39 C
Phnom Penh
ថ្ងៃ​ចន្ទ ទី​29 ខែ​មេសា ឆ្នាំ​2024

សន្តិសុខឌីជីថល

នៅ​ក្នុង​ទំព័រ​នេះ នឹង​បង្ហាញ​រាល់​ដំណឹង និង​គន្លឹះ​សំខាន់ៗ​ទាក់ទង​នឹង​សុវត្ថិភាព (Securitty) នៃ​ទូរស័ព្ទ​ឆ្លាតវៃ (Smartphone) កុំព្យូទ័រ (Computer) បណ្ដាញ​ទំនាក់ទំនង​សង្គម (Social Media) អ៊ីមែល (E-mail) ពាក្យ​សម្ងាត់ (Password) និង​មេរោគ (Virus) ជាដើម។

ការ​កំណត់​ការ​ផ្ទៀងផ្ទាត់​ពីរ​កត្តា (ចាក់​សោ​ពីរ​តង់ ឬ 2FA) លើ​គណនី​ហ្វេសប៊ុក (Facebook Account) ដោយ​ប្រើ​លេខ​ទូរសព្ទ។

ចាក់​សោ​ពីរ​តង់ (2FA) លើ​គណនី Facebook តាម​រយៈ​លេខ​ទូរសព្ទ (PC)

ធិចខ្មែរ​បាន​រៀបរាប់​ពី​អត្ថប្រយោជន៍​ខ្លះៗ​រួច​ហើយ​នៃ​ការ​កំណត់​ការ​ផ្ទៀងផ្ទាត់​ពីរ​កត្តា (2FA) នៅ​លើ​គណនី​ហ្វេសប៊ុក (Facebook Account) នៅ​ក្នុង​អត្ថបទ «របៀប​ចាក់​សោ​ពីរ​តង់ (2FA) លើ​គណនី​ហ្វេសប៊ុក​តាម​រយៈ​លេខ​ទូរសព្ទ»...
ការ​គោរព និង​ការពារ​ទ្រព្យ​សម្បត្តិ​នៅ​លើ​អ៊ីនធឺណិត

ការ​គោរព និង​ការពារ​ទ្រព្យ​សម្បត្តិ​នៅ​លើ​អ៊ីនធឺណិត (វគ្គ​៥)

ទ្រព្យ​សម្បត្តិ​នៅ​លើ​អ៊ីនធឺណិត​មាន​អ្វី​ខ្លះ? រូបថត វីដេអូ អត្ថបទ សំឡេង និង​រូបភាព​ជាដើម ដែល​អ្នក​បាន​ផ្សាយ ឬ​អ្នក​ដទៃ​ផ្សាយ​នៅ​លើ​បណ្ដាញ​អ៊ីនធឺណិត គឺ​ជា​ទ្រព្យ​សម្បត្តិ។ តើ​ទ្រព្យ​សម្បត្តិ​ទាំងអស់​នេះ​សំខាន់​យ៉ាង​ណា​ចំពោះ​អ្នក? ហេតុ​អ្វី​អ្នក​ត្រូវ​ការពារ និង​ទាមទារ​ឱ្យ​គេ​គោរព? នៅ​ក្នុង​គោលការណ៍​ទី​៤ នៃ​សៀវភៅ​ណែនាំ​ស្ដីពី​ក្រម​សីលធម៌​សម្រាប់​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត នឹង​បង្ហាញ​អ្នក​អំពី​ចំណុច​ត្រូវ​ធ្វើ...
ការ​កំណត់​ពីរ​កត្តា (ចាក់​សោ​ពីរ​តង់ ឬ 2FA) លើ​គណនី​ហ្វេសប៊ុក (Facebook Account) ដោយ​ប្រើ​លេខ​ទូរសព្ទ។

របៀប​ចាក់​សោ​ពីរ​តង់ (2FA) លើ​គណនី​ហ្វេសប៊ុក​តាម​រយៈ​លេខ​ទូរសព្ទ (Android)

