33 C
Phnom Penh
ថ្ងៃ​សុក្រ ទី​26 ខែ​មេសា ឆ្នាំ​2024
គេហទំព័រ សន្តិសុខឌីជីថល

សន្តិសុខឌីជីថល

នៅ​ក្នុង​ទំព័រ​នេះ នឹង​បង្ហាញ​រាល់​ដំណឹង និង​គន្លឹះ​សំខាន់ៗ​ទាក់ទង​នឹង​សុវត្ថិភាព (Securitty) នៃ​ទូរស័ព្ទ​ឆ្លាតវៃ (Smartphone) កុំព្យូទ័រ (Computer) បណ្ដាញ​ទំនាក់ទំនង​សង្គម (Social Media) អ៊ីមែល (E-mail) ពាក្យ​សម្ងាត់ (Password) និង​មេរោគ (Virus) ជាដើម។

របៀប​ប្ដូរ​ពាក្យ​សម្ងាត់​ដើម​របស់ Router ម៉ាក ZTE F606 របស់​ក្រុមហ៊ុន Metfone

Router ដែល​ពេល​ខ្លះ​ត្រូវ​បាន​គេ​និយម​ហៅថា ដុំវ៉ាយហ្វាយ គឺ​ជា​ឧបករណ៍​សម្រាប់​ផ្ដល់​សេវា​អ៊ីនធឺណិត​ដល់​អ្នក​ប្រើប្រាស់​ដែល​បាន​ភ្ជាប់​ទៅ​កាន់​ឧបករណ៍​មួយ​នេះ។ ក្នុង​ន័យ​បច្ចេកទេស Router គឺ​ជា​ឧបករណ៍​ទទួល និង​បញ្ជូន​ទិន្នន័យ​នៅ​លើ​បណ្ដាញ​កុំព្យូទ័រ។ នៅ​ពេល​ខ្លះ Router...

តើ Phishing ឬ​ការ​វាយប្រហារ​ដោយ​បន្លំ​ជា​អ្វី?

អ្នក​ប្រហែល​ជា​ធ្លាប់​ទទួល​បាន​សារ​អ៊ីមែល សារ SMS សារ​ហ្វេសប៊ុក សារ​តេឡេក្រាម ឬ​ទម្រង់​នៃ​សារ​អេឡិចត្រូនិក​ផ្សេងៗ​ទៀត​ដែល​មើល​ទៅ​ទំនង​ជា​មកពី​ធនាគារ ក្រុមហ៊ុន​ផ្ដល់​សេវា​អ៊ីនធឺណិត បុគ្គល​ដែល​អ្នក​ធ្លាប់​ស្គាល់ អ្នកជំនាញ​ផ្នែក​សន្តិសុខ​ឌីជីថល...

របៀប​បង្កើត/បែងចែក Wi-Fi ជា​ពីរ​ឱ្យ​ដាច់​ពី​គ្នា​ក្នុង Router តែ​មួយ (ZTE F606)

ក្រៅពី​មាន​មុខងារ​ទទួល និង​បញ្ជូន​ទិន្នន័យ​នៅ​លើ​បណ្ដាញ​អ៊ីនធឺណិត ឬ​កុំព្យូទ័រ​ហើយ Router ZTE F606 មាន​មុខងារ​មួយ​ទៀត​ដែល​អាច​ឱ្យ​អ្នក​បង្កើត​ឈ្មោះ Wi-Fi រហូត​ដល់​ទៅ​បី​ថែម​​ទៀត...

ទាញ​យក​កូន​សៀវភៅ​ណែនាំ​ពី​ឧបករណ៍​និង​សុវត្ថិភាព​នៃ​ការ​ទំនាក់ទំនង​នៅ​លើ​អ៊ីនធឺណិត

នៅ​ពេល​ថ្មីៗ​នេះ អង្គការ Localization Lab ផ្សព្វផ្សាយ​កូន​សៀវភៅ​ណែនាំ​មួយ​ជា​ទម្រង់ PDF ដល់​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត ដើម្បី​ឈ្វេងយល់​ពី​ការ​ទំនាក់ទំនង​នៅ​លើ​អ៊ីនធឺណិត​ដោយ​សុវត្ថិភាព និង​ភាព​ឆ្លាតវៃ។ កូន​សៀវភៅ​ណែនាំ​នេះ...

