កាលពីម្សិលមិញ (ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨) ក្រុមការងារនៃក្ដារចុចឆ្លាតវៃ (Khmer Smart Keyboard) បានបញ្ចេញកំណែជំនាន់ថ្មី គឺជំនាន់ ២.២.៨ សម្រាប់អ្នកប្រើប្រព័ន្ធ iOS ដើម្បីដោះស្រាយបញ្ហាក្ដារចុចចេះតែគាំងនៅពេលប្រើម្ដងៗនៅក្នុងជំនាន់ ២.២.៧។
ក្ដារចុចឆ្លាតវៃជំនាន់ ២.២.៧ សម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS (iPhone, iPad) ត្រូវបានអ្នកប្រើប្រាស់កត់សម្គាល់ឃើញថាមានបញ្ហាគាំង និងចេះតែបិទបើកក្ដារចុច ដែលធ្វើឲ្យអ្នកប្រើប្រាស់មានការអាក់អន់ចិត្តចំពោះការរំខាននេះ។ ដោយសារបញ្ហានេះ ក្រុមការងារនៃក្រុមហ៊ុន AliEN DEV Co., LTD ដែលជាអ្នកអភិវឌ្ឍក្ដារចុចឆ្លាតវៃនេះ បានខិតខំកែកំហុសឆ្គងនេះ និងបានបញ្ចេញជំនាន់ ២.២.៨ នៅលើ App Store ដើម្បីឲ្យអ្នកប្រើប្រាស់របស់ខ្លួនធ្វើបច្ចុប្បន្នភាព (update) ក្ដារចុចឆ្លាតវៃនេះ។
ក្រុមការងារអភិវឌ្ឍក្ដារចុចឆ្លាតវៃ បានសរសេរសារនៅលើទំព័រហ្វេសប៊ុក (Facebook) របស់ខ្លួនថា «សូមអធ្យាស្រ័យ និងអរគុណចំពោះការយោគយល់របស់ប្រិយមិត្តទាំងអស់ដែលគាំទ្រ Khmer Smart Keyboard។»
ទោះយ៉ាងណាក៏ដោយ ក្រុមការងារក្ដារចុចឆ្លាតវៃ សំណូមពរឲ្យអ្នកប្រើប្រាស់ទាំងអស់បន្តជូនដំណឹងទៅកាន់ក្រុមការងាររបស់ខ្លួន ប្រសិនបើមានបញ្ហា error កើតឡើងទៀត។
អានអត្ថបទផ្សេងទៀត៖
- ក្ដារចុចឆ្លាតវៃបន្ថែមរូប sticker ជារូបខ្យង មានឈ្មោះថា អូនខ្យង
- Play YouTube Videos នៅក្នុង background ទូរស័ព្ទ Android និង iPhone
- របៀបបិទ ឬបើកមុខងារ Control Center លើ lock screen នៃ iPhone និង iPad
ដូច្នេះ ប្រសិនបើលោកអ្នកបានដំឡើងក្ដារចុចឆ្លាតវៃជំនាន់មុនហើយ សូមចូលទៅកាន់ App Store និងស្វែងរកក្ដារចុចឆ្លាតវៃ ដោយវាយពាក្យ Khmer Smart Keyboard បន្ទាប់ចុចលើពាក្យ Update ដើម្បីធ្វើបច្ចុប្បន្នភាពក្ដារចុចរបស់លោកអ្នក។ ចំណែកឯអ្នកមិនទាន់មានទេ សូមចុចពាក្យ Get ដើម្បីដំឡើងក្ដារចុចឆ្លាតវៃជំនាន់ចុងក្រោយនេះ។
ក្ដារចុចឆ្លាតវៃ (Khmer Smart Keyboard) ត្រូវបានអ្នកប្រើប្រាស់ទូរស័ព្ទស្មាតហ្វូន (Smartphone) ទទួលស្គាល់ថាមានលក្ខណៈងាយស្រួលប្រើ និងវាយអក្សរបានលឿនជាងក្ដារចុចដទៃទៀតនៅលើទូរស័ព្ទស្មាតហ្វូន។ ក្ដារចុចនេះត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន AliEN DEV Co., LTD និងដាក់ឲ្យទាញយកដោយមិនគិតថ្លៃទាំងនៅលើ App Store និង Google Play Store កាលពីឆ្នាំ២០១៤។
សូមជួយចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិ និងក្រុមគ្រួសារ បើសិនជាអ្នកគិតថាវាមានប្រយោជន៍ចំពោះពួកគេដែរ។
កំណត់ចំណាំ៖ ហាមយកអត្ថបទពីគេហទំព័រ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