ការ​ថែរក្សា​សុវត្ថិភាព​លើ​គណនី​ហ្វេសប៊ុក (Facebook Account) គឺ​ប្រៀប​បាន​នឹង​ការ​ថែរក្សា​សុវត្ថិភាព​របស់​មនុស្ស​យើង​ម្នាក់ៗ​ដែរ ពីព្រោះ​ម្ចាស់​គណនី​នីមួយៗ​ប្រាកដ​ណាស់​មិន​ចង់​ឱ្យ​អ្នក​ណា​ម្នាក់​រំខាន​ដោយ​ការ​លួច​ចូល​ទៅ​ក្នុង​គណនី​របស់​ខ្លួន​ឡើយ។ តម្លៃ​នៃ​គណនី​ហ្វេសប៊ុក គឺ​មាន​តម្លៃ​ប្រែប្រួល​ទៅ​តាម​កិច្ចការ​ដែល​អ្នក​ធ្វើ​រាល់​ថ្ងៃ​នៅ​លើ​ហ្វេសប៊ុក។ អ្នក​ខ្លះ គណនី​ហ្វេសប៊ុក​គឺ​ជា​មាស​ប្រាក់​របស់​ពួក​គាត់ ចំណែក​ឯ​អ្នក​ខ្លះ​ទៀត វា​គ្រាន់​តែ​ជា​កន្លែង​កម្សាន្ត​ប៉ុណ្ណោះ​សម្រាប់​ពួក​គាត់ ហើយ​ពួក​គាត់​មិន​ខ្វល់​នឹង​ការ​បាត់បង់​គណនី​ហ្វេសប៊ុក​នោះ​ទេ ពីព្រោះ​ពួក​គាត់​មាន​លទ្ធភាព​បង្កើត​បាន​ថ្មី​ជានិច្ច ប៉ុន្តែ​ពួក​គាត់​ភ្លេច​គិត​ដល់​សុវត្ថិភាព​របស់​មិត្តភ័ក្ដិ ឬ​បងប្អូន​សាច់ញាតិ​របស់​គាត់។ ហេតុ​អ្វី​បាន​ជា​យើង​និយាយ​ដូច្នេះ? គឺ​ថា នៅ​ពេល​ដែល​មាន​ជន​ខិលខូច​លួច​យក​គណនី​ហ្វេសប៊ុក​របស់​យើង​បាន ទោះ​បី​ជា​គណនី​ហ្វេសប៊ុក​នោះ​មិន​សំខាន់ ឬ​មិន​មាន​ការណ៍​សម្ងាត់​ស្អី​ក៏ដោយ ប៉ុន្តែ​ជន​ខិលខូច​ប្រាកដ​ណាស់​នឹង​ប្រើ​គណនី​ហ្វេសប៊ុក​ដែល​គេ​លួច​បាន យក​ទៅ​បោក​បញ្ឆោត​មិត្តភ័ក្ដិ ឬ​សាច់ញាតិ​បងប្អូន​របស់​ម្ចាស់​គណនី​នោះ។ ជួនកាល មិត្តភ័ក្ដិ ឬ​សាច់ញាតិ​របស់​ពួក​គាត់​អាច​នឹង​ខាតបង់​ប្រយោជន៍​ធំ ដោយសារ​តែ​ការ​ធ្វេសប្រហែស​របស់​ម្ចាស់​គណនី​ហ្វេសប៊ុក។ ដូច្នេះ​ហើយ ការ​ចាក់​សោ​មួយ​តង់​ទៀត ឬ​គេ​ហៅ​ថា​ការ​ផ្ទៀងផ្ទាត់​ពីរ​កត្តា (Two-Factor Authentication, 2FA) នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​យើង...
ការ​ប្រើប្រាស់​ខ្លឹមសារ​លើ​ហ្វេសប៊ុក

១៨​ចំណុច អ្នក​មិន​ត្រូវ​ធ្វើ​ក្នុង​ការ​ប្រើប្រាស់​ខ្លឹមសារ​លើ​អ៊ីនធឺណិត? (វគ្គ​៤)

នេះ​ជា​ចំណុច​ដែល​អ្នក​មិន​ត្រូវ​ធ្វើ​នៅ​លើ​អ៊ីនធឺណិត​ចំនួន ១៨​ចំណុច ដែល Tech Khmer ដកស្រង់​ចេញ​ពី​គោលការណ៍​ទី​៣ នៃ​សៀវភៅ «ណែនាំ​ស្ដីពី​ក្រម​សីលធម៌​សម្រាប់​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត»។ នៅ​ក្នុង​គោលការណ៍​ទី​៣ ស្ដីពី...
ការ​ការពារ​ខ្លួន​នៅ​លើ​បណ្ដាញ​សង្គម (Protecting Yourself on Social Networks)

