App ជួយ​បច្ចេកទេស​កសិកម្ម​ដំបូង អាច​ទាញ​យក​ប្រើ​ដោយ​ឥត​គិត​ថ្លៃ

កម្មវិធី​ទូរស័ព្ទ​នេះ នឹង​អនុញ្ញាត​ឲ្យ​កសិករ​ខ្មែរ​ស្វែងយល់​ពី​បច្ចេកទេស​ធ្វើ​ស្រែ​ចម្ការ ដាំ​ដំណាំ និង​ចិញ្ចឹម​សត្វ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង និង​អាច​ទទួល​បាន​ប្រាក់​ចំណូល​កាន់​តែ​ច្រើន​ថែម​ទៀត។

5058
កម្មវិធី​សម្រាប់​ទូរស័ព្ទ​ឆ្លាតវៃ​ឈ្មោះ ទន្លេសាប (Tonlesap App) ជួយ​គាំទ្រ​ដល់​វិស័យ​កសិកម្ម។
កម្មវិធី​សម្រាប់​ទូរស័ព្ទ​ឆ្លាតវៃ​ឈ្មោះ ទន្លេសាប (Tonlesap App) ជួយ​គាំទ្រ​ដល់​វិស័យ​កសិកម្ម។

កម្មវិធី​សម្រាប់​ទូរស័ព្ទ​ឆ្លាតវៃ​ដែល​ជួយ​ដល់​កសិករ​កម្ពុជា អំពី​បច្ចេកទេស​កសិកម្ម ព័ត៌មាន​ទីផ្សារ​កសិកម្ម និង​គន្លឹះ​ចិញ្ចឹម​សត្វ​ឲ្យ​មាន​លក្ខណៈ​ប្រសើរ​ឡើង ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ និង​អាច​ទាញ​យក​បាន​ទាំង​សម្រាប់​ទូរស័ព្ទ iPhone និង Android នៅ​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០១៩។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

ទន្លេសាបជា​ឈ្មោះ​កម្មវិធី​ទូរស័ព្ទ​គាំទ្រ​ដល់​វិស័យ​កសិកម្ម​កម្ពុជា គឺ​ជា​ការ​ផ្ដួចផ្ដើម​បង្កើត​ឡើង​ដោយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ (AMK Cambodia) សហការ​ជាមួយ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​សហការ​គាំទ្រ​មូលនិធិ​ដោយ​អង្គការ​មួយ​ចំនួន​ទៀត។

កម្មវិធី​ទូរស័ព្ទ​នេះ នឹង​អនុញ្ញាត​ឲ្យ​កសិករ​ខ្មែរ​ស្វែងយល់​ពី​បច្ចេកទេស​ធ្វើ​ស្រែ​ចម្ការ ដាំ​ដំណាំ និង​ចិញ្ចឹម​សត្វ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង និង​អាច​ទទួល​បាន​ប្រាក់​ចំណូល​កាន់​តែ​ច្រើន​ថែម​ទៀត។ លើស​ពី​នេះ កម្មវិធី​ទូរស័ព្ទ​ដែល​ទើប​នឹង​ដាក់​ឲ្យ​ដំណើរការ​នេះ មាន​មុខងារ​ជួយ​ផ្ដល់​ព័ត៌មាន​ទីផ្សារ​កសិកម្ម ដូចជា​តម្លៃ​បន្លែ ផ្លែឈើ ជាដើម ដល់​កសិករ​ទាន់​ពេលវេលា ជាពិសេស​ទទួល​បាន​បទពិសោធន៍​ពី​សំណាក់​កសិករ​ជោគជ័យ និង​អ្នក​ជំនាញ​កសិកម្ម​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដែល​កសិករ​កំពុង​ជួប​ប្រទះ។

ក្រៅ​ពី​អត្ថប្រយោជន៍​ខាង​លើ កម្មវិធី​ទូរស័ព្ទ​នេះ​នៅ​ផ្ដល់​ភាព​ងាយស្រួល​ដល់​កសិករ​ក្នុង​ការ​ស្វែងរក​សម្ភារ​កសិកម្ម​ពី​ក្រុមហ៊ុន ឬ​ដេប៉ូ​ផ្គត់ផ្គង់​សម្ភារ​កសិកម្ម និង​អាច​កត់ត្រា​ព័ត៌មាន​នៃ​កសិដ្ឋាន​ផ្ទាល់​ខ្លួន​ទៀត​ផង។

អត្ថបទ​ផ្សេង​ទៀត៖


ត្រីវិស័យ App ផ្ដល់​ប្រឹក្សា​និង​តម្រង់​ទិស​សិស្ស​ពី​ជំនាញ​សិក្សា

ដើម្បី​ដឹង​កាន់​តែ​ច្បាស់​ពី​អត្ថប្រយោជន៍​នៃ​កម្មវិធី​ទូរស័ព្ទ​នេះ លោក​អ្នក​អាច​ទាញ​យក​ដើម្បី​ដំឡើង​នៅ​លើ​ទូរស័ព្ទ​ឆ្លាតវៃ​របស់​លោក​អ្នក​ដោយ​មិន​គិត​ថ្លៃ ដោយ​គ្រាន់​តែ​ចូល​ទៅ​កាន់៖

  • Play Store សម្រាប់​អ្នក​ប្រើ​ទូរស័ព្ទ​ប្រព័ន្ធ Android
  • App Store សម្រាប់​អ្នក​ប្រើ​ទូរស័ព្ទ iPhone ឬ​ប្រព័ន្ធ iOS

បន្ទាប់​ពី​ដំឡើង​កម្មវិធី​នេះ​រួច សូម​ដំណើរការ​កម្មវិធី និង​ចុះ​ឈ្មោះ​ដោយ​ធ្វើ​តាម​ការ​ណែនាំ​របស់​កម្មវិធី​នេះ​ជា​ការ​ស្រេច។

Tonlesap App
Tonlesap App
Tonlesap App
Tonlesap App
Tonlesap App
Tonlesap App
Tonlesap App
Tonlesap App
Tonlesap App
Tonlesap App

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​អ្នក​ឲ្យ​បាន​ដឹង​ផង។ សូម​អរគុណ..!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។