មុខងារ​ការពារ Signal មិន​ឱ្យ​អ្នក​ដទៃ​បង្កើត​គណនី​របស់​អ្នក​នៅលើ​ទូរស័ព្ទ​ផ្សេង​ទៀត

កម្មវិធី​ឈែត Signal គឺជា​កម្មវិធី​ផ្ញើ​សារ​មិន​គិតថ្លៃ ងាយស្រួល​ប្រើ និង​មាន​សុវត្ថិភាព​ខ្ពស់​បំផុត​នៅពេល​បច្ចុប្បន្ន​នេះ។ ដើម្បី​ប្រើ​កម្មវិធី​ឈែត Signal បាន អ្នក​ត្រូវការ​លេខ​ទូរស័ព្ទ​ដើម្បី​ចុះឈ្មោះ​បង្កើត​គណនី​ជាមួយ...

WordPress មាន​ចំណុច​ខ្សោយ​ធ្ងន់ធ្ងរ​បំផុត​ថ្មី ទាមទារ​ឱ្យ​អាប់ដេត​បន្ទាន់​ទៅ​ជំនាន់ 5.9

WordPress ត្រូវ​បាន​អ្នក​ជំនាញ​រក​ឃើញ​ចំណុច​ខ្សោយ​ធ្ងន់ធ្ងរ​បំផុត​មួយ ដែល​ទាមទារ​ឱ្យ​អ្នក​គ្រប់គ្រង​វែបសាយ​ទាំងអស់​ដែល​ប្រើប្រាស់​ប្រព័ន្ធ​គ្រប់គ្រង​មាតិកា WordPress ប្រញាប់​ធ្វើ​បច្ចុប្បន្នភាព​ភ្លាមៗ (Update WordPress) ទៅ​កាន់​ជំនាន់​ចុងក្រោយ​បង្អស់​ដែល​ទើប​តែ​ដាក់​ឱ្យ​ទាញ​យក។ អ្នកជំនាញ​ផ្នែក​សន្តិសុខ​បច្ចេកវិទ្យា បញ្ជាក់​ថា...

ABA រំឭក​អតិថិជន​ឱ្យ​ប្រុងប្រយ័ត្ន និង​ការពារ​ខ្លួន​ពី​ជន​ឆបោក​នៅ​លើ​អនឡាញ

ធនាគារ ABA ជា​ធនាគារ​មួយ​កំពុង​ពេញ​និយម​សម្រាប់​ពលរដ្ឋ​កម្ពុជា ជាពិសេស​ស្រទាប់​យុវវ័យ​ជំនាន់​ឌីជីថល ប្រើប្រាស់​ក្នុង​ការ​ផ្ទេរ​សាច់ប្រាក់​តាម​កម្មវិធី​ទូរស័ព្ទ (ABA Mobile Apps) ពី​គណនី​មួយ​ទៅ​គណនី​មួយ...

រូបថត​ជាង​៦០​ម៉ឺន​សន្លឹក​របស់​នារីៗ​វ័យ​ក្មេង​ត្រូវ​បាន​គេ​ទាញ​យក​ពី​គណនី iCloud ដើម្បី​ស្វែងរក​រូបភាព​អាសអាភាស

នារីៗ​វ័យ​ក្មេង​ជាច្រើន​ដែល​ប្រើ​ផលិតផល Apple ដូចជា iPhone និង iPad ជាដើម ហើយ​ផ្ទុក​រូបភាព និង​វីដេអូ​នៅ​លើ​សេវាកម្ម iCloud ត្រូវ​បាន​បុរស​ម្នាក់​លួច​ចូល​ទាញ​យក​បាន​ប្រមាណ ៦២​ម៉ឺន​រូបភាព ក្នុង​គោលបំណង​ស្វែងរក​រូបភាព​អាសអាភាស។

វិធានការ​បង្ការ​ការ​បោកបញ្ឆោត​លួច​គណនី​និង​ទំព័រ​ហ្វេសប៊ុក ព្រមទាំង​ព័ត៌មាន​គណនី​ធនាគារ

ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ កាលពី​ចុងខែ​កក្កដា ជូន​ដំណឹង​ដល់​ពលរដ្ឋ ជាពិសេស​អ្នក​ប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក (facebook) និង​អ្នក​ប្រកប​អាជីវកម្ម​អនឡាញ ឱ្យ​ប្រុងប្រយ័ត្ន​លើ​ករណី​ក្រុម​ចោរ​បច្ចេកវិទ្យា​ដែល​គេ​ហៅ​ថា ហេគឃ័រ (hackers) លួច​យក​គណនី​ហ្វេសប៊ុក ទំព័រ​ហ្វេសប៊ុក និង​ព័ត៌មាន​ទាក់ទង​នឹង​គណនី​ធនាគារ។
ក្រុមហ៊ុន Taobao