ការ​ការពារ​ខ្លួន​នៅ​លើ​បណ្ដាញ​សង្គម

ការ​ការពារ​ឯកជនភាព មិន​មែន​មាន​ន័យ​ត្រឹម​តែ​ថែ​រក្សា​ខ្លួន​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ថែរក្សា​មិត្តភ័ក្ដិ​របស់​យើង​ទៀត​ផង។
ការ​ប្រើប្រាស់​ខ្លឹមសារ​ត្រឹមត្រូវ​នៅ​លើ​បណ្ដាញ​សង្គម។

ចំណុច​ត្រូវ​ធ្វើ​ក្នុង​ការ​ប្រើប្រាស់​ខ្លឹមសារ​ត្រឹមត្រូវ​លើ​អ៊ីនធឺណិត? (វគ្គ​៣)

នេះ​ជា​គោលការណ៍​ទី​៣ ស្ដីពី «ការ​ប្រើប្រាស់​ខ្លឹមសារ​ត្រឹមត្រូវ» នៃ​សៀវភៅ «ណែនាំ​ស្ដីពី​ក្រម​សីលធម៌​សម្រាប់​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត» ដែល​ចងក្រង​ដោយ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN)។ កន្លង​ទៅ Tech Khmer...
មេរោគ​ទូរសព្ទ​ថ្មី​មួយ​ជា​ប្រភេទ Malware ឈ្មោះ Agent Smith។

មេរោគ​ថ្មី​ជ្រាប​ចូល​ទូរសព្ទ​ប្រើ Android ប្រមាណ ២៥​លាន​គ្រឿង

អ្នក​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ​អែនឌ្រោយ (Android) រួម​មាន​ទូរសព្ទ​ឆ្លាតវៃ (Smartphone) និង​ថេបប្លិត (Tablets) ប្រមាណ ២៥​លាន​គ្រឿង​ទូទាំង​ពិភពលោក ត្រូវ​បាន​គេ​រាយការណ៍​ថា...
Facebook Account Disabled

គណនី​ហ្វេសប៊ុក​ខ្ញុំ​លែង​ដំណើរការ (disabled)? ត្រូវ​ធ្វើ​ម៉េច?

អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ជាច្រើន​ជួប​ប្រទះ​នឹង​បញ្ហា​ដែល​គណនី​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​ត្រូវ​បាន​ក្រុមហ៊ុន​ហ្វេសប៊ុក​បិទ​លែង​ឱ្យ​ដំណើរការ (disabled) ហើយ​ពួក​គេ​ភាគច្រើន បាន​ជ្រើសរើស​ការ​បង្កើត​គណនី​ថ្មី​ប្រើ​ជំនួស​ឱ្យ​គណនី​ដែល​ខូច​នោះ។ តើ​អ្នក​ដឹង​ដោយ​ដូចម្ដេច​ថា​គណនី​ហ្វេសប៊ុក​របស់​អ្នក​ត្រូវ​បាន​ក្រុមហ៊ុន​បិទ? ជាទូទៅ ប្រសិន​បើ​គណនី​ហ្វេសប៊ុក​របស់​អ្នក​ត្រូវ​បាន​ក្រុមហ៊ុន​បិទ អ្នក​នឹង​ឃើញ​សារ​មួយ​នៅ​ពេល​ដែល​អ្នក Log in ចូល​ប្រើ​ហ្វេសប៊ុក។ សារ​នោះ​បញ្ជាក់​ថា គណនី​របស់​អ្នក​ត្រូវ​បាន​បិទ (disabled)។ សួរ​ថា​ហេតុ​អី​បាន​ជា​នៅ​សុខៗ​គណនី​ហ្វេសប៊ុក​របស់​អ្នក​ត្រូវ​បាន​ក្រុមហ៊ុន​បិទ? មាន​រឿង​ជាច្រើន​ដែល​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ភាគច្រើន​មិន​បាន​ដឹង ខណៈ​ដែល​ពួក​គេ​បាន​ធ្វើ​រឿង​ជាច្រើន​នៅ​លើ​បណ្ដាញ​សង្គម​មួយ​នេះ។ ហេតុផល​មួយ​ចំនួន​ខាង​ក្រោម​នេះ ជា​ហេតុ​បណ្ដាល​ឱ្យ​ក្រុមហ៊ុន​បិទ​គណនី​របស់​អ្នក៖ ប្រកាស (Posting) មាតិកា​ដែល​មិន​គោរព​តាម​គោលការណ៍​ណែនាំ​របស់​ហ្វេសប៊ុក ប្រើប្រាស់​ឈ្មោះ​ក្លែងក្លាយ (fake name) ក្លែង​បន្លំ​ធ្វើ​ជា​នរណា​ម្នាក់ បន្ត​ប្រព្រឹត្ត​នូវ​ឥរិយាបថ​ដែល​ហ្វេសប៊ុក​មិន​អនុញ្ញាត​នៅ​លើ​បណ្ដាញ​សង្គម ទាក់ទង​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ផ្សេង​ទៀត​ក្នុង​គោល​បំណង​រំខាន ឬ​យាយី ឬ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ឬ​ការ​ប្រព្រឹត្ត​ផ្សេង​ទៀត​ដែល​មិន​ត្រូវ​អនុញ្ញាត តើ​គួរ​ធ្វើ​អ្វី ប្រសិន​បើ​គណនី​ហ្វេសប៊ុក​របស់​អ្នក​ត្រូវ​បាន​បិទ? ដូច​ដែល Tech Khmer បាន​និយាយ​ខ្លះ​រួច​មក​ហើយ​នៅ​ខាង​លើ គឺ​អ្នក​ប្រើប្រាស់​ភាគច្រើន​ប្រាកដ​ជា​ជ្រើសរើស​បង្កើត​គណនី​ថ្មី ប៉ុន្តែ​វិធី​នេះ​មិន​ប្រាកដ​ថា​ល្អ​នោះ​ទេ ពីព្រោះ​អ្នក​កំពុង​តែ​បន្សល់​នូវ​គណនី ឬ​ឈ្មោះ​របស់​អ្នក​នៅ​លើ​បណ្ដាញ​សង្គម​ដែល​មាន​មិត្តភ័ក្ដិ ឬ​ក្រុម​គ្រួសារ​របស់​អ្នក​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​គណនី​នោះ​ផង​ដែរ។ អ្នក​បាន​ការពារ​ខ្លួន​របស់​អ្នក ប៉ុន្តែ​អ្នក​មិន​បាន​គិត​ពី​សុវត្ថិភាព​មិត្តភ័ក្ដិ ឬ​ក្រុម​គ្រួសារ​របស់​អ្នក​នៅ​លើ​ហ្វេសប៊ុក​នោះ​ទេ។ ហេតុ​ដូច្នេះ​ហើយ ប្រសិន​បើ​អ្នក​ជួប​បញ្ហា​នេះ សូម​អ្នក​ព្យាយាម​ទាញ​យក​គណនី​ហ្វេសប៊ុក​នោះ​ឱ្យ​អស់​លទ្ធភាព​សិន មុន​នឹង​ឈាន​ដល់​ការ​បង្កើត​គណនី​ថ្មី។ សូម​ចុច​លើ​តំណ​ភ្ជាប់​នេះ ដើម្បី​ធ្វើ​ការ​ស្រោចស្រង់​គណនី​របស់​អ្នក...
Hacker លួច​យក​ទិន្នន័យ ៥០០ MB ពី​អង្គការ​ណាសា (NASA)

Hacker លួច​យក​ទិន្នន័យ ៥០០ MB ពី​អង្គការ​ណាសា (NASA)

បន្ទប់​ពិសោធន៍​របស់​អង្គការ​ណាសា (NASA) ឈ្មោះ Jet Propulsion Laboratory (JPL) ត្រូវ​បាន​ហេគឃ័រ (Hacker) វាយ​លុក​ចូល​ក្នុង​បណ្ដាញ (Network) និង​លួច​យក​ទិន្នន័យ​ចំនួន ៥០០ MB។ របាយការណ៍​របស់​អង្គការ​ណាសា ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មិថុនា...
Microsoft Patch Tuesday

