/skull.jpg)
- Business Chat ជាមុខងារថ្មីសម្រាប់អ្នកប្រើប្រាស់ក្នុងការទំនាក់ទំនងគ្នាដោយផ្ទាល់ជាមួយនឹងកម្មវិធី Messages app នៅលើ iPhone និង iPad។
![Business Chat](https://www.techkhmer.net//wp-content/uploads/2018/03/business-chat.jpg)
- Health Records មុខងារថ្មីជួយអ្នកជំងឺអាចមើលនូវកំណត់ត្រាសុខភាពរបស់ពួកគេពីច្រើនអង្គភាពដោយគ្រាន់តែប្រើ iPhone។ លើសពីនេះទៀត ទិន្នន័យនៃ Health Records ត្រូវបានធ្វើកូដនីយកម្ម (encrypted) និងការពារដោយលេខសម្ងាត់ (passcode)។
![កំណត់ត្រាសុខភាព (Health Records)។](https://www.techkhmer.net//wp-content/uploads/2018/03/health-record.jpg)
- Data & Privacy អនុញ្ញាតឲ្យអ្នកប្រើប្រាស់ដឹងពីរបៀបដែលព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេអាចត្រូវបានគេប្រើ។
![Data & Privacy](https://www.techkhmer.net//wp-content/uploads/2018/03/data-privacy.jpg)
- Batteries and Performance មុខងារថ្មីមួយទៀតដែលបង្ហាញពីសុខភាពនៃថ្មទូរស័ព្ទ iPhone និងណែនាំអ្នកប្រើប្រាស់ ប្រសិនបើថ្មីទូរស័ព្ទត្រូវការជួសជុល។ លើសពីនេះទៀត លោកអ្នកអាចឃើញមុខងារគ្រប់គ្រងថាមពលថ្ម ដើម្បីជៀសវាងអស់ថ្មដោយមិនដឹងខ្លួន។
![Bater Health and Performace](https://www.techkhmer.net//wp-content/uploads/2018/03/battery-health-performance.jpg)
ក្រៅពីមុខងារសំខាន់ៗខាងលើនេះ នៅក្នុងកំណែជំនាន់ iOS 11.3 ក៏នៅមានមុខងារជាច្រើនទៀត ដែល Apple បានដាក់បញ្ចូលក្នុងជំនាន់ថ្មីនេះ។ ដើម្បីដឹងបន្ថែមអំពីមុខងារទាំងអស់នេះ លោកអ្នកអាចស្វែងរកនៅក្នុងកម្មវិធី (Tips App) លើ iPhone និង iPad របស់លោកអ្នកបាន។
អានអត្ថបទផ្សេងទៀត៖
- របៀបបិទ ឬបើក Control Center លើ Lock Screen iPhone iPad
- ដឹងអត់ Apple ID មួយថ្លៃប៉ុន្មាននៅលើទីផ្សារងងឹត
- របៀបបង្កើត Apple ID ដោយមិនចាំបាច់មាន Visa Card/Master Card នៅលើ iPhone
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់លោកអ្នកឲ្យបានដឹងអំពីព័ត៌មាននេះផង។ សូមអរគុណ!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