ទិន្នន័យ​ជាង ១​ពាន់​លាន​នាក់​របស់​គេហទំព័រ​លក់​ទំនិញ​ចិន Taobao ត្រូវ​បាន​ទាញ​យក

អ្នក​អភិវឌ្ឍន៍​សូហ្វវែរ​ចិន​ម្នាក់​បាន​បង្កើត​កម្មវិធី​ប្រភេទ web crawling លួច​ទាញ​យក​ទិន្នន័យ​អ្នក​ប្រើប្រាស់​ពី​គេហទំព័រ​លក់​ទំនិញ​ដ៏​មាន​ប្រជាប្រិយ​របស់​ចិន Taobao ជាង ១១០០​លាន​នាក់​ក្នុង​រយៈពេល​តែ ៨​ខែ​ប៉ុណ្ណោះ។ សារព័ត៌មាន​អាមេរិក The...
Update Windows May

Microsoft មាន​ចំណុច​ខ្សោយ​ធ្ងន់ធ្ងរ​បំផុត ៤ នៅ​ក្នុង​ផលិតផល​ក្នុង​ខែ​ឧសភា ២០២១

ចំណុច​ខ្សោយ​ធ្ងន់ធ្ងរ​បំផុត​ចំនួន ៤ ក្នុង​ចំណោម​ចំណុច​ខ្សោយ​ទាំងអស់​ចំនួន ៥៥ ត្រូវ​បាន​ក្រុមហ៊ុន Microsoft ចេញ​ផ្សាយ​នៅ​ពេល​ថ្មីៗ​នេះ​ដែល​វា​មាន​ផល​ប៉ះពាល់​ដល់​ផលិតផល​របស់​ខ្លួន​មួយចំនួន​ក្នុង​ខែ​ឧសភា ឆ្នាំ​២០២១។ ក្រុមហ៊ុន Microsoft...
ទំព័រ​ក្លែង​ជា​កម្មវិធី Messenger បន្លំ​លួច​គណនី​ហ្វេសប៊ុក

ប្រុងប្រយ័ត្ន! ទំព័រ​ក្លែង​ជា​កម្មវិធី Messenger បន្លំ​លួច​គណនី​ហ្វេសប៊ុក

នៅ​ពេល​ថ្មីៗ​នេះ ក្រុម​ការងារ​ថិចខ្មែរ (TECH KHMER) សង្កេត​ឃើញ​មាន​ផេក​មួយ​ចំនួន​ទើប​តែ​បង្កើត​ឡើង​ថ្មីៗ​នៅ​ចុង​ខែ​មេសា នេះ ហើយ​មាន Boost Page...
Google Chrome Update

Chrome មាន​ចំណុច​ខ្សោយ​ធ្ងន់ធ្ងរ​ខ្លាំង​តម្រូវ​ឱ្យ Update ទៅ​កាន់​កំណែ​ជំនាន់​៩០

ក្រុមហ៊ុន Google ជូន​ដំណឹង​ដល់​អ្នក​ប្រើប្រាស់​កម្មវិធី​រុករក Chrome អំពី​ចំណុច​ខ្សោយ​ធ្ងន់ធ្ងរ​ខ្លាំង​ដែល​ទាមទារ​ឱ្យ​អ្នក​ប្រើប្រាស់​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី​ទៅ​កាន់​ជំនាន់ 90.0.4430.93 ដែល​ជា​ជំនាន់​ចុងក្រោយ​ដើម្បី​ជួសជុល និង​បិទ​ចន្លោះ​ប្រហោង​នៃ​ភាព​ងាយ​រងគ្រោះ។ នៅ​ក្នុង​សេចក្ដី​ជូន​ដំណឹង​របស់​ក្រុមហ៊ុន Google...

របៀប​ដាក់​ពាក្យ​បណ្ដឹង​ពី​ការ​លួច​គណនី​ហ្វេសប៊ុក​ឬ​ឆបោក​តាម​អនឡាញ​ទៅ ACCP

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា (ACCP) ប្រកាស​ទទួល​ពាក្យ​បណ្ដឹង​តាម​ប្រព័ន្ធ​អនឡាញ ដើម្បី​ជួយ​សម្រួល​ដល់​ជនរងគ្រោះ និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ-១៩ ផង។ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០២១ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា...
Loading...
error: សូម​អភ័យទោស! អ្នក​មិន​អាច​ចម្លង​អត្ថបទ​នេះ​បាន​ទេ។ សូម​ទាក់ទងទៅ​កាន់ ។ សូម​អរគុណ!