Update Windows ជា​បន្ទាន់ ព្រោះ Hackers អាច​វាយ​ប្រហារ​ម៉ាស៊ីន​អ្នក​តាម​ចំណុច​ខ្សោយ​ថ្មី

ក្រុមហ៊ុន Microsoft ចេញ​ផ្សាយ​នូវ​ចំណុច​ខ្សោយ​ចំនួន ៨៨ ដែល​ក្នុង​នោះ​មាន​ចំណុច​ខ្សោយ​ចំនួន ២១ ត្រូវ​បាន​ចាត់​ទុក​ថា​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​បំផុត​ដែល​ប៉ះពាល់​ដល់​ផលិតផល​របស់​ខ្លួន នៅ​ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​២០១៩។ បើ​តាម​ការ​ផ្សាយ​របស់​ក្រុមហ៊ុន Microsoft ឱ្យ​ដឹង​ថា ចំណុច​ខ្សោយ​ដែល​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ទាំង ២១ ចំណុច​នោះ អនុញ្ញាត​ឱ្យ​អ្នក​វាយ​ប្រហារ​វាយ​លុក​បាន​ដោយ​ជោគជ័យ ហើយ​អាច​ដំណើរការ​កូដ​ពី​ចម្ងាយ (remote code) និង​អាច​គ្រប់គ្រង​ទៅ​លើ​ម៉ាស៊ីន​បាន​ទាំងស្រុង បន្ទាប់​មក​ក្រុម​ហេគឃឺ (Hackers) អាច​ធ្វើ​សកម្មភាព​បាន​តាម​អំពើ​ចិត្ត​ទៅ​លើ​ម៉ាស៊ីន​ដែល​រងគ្រោះ ដូចជា​ការ​ដំឡើង​កម្មវិធី បង្កើត​គណនី​អភិបាល​ផ្សេងៗ ការ​បើក ផ្លាស់ប្ដូរ ឬ​លុប​ទិន្នន័យ​ជាដើម។ ហេតុ​ដូច្នេះ ដើម្បី​ការពារ​ម៉ាស៊ីន​របស់​អ្នក​ពី​ការ​វាយ​ប្រហារ​តាម​រយៈ​ចំណុច​ខ្សោយ​ទាំងអស់​នេះ សូម​ប្រញាប់​ធ្វើ​បច្ចុប្បន្នភាព​ប្រព័ន្ធ​ប្រតិបត្តិការ​វីនដូ​របស់​អ្នក​ជា​បន្ទាន់ (Update Windows)។ ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​វីនដូ សូម​អនុវត្ត​ដូច​ខាង​ក្រោម៖ ចូល​ទៅ​កាន់ Windows Settings ចុច​លើ Update...
សកម្មភាព​ឆបោក​តាម​អនឡាញ (Phishing)។

ធនាគារ ABA ឲ្យ​អតិថិជន​ប្រយ័ត្ន​ចំពោះ​ការ​ឆបោក​តាម​អនឡាញ

ធនាគារ ABA ដែល​ជា​ធនាគារ​មួយ​ក្នុង​ចំណោម​ធនាគារ​នៅ​កម្ពុជា ដែល​ផ្ដល់​សេវាកម្ម​ប្រតិបត្តិការ​ទូទាត់ និង​ផ្ទេរ​លុយ​រហ័ស​តាម​រយៈ​អនឡាញ ប្រកាស​ឲ្យ​អតិថិជន​របស់​ខ្លួន​ប្រុង​ប្រយ័ត្ន​ចំពោះ​អំពើ​ឆបោក​ផ្សេងៗ​តាម​អនឡាញ។ កាល​ពី​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០១៩ ធនាគារ​នេះ​បាន​ប្រកាស​ឲ្យ​អតិថិជន​ប្រយ័ត្ន​បន្ថែម​ទៀត​ចំពោះ​អ៊ីមែល ឬ​សារ​ខ្លីៗ​ណា​មួយ​ដែល​អះអាង​ថា​បាន​ផ្ញើ​ចេញ​ពី​ធនាគារ ABA មិន​ថា​វា​មាន​លក្ខណៈ​ដូចជា​សារ​របស់​ធនាគារ​ពិតៗ​ក៏ដោយ។ សេចក្ដី​ប្រកាស​របស់​ធនាគារ ABA បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា «ធនាគារ​យើង​ខ្ញុំ​មិន​ដែល​ឲ្យ​បុគ្គលិក ឬ​អ្នក​តំណាង​ណា​ម្នាក់​ទៅ​ទាក់ទង​សុំ​ព័ត៌មាន​គណនី ឬ​ព័ត៌មាន​កាត​ពី​អតិថិជន​ឡើយ។» លើស​ពី​នេះ​ទៀត ធនាគារ​បញ្ជាក់​បន្ថែម​ថា «ធនាគារ ABA មិន​ដែល​ផ្ញើ​អ៊ីមែល សារ​ខ្លីៗ ឬ​លីង​វេបសាយ​ទៅ​អ្នក (អតិថិជន) ដើម្បី​ស្នើ​ឲ្យ​អ្នក​បញ្ចូល​លេខ​កាត​របស់​ខ្លួន លេខ​សម្ងាត់​របស់​ធនាគារ​អនឡាញ ឬ​ព័ត៌មាន​សម្ងាត់​ដទៃៗ​ទៀត​ឡើយ។» ជាទូទៅ សកម្មភាព​ឆបោក​តាម​រយៈ​អ៊ីមែល ឬ​ក៏​សារ​ខ្លីៗ ដែល​គេ​ហៅ​ថា ភីសស៊ីង (Phishing) គឺ​ជា​សកម្មភាព​បញ្ចុះបញ្ចូល​ជន​ងាយ​រងគ្រោះ​ដែល​ជា​ជន​គោលដៅ​របស់​ជន​ទុច្ចរិត ឲ្យ​ផ្ដល់​ព័ត៌មាន​ដល់​ជន​ទុច្ចរិត​ដូចជា លេខ​កាត លេខ​គណនី​ធនាគារ លេខ​សម្ងាត់ និង​ព័ត៌មាន​លម្អិត​ផ្សេងៗ​ទៀត​ដែល​គេ​អាច​យក​ទៅ​ប្រើ​ដើម្បី​ធ្វើ​ការ​ក្លែង​បន្លំ។ ជន​ឆបោក​តែង​ព្យាយាម​បន្លំ​ធ្វើ​ឲ្យ​ខ្លួន​គេ​មើល​ទៅ ឬ​ស្ដាប់​ទៅ​ដូចជា​អ្នក​តំណាង​មក​ពី​ខាង​ស្ថាប័ន​ណា​មួយ ហើយ​ស្នើសុំ​ឲ្យ​ជន​ងាយ​រងគ្រោះ​ផ្ដល់​ព័ត៌មាន​ដែល​គេ​ត្រូវ​ការ។ ដើម្បី​ជា​ប្រយោជន៍​ដល់​លោក​អ្នក Tech Khmer សូម​ដកស្រង់​ខ្លឹមសារ​របស់​ធនាគារ ABA ដើម្បី​កត់​សម្គាល់​អំពើ​ឆបោក​តាម​អនឡាញ​ដូច​ខាង​ក្រោម៖ សម្គាល់​មើល​អ៊ីមែល​ដែល​ពួក​គេ​ប្រើ​ដើម្បី​ទាក់ទង​មក៖ ជួនកាល​អ៊ីមែល​ដែល​ជន​ក្លែង​បន្លំ​ប្រើ​វា​មាន​ភាព​ខុស​គ្នា​ពី​អ៊ីមែល​ពិត​តែ​អក្សរ​មួយ​ប៉ុណ្ណោះ។...
ជន​សង្ស័យ​ឈ្មោះ លី សុខផេង ពាក់ព័ន្ធ​នឹង​លួច​គណនី​ហ្វេសប៊ុក និង​បង្ហោះ​រូបភាព​អាក្រាត​បរិហារ​កេរ្តិ៍​ម្ចាស់​គណនី។

នគរបាល​ឃាត់​ខ្លួន​បុរស​ម្នាក់​ពាក់ព័ន្ធ​លួច​គណនី​ហ្វេសប៊ុក​និង​បង្ហោះ​រូប​អាក្រាត

កម្លាំង​នគរបាល​ខណ្ឌ​ចំការមន ឃាត់​ខ្លួន​បុរស​ម្នាក់​ពាក់ព័ន្ធ​នឹង​ករណី​លួច​កាន់កាប់​គណនី​ហ្វេសប៊ុក (Facebook Account) អ្នក​ដទៃ​ដោយ​គ្មាន​ការ​អនុញ្ញាត និង​បង្ហោះ​រូបភាព​អាក្រាត​បរិហារ​កេរ្តិ៍​ម្ចាស់​គណនី​ហ្វេសប៊ុក។ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ផ្សព្វផ្សាយ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន​នៅ​យប់​ថ្ងៃ​ទី​០៤ ខែ​មេសា ឆ្នាំ​២០១៩ ឲ្យ​ដឹង​ថា នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សហការ​ជាមួយ​នឹង​សមត្ថកិច្ច​នៃ​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ចំការមន បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់​ឈ្មោះ លី សុខផេង នៅ​ថ្ងៃ​ទី​០៣ ខែ​មេសា ពាក់ព័ន្ធ​នឹង​ករណី​លួច​កាន់កាប់​គណនី​ហ្វេសប៊ុក​អ្នក​ដទៃ​ដោយ​គ្មាន​ការ​អនុញ្ញាត និង​បាន​បង្ហោះ​រូបភាព​អាក្រាត​បរិហារ​កេរ្តិ៍​ម្ចាស់​គណនី​ហ្វេសប៊ុក។ នាយកដ្ឋាន​ឲ្យ​ដឹង​ទៀត​ថា ការ​ឈាន​ដល់​ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់​ខាង​លើ បន្ទាប់​ពី​មាន​ការ​ឯកភាព​ពី​ព្រះរាជអាជ្ញារង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក រៀល សុភិន និង​មាន​ការ​ចង្អុល​បង្ហាញ​ពី​ដើម​បណ្ដឹង​អំពី​ការ​លួច​កាន់កាប់​គណនី​ហ្វេសប៊ុក និង​បង្ហោះ​រូបភាព​អាក្រាត​របស់​ម្ចាស់​គណនី​ហ្វេសប៊ុក។ រហូត​ដល់​រសៀល​ថ្ងៃ​ទី​០៤ ខែ​មេសា នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​បាន​បញ្ជូន​សំណុំ​រឿង និង​ជន​សង្ស័យ​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី។ កាល​ពី​ថ្ងៃ​ទី​២៦...
ព័ត៌មាន​មិន​ពិត​ជា​វីដេអូ​នៅ​លើ​បណ្ដាញ​សង្គម​យូធូប (YouTube)។

ឃាត់​ខ្លួន​បុរស​បង្ហោះ​ព័ត៌មាន​មិន​ពិត​រក​លុយ​លើ​បណ្ដាញ​សង្គម

បុរស​ម្នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​ពាក់ព័ន្ធ​នឹង​ករណី​បង្ហោះ​ព័ត៌មាន​មិន​ពិត​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) និង​បណ្ដាញ​សង្គម​យូធូប (YouTube) ក្នុង​គោល​បំណង​រក​ប្រាក់​ចំណូល​ពី​បណ្ដាញ​សង្គម​ទាំងនេះ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៩។ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ប្រកាស​នៅ​ថ្ងៃ​ទី​៣០ ខែ​មីនា នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន ឲ្យ​ដឹង​ថា នគរបាល​នៃ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សហការ​ជាមួយ​នឹង​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​បន្ទាយមានជ័យ បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់​រស់នៅ​ភូមិ​ព្រហូត សង្កាត់​អូរអំបិល ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ ទាក់ទង​នឹង​ការ​បង្ហោះ​ព័ត៌មាន​មិន​ពិត​នៅ​លើ​បណ្ដាញ​សង្គម។ ការ​ឈាន​ដល់​ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់​នេះ បន្ទាប់​ពី​ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក កែវ សុធា ចេញ​ដីកា​បញ្ជា​ឲ្យ​ចូល​ខ្លួន​លេខ ០៩៨ ចុះ​ថ្ងៃ​ទី​២៦...
Telegram Messaging បន្ថែម​មុខងារ​លុប​សារ​គ្រប់​ភាគី (Unsend Feature)។

Telegram ចេញ​មុខងារ​លុប​សារ​ចេញ​ពី​គ្រប់​ភាគី ពិសេស​លុប​សារ​អ្នក​ផ្ញើ​បាន​ទៀត

ថ្មីៗ​នេះ កម្មវិធី​ផ្ញើ​សារ​តាម​អ៊ីនធឺណិត Telegram Messagingបាន​បន្ថែម​មុខងារ​ពិសេស​ថ្មី​មួយ​ទៀត​នៅ​ក្នុង​កម្មវិធី​របស់​ខ្លួន ដោយ​អនុញ្ញាត​ឲ្យ​អ្នក​ផ្ញើ​សារ​អាច​លុប​សារ​របស់​ខ្លួន​ដែល​បាន​ផ្ញើ​ចេញ​ពី​គ្រប់​ទូរស័ព្ទ​របស់​ភាគី​ពាក់ព័ន្ធ​នៅ​ពេល​ណា​ក៏​បាន។ អ្វី​ដែល​ពិសេស​នេះ​ទៀត មុខងារ​ថ្មី​នេះ​ថែម​ទាំង​អនុញ្ញាត​ឲ្យ​លោក​អ្នក​អាច​លុប​សារ​ដែល​អ្នក​ទទួល​បាន​ចេញ​ពី​ប្រអប់​សារ​របស់​អ្នក និង​ប្រអប់​សារ​របស់​មិត្តភ័ក្ដិ​របស់​អ្នក​ដែល​ជា​អ្នក​ផ្ញើ​ផង​ដែរ​នៅ​ក្នុង​លក្ខណៈ​ជជែក​ជា​ឯកជន​ដោយ​មិន​កំណត់​ពេល។ ការ​បញ្ចេញ​ឲ្យ​ប្រើប្រាស់​មុខងារ​ថ្មី​នេះ ត្រូវ​បាន​ខាង​ក្រុមហ៊ុន Telegram បញ្ជាក់​ថា​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ថែម​ទៀត​នៃ​ឯកជនភាព​របស់​អ្នក​ប្រើប្រាស់​របស់​ខ្លួន។ មុខងារ​ថ្មី​នេះ​គឺ​ជា​ការ​កែសម្រួល​ពី​មុខងារ​ចាស់ Unsend ដែល​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​កាល​ពី ២​ឆ្នាំ​មុន ក្នុង​គោល​បំណង​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​អាច​លុប​រាល់​សារ​ដែល​បាន​ផ្ញើ​ចេញ​បាន​ក្នុង​អំឡុង​ពេល ៤៨​ម៉ោង។ ក្រុមហ៊ុន Telegram អះអាង​ថា គ្រាន់​តែ​ចុច​ពីរ​ដំណាក់កាល​ប៉ុណ្ណោះ (two tabs) នោះ​លោក​អ្នក​នឹង​អាច​លុប​សារ​ទាំងមូល​ចេញ​ពី​ភាគី​ពាក់ព័ន្ធ​ដោយ​មិន​បន្សល់​ទុក​ដាន​អ្វី​ឡើយ។ Telegram ជា​កម្មវិធី​ផ្ញើ​សារ (Messenger app) ដែល​កំពុង​ពេញ​និយម​មួយ​ក្នុង​ចំណោម​កម្មវិធី​ល្បីៗ​ជាច្រើន​ទៀត។ សេវាកម្ម​ចម្បង​របស់​កម្មវិធី​នេះ គឺ​ត្រូវ​បាន​ភ្ជាប់​ទៅ​កាន់ Telegram cloud ប៉ុន្តែ​កម្មវិធី​ក៏​ផ្ដល់​នូវ​ជម្រើស​កូដនីយកម្ម​លើ​សារ (end-to-end encryption) ផង​ដែរ​សម្រាប់​ការ​ជជែក​សម្ងាត់ (secret...
Loading...
error: សូម​អភ័យទោស! អ្នក​មិន​អាច​ចម្លង​អត្ថបទ​នេះ​បាន​ទេ។ សូម​ទាក់ទងទៅ​កាន់ ។ សូម​អរគុណ!